ព័ត៌មានទាន់ហេតុការណ៍៖
New Peace Studio

ថៃនឹងមិនមានការតវ៉ាប្រឆាំងរដ្ឋាភិបាលរឿងពន្យារពេលបោះឆ្នោតទៀតឡើយ

រដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា នឹងមានពេលវេលាគ្រប់គ្រាន់នៅក្នុងការរៀបចំការបោះឆ្នោត ដែលគ្រោង ធ្វើឡើងនៅខែកុម្ភៈ ឆ្នាំ២០១៩។ នៅពេលនេះក្រុមប្រឆាំងបានសម្រេចឈប់តវ៉ា ប្រគល់ខ្លួនឲ្យប៉ូលិស និងអំពាវនាវឲ្យអ្នក ចូលរួមធ្វើបាតុកម្ម ទៅផ្ទះវិញបញ្ឈប់ការ តវ៉ា។

កន្លងមកក្រុមអ្នកដឹកនាំចលនាប្រឆាំងរដ្ឋាភិបាលថៃ ដើម្បីទាមទារឲ្យមានការបោះឆ្នោតសកលនៅចុងឆ្នាំ២០១៨នេះជាដាច់ខាតនោះ ប៉ុន្តែសុខៗក៏បានប្តូរចិត្តវិញ ដោយប្រគល់ខ្លួនឲ្យប៉ូលិស ហើយរាល់ការតវ៉ានៅសាកលវិទ្យាល័យធម្មាសាតនោះ ក៏ត្រូវបានបញ្ចប់ផងដែរ។

មេដឹកនាំក្រុមប្រឆាំងតវ៉ាខាងលើនេះ ដែលមានឈ្មោះថា រាំងស៊ីម៉ាន់ រ៉ូម (Rangsiman Rome) ជាមួយនឹងសហ មេដឹកនាំ២រូបទៀត បានសម្រេចចិត្ត ប្រគល់ខ្លួនទៅឲ្យប៉ូលិស ហើយនឹងបាន ស្នើឲ្យប្រជាជនទាំងអស់ ត្រឡប់ទៅផ្ទះវិញ ផងដែរ។ ក្រុមបាតុករប្រឆាំងរដ្ឋាភិបាលថៃ បានប្រមូលផ្តុំគ្នានៅទីក្រុងបាងកកកាលពីព្រឹកថ្ងៃអង្គារ ទី២២ ខែឧសភា ឆ្នាំ២០១៨ និងបានរៀបចំដង្ហែក្បួនចេញពីសាកល វិទ្យាល័យមួយកន្លែង ឆ្ពោះទៅកាន់វិមាន រដ្ឋាភិបាលថៃ ហើយសម្តែងការទាមទារឲ្យរដ្ឋាភិបាលយោធារបស់លោក ប្រាយុទ្ធ ចាន់អូចា រៀបចំការបោះឆ្នោតសកល មិនឲ្យលើសពីខែវិច្ឆិកាចុងឆ្នាំនេះឡើយ។

កាលពីថ្ងៃទី២២ ខែឧសភា កម្លាំងសមត្ថ កិច្ចថៃបានដាក់រនាំងហាមឃាត់នៅតាម ដងផ្លូវមួយចំនួន ក្បែរសាកលវិទ្យាល័យ ធម្មសាត (Thammasat) និងធ្វើការត្រួត ពិនិត្យផ្នែកសន្តិសុខ ដែលជាហេតុបណ្តាល ឲ្យក្រុមបាតុករត្អួញត្អែរថា ពួកគេកំពុងត្រូវបានហាមឃាត់មិនឲ្យធ្វើការប្រមូលផ្តុំគ្នា។ បើតាមប៉ូលិសថៃក្រុមអ្នកតវ៉ាជាង ១០០ នាក់ បានទៅជួបជុំគ្នានៅក្នុងសាកលវិទ្យាល័យ គិតត្រឹមព្រលឹមថ្ងៃអង្គារ ហើយមានអ្នកទៅដល់ទីនោះជាបន្តបន្ទាប់ទៀត។

គួរជម្រាបថា ទាក់ទងនឹងការបោះឆ្នោត ដើម្បីស្តារលទ្ធិប្រជាធិបតេយ្យឡើងវិញនៅក្នុងប្រទេសថៃ រដ្ឋាភិបាលយោធារបស់ លោក ប្រាយុទ្ធ ចាន់អូចា បានធពន្យារ ពេលជាច្រើនលើកច្រើនសា ដែលពីដំបូងឡើយនោះគ្រោងនឹងប្រព្រឹត្តទៅតាំងតែពីឆ្នាំ២០១៥ មកម៉្លេះ ហើយកាលបរិច្ឆេទ កំណត់ចុងក្រោយគេបំផុតនោះ គឺនៅខែ កុម្ភៈ ឆ្នាំ២០១៩។ ទោះជាបែបនេះក្តី មនុស្សភាគច្រើនមានការភ័យព្រួយថា វា នឹងអាចលើកទៅពេលក្រោយជាថ្មីម្តង ទៀត៕ ម៉ែវ សាធី