ព័ត៌មានទាន់ហេតុការណ៍៖

ថ្ងៃ​តែ​មួយ​រដ្ឋមន្ដ្រី​ស៊ុ​យសែ​ម​ចេញ​​ ​អាជ្ញាប័ណ្ណ​ឱ្យ​ក្រុមហ៊ុន​សុខ​​ទៀង ​ម្ដង​ឱ្យធ្វើ​អាជីវកម្ម​ខ្សាច់​,​​​​​​មួយទៀត​បណ្ដោះអាសន្ន

​ភ្នំពេញ​៖​អាជ្ញា​បណ្ណ​អណ្ដូងរ៉ែ​បើក​និង​ការដ្ឋាន​វាយ​ថ្ម​ដែល​ចេញ​ដោយ​ក្រសួង​រ៉ែនិង​ថាមពល​លេខ​០០៣៥​រថ.រយ​.​អប​ ចុះ​ថ្ងៃ​ទី​១៩​ ខែមករា​ ឆ្នាំ​២០១៥​ដោយ​លោក​រដ្ឋមន្ដ្រី​ស៊ុ​យសែ​មបានសម្រេច​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​សុខ​ទៀង​អ៊ី​ម​ផត​អិ​ច​ផត​ (SOK​ TEANG​ IMPORT​ EXPORT,Co.Ltd)​ មាន​ អាសយដ្ឋាន​ផ្ទះ​លេខ​៣០៨​ ភូមិ​ដើម​ចាន់​ សង្កាត់​ច្បារ​អំពៅ​២​ ខណ្ឌមានជ័យ​ រាជ​ ធានី​ភ្នំពេញ​ ធ្វើ​អាជីវកម្ម​ខ្សាច់​សំណង់​ នៅ​តំបន់​កោះអន្លង់ចិន​ ឃុំ​កោះអន្លង់ចិន​ ស្រុក​ស្អាង​ ខេត្ដកណ្ដាល​ លើ​ផ្ទៃដី​សរុប​ ៣១,៧៧​ហិ​កតា​ ។​ ប៉ុន្ដែ​ក្នុង​ថ្ងៃ​ទី​១៩​ ខែ​ មក​រា​ ឆ្នាំ​២០១៥​ដដែល​នេះ​ផង​ដែរ​ លោក​ស៊ុ​យ​ សែ​ម​ រដ្ឋមន្ដ្រីក្រសួង​រ៉ែ​និង​ ថាមពល​បាន​ចេញ​លិខិត​មួយ​ផ្សេង​ទៀត​ លេខ​០០៧២​ រថ​.​រយ​ ជម្រាប​មក​លោក​ សុខ​ ទៀង​ ប្រធាន​ក្រុមហ៊ុន​សុខ​ទៀង​ អ៊ី​ម​ផត​ អិ​ច​ផត​ (SOK​ TEANG​ IMPORT​ EXPORT,Co.Ltd)​ បែរជា​ ក្រសួង​ឯកភាព​ផ្ដល់​អាជ្ញា​បណ្ណ​ជូន​ក្រុម​ ហ៊ុន​ ដើម្បី​ធ្វើ​អាជីវកម្ម​បណ្ដោះអាសន្ន​ ទៅ​វិញ​ ?

ចំណុច​នេះ​ មន្ដ្រី​ខ្លះ​មាន​ច​ម្ង​ល់​ថា​ បើ​ ថ្ងៃ​តែ​មួយ​លោក​រដ្ឋមន្ដ្រី​ចេញ​អាជ្ញា​បណ្ណ​ មួយ​ឱ្យធ្វើ​អាជីវកម្ម​ មួយទៀត​ឯកភាព​ ផ្ដល់​អាជ្ញា​បណ្ណ​ដើម្បី​ធ្វើ​អាជីវកម្ម​បណ្ដោះ​ អាសន្ន​បែប​នេះ​ មាន​ន័យ​ថា​ លិខិត​ចេញ​ អាជ្ញា​បណ្ណ​មុន​ ខុស​ឬ​មួយ​យ៉ាងណា​?
​គួរ​រំលឹក​ថា​ បើ​ទោះជា​ការ​ធ្វើ​អាជីវ​ កម្ម​ខ្សាច់​ ឋិត​ក្រោម​ការ​គ្រប់គ្រង​អនុ​ ញ្ញាត​ពី​គណៈកម្មាធិការ​គ្រប់គ្រង​ធនធាន​ ខ្សាច់​ដែល​បង្កើត​ឡើង​ដោយ​អនុក្រឹត្យ​ រាជរដ្ឋាភិបាល​លេខ​១៤០៤​ អន​ក្រ​.​ឥត​ ដែល​ទើបនឹង​កែសម្រួល​សមាសភាព​ កាលពី​ថ្ងៃ​ទី​១៨​ ខែកញ្ញា​ ឆ្នាំ​២០១៤​ក៏​ ដោយ​ ។​ ប៉ុន្ដែ​យោង​តាម​លិខិត​របស់​ ក្រសួង​រ៉ែ​ និង​ថាមពល​លេខ​០០៣៥​ រថ​.​ រយ​.​អប​ ចុះ​ថ្ងៃ​ទី​១៩​ ខែមករា​ ឆ្នាំ​២០១៥​ អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​សុខ​ទៀង​ អ៊ី​ម​ផត​ អិ​ច​ផត​ (SOK​ TEANG​ IMPORT​ EXPORT,Co.Ltd)​ធ្វើ​អាជីវកម្ម​ខ្សាច់​ សំណង់​នៅ​តំបន់​កោះអន្លង់ចិន​ លើ​ផ្ទៃដី​ សរុប​៣១,៧៧​ហិ​កតា​ ខាង​ក្រសួង​មិន​ បានឱ្យ​ក្រុមហ៊ុន​ត្រូវ​ដាក់​ពាក្យសុំ​ការ​អនុ​ ញ្ញាត​ពី​គណៈកម្មាធិការ​គ្រប់គ្រង​ធនធាន​ ខ្សាច់​ និង​ផ្ដល់​គោលការណ៍​អនុញ្ញាត​នេះ​ មក​ក្រសួង​រ៉ែ​ និង​ថាមពល​ជា​ក្រោយ​ទេ​ ។​

មាន​ន័យ​ថា​ ក្រសួង​បាន​ចេញ​អាជ្ញា​បណ្ណ​ រួច​ភ្លាម​គឺ​ក្រសួង​រ៉ែ​និង​ថាមពល​ បាន​ ត្រឹមតែ​ចម្លង​ជូន​ ៖​ ទីស្ដីការគណៈរដ្ឋមន្ដ្រី​ ក្រសួងមហាផ្ទៃ​ ,​ ក្រសួង​សេដ្ឋកិច្ច​និង​ ហិរញ្ញវត្ថុ​ក្រសួង​រៀបចំ​ដែនដី​ នគ​រូប​នី​យ​ កម្ម​ និង​ សំណង់​ ,​ក្រសួងបរិស្ថាន​ ,​ ក្រសួង​ កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ ,​សាលា​ ខេត្ដកណ្ដាល​ និង​សាលាស្រុក​ស្អាង​ ។​ ដោយឡែក​ក្រសួង​ធនធានទឹក​ និង​ ឧតុនិយម​ក៏​ដូច​ជា​គណៈកម្មាធិការ​គ្រប់​ គ្រង​ធនធាន​ខ្សាច់​ មិន​ត្រូវ​បាន​ចម្លង​ជូន​ ទើប​មាន​លិខិត​របស់​ក្រសួង​រ៉ែ​ និង​ថា​ម​ ពល​លេខ​០០៧២​រថ​.​រស​ ចុះ​ថ្ងៃ​ទី​១៩​ ខែមករា​ ឆ្នាំ​២០១៥​ ដោយ​លោក​រដ្ឋ​ មន្ដ្រី​ស៊ុ​យ​ សែ​ម​ បែរជា​ប្លែក​ជាង​លិខិត​ មុន​ បើ​ទោះជា​ ចេញ​ថ្ងៃ​តែ​មួយ​ក៏​ដោយ​ គឺ​បាន​ចម្លង​ជូន​មក​គណៈកម្មាធិការ​គ្រប់គ្រង​ធនធាន​ ខ្សាច់​ ,​មន្ទីរ​រ៉ែ​ និង​ថាមពល​ ខេត្ដកណ្ដាល​ ប៉ុន្ដែ​លិខិត​នេះ​លោក​រដ្ឋ​ មន្ដ្រី​បាន​បញ្ជាក់​ថា​ ក្រសួង​រ៉ែ​ និង​ថា​ម​ ពលឯក​ភាព​ផ្ដល់​អាជ្ញា​បណ្ណ​ជូន​ក្រុមហ៊ុន​សុខ​ទៀង​ អ៊ី​ម​ផត​ អិ​ច​ផត​ (SOK​ TEANG​ IMPORT​ EXPORT,Co.Ltd)​ ដើម្បី​ធ្វើ​ អាជីវកម្ម​ជា​បណ្ដោះអាសន្ន​ ។​ ទន្ទឹម​នឹង​ នេះ​ក្រុមហ៊ុន​ត្រូវ​ដាក់​ពាក្យសុំ​ការ​អនុញ្ញាត​ពី​គណៈកម្មាធិការ​គ្រប់គ្រង​ធនធាន​ខ្សាច់​ និង​ផ្ដល់​គោលការណ៍​អនុញ្ញាត​នេះ​មក​ ក្រសួង​រ៉ែ​ និង​ថាមពល​ជា​ក្រោយ​ ។​ លោក​ រដ្ឋមន្ដ្រី​បញ្ជាក់​ទៀត​ថា​ ក្នុង​ករណី​ក្រុម​ ហ៊ុន​មិន​បាន​អនុវត្ដ​តាម​ការ​ណែនាំ​នេះ​ ទេ​ ក្រសួង​នឹង​ព្យួរ​អាជ្ញា​បណ្ណ​ និង​ចាត់​ វិធាន​ការណ៍​តាម​នីតិវិធី​ ។​

​ផ្ទុយ​ទៅ​វិញ​ អាជ្ញា​បណ្ណ​អណ្ដូងរ៉ែ​បើក​ និង​ការដ្ឋាន​វាយ​ថ្ម​ ដែល​ចេញ​ដោយ​លោក​ រដ្ឋមន្ដ្រីក្រសួង​រ៉ែ​ និង​ថាមពល​សម្រេច​ តាម​ប្រការ​១​ៈ​ អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​សុខ​ ទៀង​ អ៊ី​ម​ផត​ អិ​ច​ផត​ (SOK​ TEANG​ IMPORT​ EXPORT,Co.Ltd)​ ធ្វើ​អាជីវ​ កម្ម​ខ្សាច់​សំណង់​នៅ​តំបន់​កោះអន្លង់ចិន​ លើ​ផ្ទៃដី​សរុប​៣១,៧៧​ហិ​កតា​ ដោយ​មិន​ សុំ​ការ​អនុញ្ញាត​ពី​គណៈកម្មាធិការ​ធន​ ធាន​ខ្សាច់​ ជា​អាជ្ញា​បណ្ណ​ខុស​ឬ​ក៏​អាជ្ញា​ បណ្ណ​នេះ​ចេញ​រួច​ហើយ​ ភ្លេច​គិត​ថា​ បំពាន​ទៅ​នឹង​អនុក្រឹត្យ​លេខ​១៤០៤​អន​ក្រ​ ឥត​.​ របស់​រាជរដ្ឋាភិបាល​ ចុះ​ថ្ងៃ​ទី​១៨​ ខែកញ្ញា​ ឆ្នាំ​២០១៤?
​ពាក់ព័ន្ធ​ករណី​នេះ​ នគរវត្ដ​មិន​អាច​ ទាក់ទង​បាន​ទេពី​លោក​ស៊ុ​យ​ សែ​ម​ រដ្ឋ​ មន្ដ្រី​ក្រសួង​រ៉ែ​ និង​ថាមពល​ កាលពី​ព្រឹក​ ថ្ងៃ​ទី​២៤​ ខែមករា​ ឆ្នាំ​២០១៥​ ដោយ​គ្មាន​ លេខ​ទូរស័ព្ទ​ ។​

​ដោយឡែក​ មន្ដ្រីជាន់ខ្ពស់​នៃ​លេខា​ ធិ​ការដ្ឋាន​គណៈកម្មាធិការ​គ្រប់គ្រង​ធន​ ធាន​ខ្សាច់​បាន​មាន​ប្រសាសន៍​ថា​ ក្រោយ​ ពី​ការ​កែសម្រួល​សមាសភាព​និង​ការ​ ប្រព្រឹត្ដ​នៃ​គណៈកម្មាធិការ​គ្រប់គ្រង​ធន​ ធាន​ខ្សាច់​ ដោយ​អនុក្រឹត្យ​រាជរដ្ឋាភិបាល​ គណៈកម្មាធិការ​មួយ​នេះ​ ត្រូវ​បាន​បើក​ កិច្ចប្រជុំ​ម្ដង​រួច​មក​ហើយ​ ដឹកនាំ​ដោយ​ លោក​លឹ​ម​ គាន​ហោ​ ជា​ប្រធាន​ ដើម្បី​ រៀបចំ​បទដ្ឋាន​បច្ចេកទេស​ សិក្សា​ពី​ការ​ ស្នើ​សុំ​ដោយ​ក្រុមហ៊ុន​ ការ​ធ្វើ​អាជីវកម្ម​ ខ្សាច់​ ទាំង​ខ្សាច់​ក្នុង​ទឹក​ លើគោក​ និង​ ទីតាំង​ស្ដុក​ខ្សាច់​(​ដេប៉ូ​)​ ក្នុង​ក្រប​ខណ្ឌ​ ទូ​ទាំង​ប្រទេស​ ត្រូវ​ធ្វើការ​សិក្សា​ពី​លទ្ធ​ ភាព​ ថា​តើ​ប៉ះពាល់​ បរិស្ថាន​ ជលផល​ ដើម្បី​ឱ្យ​ក្រសួង​ជំនាញ​ជា​សមាជិក​គណៈកម្មាធិការ​គ្រប់គ្រង​ធនធាន​ខ្សាច់​ផ្ដល់​ យោបល់​ ។​

​ទោះជា​គណៈកម្មាធិការ​គ្រប់គ្រង​ធន​ ធាន​ខ្សាច់​មិន​ទាន់​អនុញ្ញាត​ឱ្យ​មានការ​ ធ្វើ​អាជីវកម្ម​ខ្សាច់​ក៏​ដោយ​ តែ​ក៏​ពុំ​បាន​ បិទ​ការ​ធ្វើ​អាជីវកម្ម​ខ្សាច់​សំណង់​ ដោយ​ ខ្លាច​ប៉ះពាល់​ដល់​វិស័យ​សំណង់​ ដែល​ កំពុង​អភិវឌ្ឍន៍​ ។​ ប៉ុន្ដែ​ថ្មីៗ​កន្លង​ទៅ​នេះ​ ក្រសួង​រ៉ែ​ និង​ថាមពល​បាន​ហាមឃាត់​ ការ​ធ្វើ​អាជីវកម្ម​ខ្សាច់​ ដោយ​ជូនដំណឹង​ ទៅ​កាន់​អភិបាល​នៃ​គណៈ​អភិបាល​រាជ​ ធានី​ភ្នំពេញ​,​ខេត្ដកណ្ដាល​ និង​ខេត្ដ​ព្រៃ​ វែង​ស្រប​ពេល​ជាមួយ​នេះ​លោក​រដ្ឋមន្ដ្រី​ស៊ុ​យ​ សែ​ម​ ក៏​បាន​ចេញ​អាជ្ញា​បណ្ណ​ឱ្យ​ ក្រុមហ៊ុន​សុខ​ទៀង​ អ៊ី​ម​ផត​ អិ​ច​ផត​ (SOK​ TEANG​ IMPORT​ EXPORT,​ Co.Ltd)​ ធ្វើ​អាជីវកម្ម​បូម​ខ្សាច់​សំណង​ លើ​ផ្ទៃដី​៣១,៧៧​ហិ​កតា​ហើយ​លិខិត​មួយទៀត​ក្នុង​ថ្ងៃ​តែ​មួយ​គ្រាន់តែ​ខុស​លេខ​ បែរជា​លោក​រដ្ឋមន្ដ្រី​ឯកភាព​ឱ្យធ្វើ​ អាជីវកម្ម​លក្ខណៈ​បណ្ដោះអាសន្ន​ ៕