ព័ត៌មានទាន់ហេតុការណ៍៖

ថែបំបែកការប៉ុនប៉ងធ្វើឃាតលោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន អូចា

សារព័ត៌មានរ៉យទ័របានផ្សាយថា នៅថ្ងៃទី១៩ ខែមីនា ប៉ូលិសថៃបានបំបែកការប៉ុនប៉ងធ្វើឃាត លោកនាយករដ្ឋមន្ត្រីថៃ ក្រោយពេលប៉ូលិសរកឃើញឃ្លាំងអាវុធជាច្រើនរបស់ក្រុមអាវក្រហម ។ មេដឹកនាំក្រុមអាវក្រហម Wuthipong Kochathamakun បានលាក់ខ្លួនតាំងពីការធ្វើរដ្ឋប្រហារ ដោយយោធានៅក្នុងប្រទេសនេះ ។

សារព័ត៌មានរ៉យទ័របានផ្សាយថា នេះជាការរកឃើញ ឃ្លាំងអាវុធថ្មីបំផុត ដែលជារបស់ក្រុមអាវក្រហម ដែលមានភាពជិតស្និទ្ធនឹងអតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត្រា។ នៅថ្ងៃទី១៩ ខែមីនា ប៉ូលិសថៃបានរកឃើញ អាវុធជាច្រើន ក្នុងនោះមានគ្រាប់បែក និងគ្រាប់កាំភ្លើង រាប់ពាន់គ្រាប់ លាក់ទុកនៅក្នុងផ្ទះរបស់មេដឹកនាំក្រុមអាវក្រហមលោក Wuthipong Kochamthamkun ។

ក្រៅពីនេះ ប៉ូលិសថៃ ក៏បានចាប់ខ្លួនមនុស្ស៩នាក់ ដែលជាប់ពាក់ព័ន្ធ ។ ប៉ូលិសបានបញ្ជាក់ថា មានភស្តុតាង បញ្ជាក់ថា ក្រុមអាវក្រហម បានឡើងគម្រោងបង្កភាពចលាចលនៅក្នុងប្រទេសថៃ។

លោក JakthipChaijinda មេបញ្ជាការ កម្លាំងប៉ូលិសជាតិថៃ បានឲ្យដឹងថា «យើងបានរកឃើញកាំភ្លើង ដែលមាន កែវយុត តម្រង ទុកសម្រាប់ធ្វើឃាត មេដឹកនាំថៃ គឺនាយករដ្ឋមន្ត្រី ប្រាយុទ្ធចាន អូចា» ។

លោក ប្រាយុទ្ទ ចាន់ អូចា ធ្លាប់ជាមេបញ្ជាការកងទ័ពជើងគោកថៃ ដែលដឹកនាំក្នុងការធ្វើរដ្ឋប្រហារផ្តួលរំលំរដ្ឋភិបាលរបស់ អតីតនាយករដ្ឋមន្ត្រី យីងឡាក់ ស៊ីណាវ៉ាត្រា ជាប្អូនស្រីរបស់លោកថាក់ស៊ីន កាលពីឆ្នាំ២០១៤ ក្រោយមកលោក ប្រាយុទ្ធ ចាន់អូចា ក៏បានឡើងកាន់តំណែងដឹកនាំប្រទេសរហូតមកទលពេលនេះ ។

NKD-36x6_outline

ចាប់តាំងពីពេលនោះមក រដ្ឋាភិបាល ក្រោមការដឹកនាំរបស់លោកប្រាយុទ្ធ ចាន់ អូចា បានរកឃើញអាវុធជាច្រើនរបស់ក្រុមដែលគាំទ្រអតីតមេដឹកនាំមានឥទ្ធិពលបំផុត គឺលោក ថាក់ស៊ីន ។ រដ្ឋាភិបាលបានចោទប្រកាន់ ឃ្លាំងអាវុធទាំងនោះ គឺជារបស់ក្រុមប្រឆាំង ដែលមានបំណងចង់បង្កអសន្តិសុខនៅក្នុងតំបន់ ។

លោក JakthipChaijinda មិនបានបង្ហាញភស្តុតាងបន្ថែមស្តីពីការប៉ុនប៉ង ធ្វើឃាតមេដឹកនាំ ប៉ុន្តែក្រុមអាវក្រហម តែងតែប្រឆាំងនឹងរដ្ឋាភិបាលយោធា ហើយធ្លាប់ប្រកាសតាមបណ្តាញថា នាយករដ្ឋមន្ត្រី ប្រយុទ្ធ ចាន់ អូចា អាចនឹងត្រូវគេធ្វើឃាត។ ចំណុចទាំងនោះហើយ ទើប ប៉ូលិស ក៏ដូចជារដ្ឋាភិបាល តែងតែទម្លាក់កំហុស ទៅលើក្រុមអាវក្រហម ។

ក្រុមអ្នកវិភាគ ឯករាជ្យបានបញ្ជាក់ថា សកម្មភាពរបស់រដ្ឋាភិបាលថៃក្នុងគោលដៅ កម្ចាត់ក្រុម អាវក្រហម ក៏ដូចជាបក្ខពួករបស់អតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត្រា ប៉ុណ្ណោះ ៕ ម៉ែវ សាធី

General Prayuth Chan-ocha tells journalists the king has endorsed him to run Thailand after the coup ae ae (1)