ព័ត៌មានទាន់ហេតុការណ៍៖

ត្រៀមទស្សនាការប្រកួតបាល់ទាត់ក្របខ័ណ្ឌព្រីមៀលីកអង់គ្លេស និងការកឡាលីហ្កាអេស្ប៉ាញ

ភ្នំពេញ៖ ដៃគូផ្នែកកម្មវិធីកម្សាន្ត បែបឌីជីថល របស់ក្រុមហ៊ុន Smart Axiata ឈ្នោះថា iflix ដែលជាក្រុមហ៊ុនផ្ដល់សេវាកម្មវិធីកម្សាន្ត ឈានមុខគេរបស់ពិភពលោក សម្រាប់ទីផ្សារកំពុងលូតលាស់ បានប្រកាសថ្ងៃនេះ ពីកិច្ចសហការថ្មីជាមួយបណ្តាញទូរទស្សន៍កីឡា beIN Sports ដើម្បីនាំយកកម្មវិធី ផ្សាយផ្ទាល់ការប្រកួតកីឡាបាល់ទាត់ នៅអឺរ៉ុបសម្រាប់អតិថិជនរបស់ iflix នៅប្រទេសកម្ពុជា ។

ចាប់ពីថ្ងៃទី១០ ខែសីហានេះ ទៅអតិថិជន iflix ក្នុងប្រទេសកម្ពុជានឹងអាចរីករាយទស្សនាការប្រកួតបាល់ទាត់ក្របខ័ណ្ឌព្រីមៀលីកអង់គ្លេស (English Premier League) និងការប្រកួតបាល់ទាត់ក្របខ័ណ្ឌឡាលីហ្កាអេស្បា៉ញ (Spanish La Liga) ដូចអ្នកទស្សនាអង្គុយកៅអីជួរមុខនៃការប្រកួតផ្ទាល់តាមរយៈប៉ុស្តិ៍កីឡាថ្មី២៤ម៉ោងbeIN SPORT 1 និងbeIN SPORT 2តាមរយៈកម្មវិធីiflixហើយក៏អាចទាញមើលគ្រប់ការប្រកួតឡើងវិញបានដែរ ។ លើសពីនេះទៀតក៏នឹងមានវីដេអូសង្ខេបការប្រកួត ដែលមានក្នុងថ្ងៃតែមួយសម្រាប់ការប្រកួតទាំងអស់ក្នុងក្របខ័ណ្ឌព្រីមៀលីកអង់គ្លេសឡាលីហ្កាអេស្ប៉ាញ និងលីក1បារាំង ដែលអាចទស្សនាបានដោយឥតគិតថ្លៃនៅតំបន់ ដែលមានម៉ាកbeIN SPORTS ។

តាមរយៈភាពជាដៃគូផ្តាច់មុខរបស់ក្រុមហ៊ុនSmart ជាមួយក្រុមហ៊ុនiflixនៅពេលនេះអ្នកកគាំទ្រកីឡាបាល់ទាត់នៅកម្ពុជាអាចទស្សនាការផ្សាយផ្ទាល់សម្រាប់ការប្រកួតទាំងអស់នេះដោយឥតគិតថ្លៃដោយគ្រាន់តែចុះឈ្មោះប្រើកម្មវិធីSmart StreamOn 2, StreamOn 8 និងSmart@Home ។ អតិថិជនថ្មីរបស់ក្រុមហ៊ុនSmart នឹងអាចចុះឈ្មោះប្រើកម្មវិធីiflixរយៈពេល៣ខែដោយឥតគិតថ្លៃ ។

លោកStjepanUdovicicប្រធានផ្នែកទីផ្សារក្រុមហ៊ុនSmart Axiataបានមានប្រាសាសន៍ថា៖“ភាពជាដៃគូរបស់Smart ជាមួយ និងiflixបានទទួលការពេញនិយមយ៉ាងខ្លាំងក្នុងប្រទេសកម្ពុជា ។ ការបន្ថែមកម្មវិធីផ្សាយបន្តផ្ទាល់នូវការប្រកួតកីឡាបាល់ទាត់ក្នុងលីកកំពូលៗរបស់ពិភពលោកនឹងធ្វើឲ្យiflixក្លាយជាកម្មវិធី ដែលអ្នកស្រលាញ់

វិស័យកីឡាទាំងអស់ក្នុងប្រទេសកម្ពុជាចាំបាច់ប្រើ ។ យើងមានសេចក្តីសោមនស្សរីករាយក្នុងការនាំយកកម្មវិធីiflixមកបន្ថែមនៅក្នុងកញ្ចប់កម្មវិធីកម្សាន្តបែបឌីជីថលសម្រាប់អតិថិជនជាច្រើនរបស់Smart ហើយយើងជូនពរឲ្យពួកគាត់ទទួលបាននូវក្ដីរំភើបជាមួយ និងការផ្សាយផ្ទាល់ការប្រកួតបាល់ទាត់កាន់តែច្រើនម៉ោងឡើង ។ ”

ជាមួយនឹងដៃគូផ្នែកស្ទូឌីយោ និងផ្នែកចែកចាយរាប់រយរបស់iflixដូច្នេះអតិថិជនរបស់Smart បាន និងកំពុងរីករាយទស្សនាកម្មវិធីទូរទស្សន៍ល្បីល្បាញក្នុងតំបន់ និងអន្តរជាតិ និងខ្សែភាពយន្ត ដែលពេញនិយមរាប់បញ្ចូលទាំងកម្មវិធីផ្ដាច់មុខ ដែលចាក់ផ្សាយលើកដំបូង និងកម្មវិធី ដែលឈ្នះពានរង្វាន់ផ្សេងៗ ។ បច្ចុប្បន្ននេះអតិថិជនជាងមួយពាន់លាននាក់នៅទ្វីបអាស៊ីតំបន់មជ្ឈិមបូព៌ា និងទ្វីបអាហ្វ្រិចអាចចូលទៅទស្សនាកម្មវិធីរបស់iflixដូច្នេះធ្វើឲ្យiflixបានអភិវឌ្ឍខ្លួនក្លាយជាកម្មវិធីឈានមុខគេពិតៗសម្រាប់ទីផ្សារផ្សាយវីដេអូតាមអិុនធឺណិត ។

លោកMark Britt ជាសហស្ថាបនិក និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុនiflixបានមានប្រសាសន៍ថា៖“ដោយបានធំដឹងក្ដីក្នុងប្រទេសអូស្ត្រាលីដូច្នេះសេរីភាពក្នុងការលេង និងទស្សនាកីឡាគឺដូចគ្នានឹងសិទ្ធិមនុស្សដែរ ។ យើងពិតជាមានក្ដីរំភើបក្រៃលែង ដែលយើងអាចនាំយកកីឡាដ៏ពេញនិយមបំផុតក្នុងពិភពលោកក៏ដូចជាការប្រកួតកីឡាបាល់ទាត់នៅតាមលីកល្បីៗបំផុតសម្រាប់ឲ្យអតិថិជនរបស់យើងបានទស្សនា ។ ”

លោកបន្ថែមទៀតថា៖“យើងប្តេជ្ញាចិត្តក្នុងការផ្តល់ជូននូវភាពងាយស្រួលបំផុតក្នុងការទស្សនាការផ្សាយផ្ទាល់កម្មវិធីកីឡាតាមឧបករណ៍ចល័តដោយមានការវិនិយោគ និងការអភិវឌ្ឍន៍យ៉ាងច្រើនទៅលើកម្មវិធីក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធថ្មីៗ ។ ភាពជាដៃគូជាមួយbeINជាសក្ខីភាពមួយ ដែលបង្ហាញឲ្យឃើញពីការប្ដេជ្ញាចិត្តជាប់ជានិច្ច”៕ វឌ្ឍនា