ព័ត៌មានទាន់ហេតុការណ៍៖

ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៧ សង្គ្រាមលោកលើកទី៣នឹងផ្ទុះឡើង?

ទស្សនវិទូ Horacio Villegas បាន ព្យាករថា សង្គ្រាមលោកលើកទី៣នឹង ត្រូវផ្ទុះឡើងនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ ២០១៧ខាងមុខ ហើយសង្គ្រាមកើតឡើងដោយសារតែការស្លាប់របស់ប្រធានាធិបតីស៊ីរី បាសា អាល់អាសាដ។

លោក Horacio Villegas ជាអ្នកតាំង ខ្លួនឯងថា ជាអ្នកនាំសាររបស់ព្រះយេស៊ូ ជឿជាក់ថា សង្គ្រាមសម្លាប់មនុស្សនឹងកើតឡើងនៅពេលដែលគម្រប់ខួប១០០ឆ្នាំ នៃ ព្រះម៉ែ Fatima។

តាមការបញ្ជាក់របស់លោក Horacio Villegas ថាសង្គ្រាមនឹងត្រូវប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ចាប់ផ្តើមនៅថ្ងៃទី ១៣ ខែឧសភា ខាងមុខ គឺចំថ្ងៃដែលព្រះម៉ែបង្ហាញខ្លួននៅភូមិ Fatima ប្រទេសព័រ ទុយហ្គាល់ឆ្នាំ១៩១៧។

សង្គ្រាមលោកនឹងបំផ្លាញពិភពលោកក្នុងរយៈពេល៦ខែ ដោយសារតែលើកចុងក្រោយដែលព្រះម៉ែបង្ហាញខ្លួននៅក្នុងភូមិ Fatima ថ្ងៃទី១៣ ខែតុលា ឆ្នាំ១៩១៧ ដោយមានព្រះបន្ទូលថា «សង្គ្រាមជិតបញ្ចប់ ហើយក្រុមទាហាននឹងបានវិលត្រឡប់ទៅផ្ទះវិញ»។

ទ្រឹស្តីរបស់លោក Villegas បានបញ្ជាក់ ថា«សារខាងលើ គឺអ្នកទាំងអស់គ្នាចាំបាច់ត្រូវតែដឹង ដើម្បីត្រៀមខ្លួនចាប់ពីថ្ងៃទី ១៣ ខែឧសភា ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៧ សង្គ្រាមនឹងកើតឡើងដោយ បញ្ចប់ទៅជាមួយនឹងមនុស្សស្លាប់ជាច្រើននាក់ និងការបំផ្លាញយ៉ាងច្រើននៅលើភពផែនដីនេះ»។

ប៉ុន្តែលោក Horacio Villegas បញ្ជាក់ ថា ពិភពលោកនឹងត្រូវបានបញ្ឆេះសង្គ្រាម ដោយសារតែ«ទង់ជាតិក្លែងក្លាយ» ជាមួយនឹងសង្គ្រាមកាន់តែខ្លាំងឡើងនៅស៊ីរីចាប់ពីថ្ងៃទី១៣ ខែមេសា ដល់ថ្ងៃទី១៣ ខែ ឧសភា ពេលនោះមេដឹកនាំស៊ីរី អាចរងការ សម្លាប់ ហើយសង្គ្រាមកាន់តែរីកធំឡើង។

ចំណែកនៅក្នុងប្រទេសកូរ៉េខាងជើង វិញក៏ដូចគ្នាដែរ កូរ៉េខាងជើង បានប្រកាសថានឹងមានសង្គ្រាមជាទ្រង់ទ្រាយធំបើ អាមេរិកឌឺដងវាយប្រហារមែននោះ។ ប្រការដែលកូរ៉េខាងជើងនិយាយគឺហ៊ានធ្វើដូចដែលលោក គីម ជុងអ៊ុន ឡើងកាន់ តំណែងបានប៉ុន្មានខែ ក៏បាញ់កាំភ្លើងធំទៅលើកោះរបស់កូរ៉េខាងត្បូងបណ្តាលឲ្យ មានអ្នកស្លាប់៤នាក់។ តែអាមេរិកនិងកូរ៉េខាងត្បូងមិនដែលវាយប្រហារកូរ៉េខាង ជើងឡើយចាប់តាំងពីឆ្នាំ១៩៥៣។

លោក Horacio Villegas បញ្ជាក់ទៀត ថា ការវាយប្រហារដោយអាវុធគីមីនៅស៊ីរី គឺជាប្រធានបទនឹងការចាប់ផ្តើមនៃសង្គ្រាមលោកលើកទី៣។ ជាមួយគ្នានោះ ការ បញ្ជាក់របស់លោក Horacio Villegas ទទួលបានការគាំទ្រពីអ្នកទស្សន៍ទាយជាច្រើនទៀតផងដែរ។

លោក Horacio Villegas បញ្ជាក់ថា «Mabus» (អ្នកប្រឆាំងព្រះមកពីមជ្ឈិម បូព៌ា)សម្តៅទៅលើប្រធានាធិបតីស៊ីរី បាសា អាល់អាសាដ នឹងត្រូវគ្រាប់ហើយស្លាប់នៅខែក្រោយ ចំណុចទាំងនោះគឺជាការចាប់ផ្តើមនៃសង្គ្រាមលោកលើកទី៣ហើយ។

NKD-36x6_outline

កន្លងមកអ្នកទស្សន៍ទាយជាច្រើន ក៏ បានលើកឡើងថា សង្គ្រាមលោកលើកទី៣នឹងកើតចេញពីតំបន់មជ្ឈិមបូព៌ាក្នុងរដ្ឋការដែលដឹកនាំដោយលោកប្រធានាធិបតីថ្មីអាមេរិក។ដូចអ្វីដែលមិត្តអ្នកអានជាច្រើនបានលើកឡើង ក៏ដូចបណ្តាញសង្គមជាច្រើនក៏បានផ្សាយថា សង្គ្រាមលោកនឹង កើតឡើងនៅពេលដ៏ខ្លី ចេញពីស៊ីរី និងកូរ៉េ ខាងជើងដែលអាចអូសទាញប្រទេសធំៗចូលរួមក្នុងនោះមានរុស្ស៊ី និងចិនជាដើម។

នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀត ពាក់ព័ន្ធនឹងប្រទេសស៊ីរី ក្រសួងការបរទេសស៊ីរីនាពេលថ្មីៗនេះ បានធ្វើការឆ្លើយតបពាក្យសម្តីឌឺដងផ្លែផ្កាទៅកាន់លោក ដូណាល់ ត្រាំ ប្រធានាធិបតី អាមេរិក ដែលកាលពីសប្តាហ៍មុនបានហៅមេដឹកនាំស៊ីរីលោក បាសា អាល់ អាសាដ ថាជា «សត្វធាតុមួយក្បាល» និងជា មនុស្សដ៏អាក្រក់ម្នាក់នោះ ដោយបាន ប្រាប់លោកប្រធានាធិបតីអាមេរិកថាកុំឲ្យយកធាតុពិតខ្លួនឯងទៅប្រៀបជាមួយអ្នកដទៃ។ នេះបើតាមការដកស្រង់ ការផ្សាយ ចេញពីសារព័ត៌មានរុស្ស៊ី Russia Today (RT) នៅមុននេះបន្តិចនាព្រឹកថ្ងៃពុធ ទី ១៩ ខែមេសា ឆ្នាំ២០១៧។

ថ្លែងក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មានរុស្ស៊ី Sputnik កាលពីសប្តាហ៍មុននេះ អនុរដ្ឋមន្រ្តីការបរទេសស៊ីរីលោក Ayman Soussan បានលើកឡើងថា «ប្រសិនបើ អ្នកដឹងខ្លួនឯងជាសត្វធាតុហើយនោះ សូមកុំគិតថា អ្នកដទៃផ្សេងដូចអ្នកអ៊ឹចឹង ដែរនោះ»។ លោក Sussan បានគូសបញ្ជាក់ ថា លោក អាសាដ គឺជាប្រធានាធិបតីនៃ រដ្ឋអធិបតេយ្យមួយ ដែលត្រូវបានបោះឆ្នោត ជ្រើសរើសដោយប្រជាជនរបស់លោក ហើយអ្នកដែលមានសិទ្ធិវាយតម្លៃទៅលើលោក អាសាដ ថាជាអ្វីនោះ គឺតែមានប្រជា ពលរដ្ឋស៊ីរីប៉ុណ្ណោះ ពុំមែនលោក ដូណាល់ ត្រាំ នោះឡើយ។

កាលពីថ្ងៃពុធសប្តាហ៍មុន ប្រធានាធិបតី សហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បាន អះអាងថា ស្ថានការណ៍បច្ចុប្បន្ននៅស៊ីរី គឺបង្កឡើងដោយសារតែការគាំទ្រ ក៏ដូច ជាការការពាររបស់រដ្ឋាភិបាលទីក្រុងមូស្គូ ចំពោះលោក បាសា អាល់អាសាដ និង ថែមទាំងបានហៅមេដឹកនាំ នៃប្រទេសមជ្ឈិម បូព៌ាមួយនេះថាជា «សត្វធាតុមួយក្បាល» ទៀតផង នៅក្នុងកិច្ចសម្ភាសន៍ពិសេស មួយរបស់ស្ថានីយទូរទស្សន៍ Fox Business របស់សហរដ្ឋអាមេរិកផ្ទាល់៕ ម៉ែវ សាធី