ព័ត៌មានទាន់ហេតុការណ៍៖

ថៃ​បើក​ពិព័រណ៍​ដែល​មាន​២០០​ក្រុមហ៊ុន​ចូលរួម​

​ភ្នំពេញ​៖​ ពិព័រណ៍​ផលិតផល​ថៃ​ ដែល​រៀបចំ​ដោយ​ក្រសួងពាណិជ្ជកម្ម​ថៃ​បាន​ប្រកាស​បើក​ដែល​ប្រមូលផ្តុំ​ដោយ​ក្រុមហ៊ុន​មាន​ផលិតផល​ល្បីៗ​ចំនួន​២០០​ក្រុមហ៊ុន​ និង​២៥០​ស្តង់​មក​ដាក់​តាំង​បង្ហាញ​ ។​ កម្មវិធី​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​មជ្ឈមណ្ឌល​សន្និសីទ​ពិព័រណ៍​កោះ​ពេជ្រ​ចាប់ពី​ថ្ងៃ​ទី​៣​ដល់​ថ្ងៃ​ទី​៧​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​ ។​

​លោក​ស៊ុន​ ចាន់​ថុ​ល​ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​បាន​មាន​ប្រសាសន៍​ថា​ ពិព័រណ៍​ពាណិជ្ជកម្ម​ថៃ​ប្រចាំឆ្នាំ​ជា​បន្តបន្ទាប់​នៅ​កម្ពុជា​ គឺជា​សញ្ញា​វិជ្ជមាន​មួយ​នៃ​ការ​អភិវឌ្ឍ​ពាណិជ្ជកម្ម​ ដែល​ក្រសួងពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំង​ពីរ​ បាន​រួម​សហការ​ពង្រីង​ និង​ពង្រីក​ទំនាក់ទំនង​គ្នា​រវាង​ពាណិជ្ជកម្ម​ទ្វេភាគី​”​។​

​លោក​បញ្ជាក់​ថា​ ជាក់ស្តែង​នៅ​ឆ្នាំ​២០១២​ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​របស់​ប្រទេស​ទាំង​ពីរ​ សម្រេច​បាន​ប្រមាណ​៤០២៧,៧៣​លាន​ដុល្លារ​ កើន​ដល់​៤៧១១,៥៥​លាន​ដុល្លារ​ ឆ្នាំ​២០១៣​ និង​បន្ត​កើន​ដល់​៥១១៥,៥៩​ដុល្លារ​ ឆ្នាំ​២០១៤​ ហើយ​ស្ថិត​ក្នុង​កម្រិត​ប្រហាក់ប្រហែល​គ្នា​គឺ​៥១០៦,៥១​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១៥​ ។​

​យោង​តាម​តួលេខ​ពាណិជ្ជកម្ម​ដែល​កំពុង​មានការ​កើន​ឡើងជា​រៀង​រាល់​ឆ្នាំ​នេះ​ គឺ​ដោយសារ​តែ​ទំនាក់ទំនង​សេដ្ឋកិច្ច​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំង​ពីរ​ មាន​ភាពល្អ​ប្រសើរ​ ព្រមទាំង​មានការ​ចូលរួម​យ៉ាង​សកម្ម​ពីរ​ផ្នែក​ឯកជន​ ជា​ពិសេស​បណ្តាល​ពាណិជ្ជករ​នៃ​ប្រទេស​ទាំង​ពីរ​។​ លោក​ជឿជាក់​ថា​ ទំនាក់ទំនង​កម្ពុជា​ និង​ថៃ​នឹង​ត្រូវ​ថែរក្សា​យ៉ាង​ល្អ​បន្ត​ទៀត​នា​ឆ្នាំ​ខាង​មុខ​ ដោយសារ​ការ​ចូលរួម​យ៉ាង​ពេញលេញ​ពី​ផ្នែក​ឯកជន​និង​រាជរដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ​។​

​លោកស្រី​ ជី​រ៉ា​ណា​ន់​ វង្ស​មង្គល​ អគ្គ​ទីប្រឹក្សា​ពាណិជ្ជកម្ម​ស្ថានទូត​ថៃ​ប្រចាំ​កម្ពុជា​ធ្លាប់​មាន​ប្រសាសន៍​ថា​ ក្នុង​ពិព័រណ៍​ពាណិជ្ជកម្ម​ថៃ​ធ្វើ​ឡើង​នៅ​កោះ​ពេជ្រ​នេះ​ បាន​ជ្រើសរើស​មុខទំនិញ​ថៃ​ ដែល​មាន​ម៉ាក​យីហោ​ល្បីៗ​មក​ពី​ក្រុមហ៊ុន​ចំនួន​២៥០​ ក្នុង​ចំណោម​ក្រុមហ៊ុន​ដែល​បាន​ដាក់​ពាក្យ​ចំនួន​៦០០​ក្រុមហ៊ុន​ ។​ មានការ​សង្កេត​ឃើញ​ថា​ ក្រុមហ៊ុន​ថៃ​ទាំងអស់​បាន​ចាប់អារម្មណ៍​ទីផ្សារ​កម្ពុជា​ ព្រោះតែ​ពួក​គាត់​យល់​ថា​ ទីផ្សារ​កម្ពុជា​អាច​ឲ្យ​គាត់​ពង្រីក​ការ​ចែកចាយ​ផលិតផល​របស់​ខ្លួន​បាន​ដូច​ជា​សម្ភារ​សំណង់​ផលិតផល​តុបតែង​ផ្ទះ​ និង​គ្រឿងអគ្គិសនី​ជាដើម​ ។​ លោកស្រី​បាន​បន្ត​ថា​ ក្នុង​នោះ​ទំនិញ​សម្រាប់​គេហដ្ឋាន​មាន​ចំនួន​៧១​ស្តង់​,​ សម្ភារ​សំណង់​១៨​ស្តង់​,​ គ្រឿងសម្អាង​និង​សុខភាព​៨​ស្តង់​,​ សម្លៀក​បំពាក់​៥៩​ស្តង់​,​ គ្រឿងបន្លាស់​រថយន្ត​ជា​ពិសេស​សម្រាប់​មុខម្ហូប​អាហារ​មាន​៨៥​ស្តង់​ ៕​ វ​ឌ្ឍ​នា​

drd

drd (3)

drd (2)

drd (1)

drd (4)