ព័ត៌មានទាន់ហេតុការណ៍៖

ថ្ងៃនេះក្រសួងអប់រំប្រកាស លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជាសម័យប្រឡង ថ្ងៃី១៩-២០ ខែសីហា ឆ្នាំ២០១៨

ភ្នំពេញ៖ លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជា សម័យប្រឡង ថ្ងៃី១៩-២០ ខែសីហា ឆ្នាំ២០១៨ នឹងត្រូវប្រកាសនៅរសៀលថ្ងៃនេះ សម្រាប់មណ្ឌលក្រឡងក្នុងរាជធានីភ្នំពេញ និងនៅខេត្តកណ្ដាល ចំណែកមណ្ឌលប្រឡងនៅតាមបណ្ដាខេត្តផ្សេងទៀត នឹងផ្សព្វផ្សាយ នាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨។

សេចក្តីជូនដំណឹងរបស់ក្រសួងអប់រំ យុវជន និងកីឡា ការប្រកាសលទ្ធផលនេះ នឹងធ្វើឡើងតាមរយៈបិទផ្សាយជាក្រដាសនៅតាមមណ្ឌលប្រឡាងនីមួយៗ និងនៅលើទំព័របណ្ដាញសង្គមផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលមានឈ្មោះថា MoEYS Cambodia facebook.com/moeys.gov.kh ៕