ព័ត៌មានទាន់ហេតុការណ៍៖
" alt="" width="1024" height="100" />" alt="" width="1045" height="100" />

ថ្នាក់ដឹកនាំក្រសួងការពារជាតិ ជួបសំណេះសំណាលជាមួយសិក្ខាកាមបព្ចាប់ការសិក្សានៅវៀតណាម

ចែករំលែក៖

ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ភួង ស៊ីផាន អនុរដ្ឋលេខាធិការ ក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការ ជ្រើសរើស និងត្រួតពិនិត្យ លក្ខណៈសម្បតិ្តសិក្ខាកាម បណ្តុះបណ្តាលក្នុង និងក្រៅ ប្រទេសបានសំដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរៀនសូត្ររបស់ក្មួយៗទាំង២០ មុខជំ នាញនៅសាធារណៈរដ្ឋសង្គមនិយមវៀតណាមចំនួន២៣៩ នា ក់ប្រកបដោយការប្តេជ្ញាចិត្តខ្ពស់ក្នុងរយះពេលកន្លងមកនេះ ។ ការលើកឡើងរបស់លោកនាយឧត្តមសេនីយ៍ ភួងស៊ីផាន យ៉ាងដូច្នេះ ក្នុងពិធីបំពាក់ឋានន្តរស័ក្តិ ដល់នាយទាហានសិក្ខាកាម ដែលខិតខំប្រឹងប្រែងរៀនសូត្រក្នុរយះពេលវែងកន្លមក ។ ពិធីនេះប្រព្រឹត្តទៅកាលពីថ្ងៃពុធ ១៣រោច ខែក ត្តិក ឆ្នាំច សំរឹទ្ធិ ស័ក ព. ស២៥៦​២​ ​ត្រូវនឹងថ្ងៃ ៥ ខែ ធ្នូ ឆ្នាំ ២១៨ នៅសកលវិទ្យាល័ការពារជាតិ ។

លោកនាយឧត្តមសេនីយ៍ ភួង ស៊ីផា បន្តទៀតថា :ជីវិតកងទ័ពសប្បាយទីមួយ គឺពេលទទួលការបំពាក់ឋានន្តរស័ក្តិ ទីពីរពេលជួបគ្រោះអាសន្ទមានការរំភើបដោយមិត្តភក្តិ កងឯកភាពមកជួយ និងទទួលបានជោគជ័យលើបច្ចាមិត្ត ទីបីសប្បាយ និងបាន ការបំពាក់សព្វាវុធ គ្រប់គ្រាន់ ដើម្បីការពារបូរណភាពទឹកដី និងមានកងកាំភ្លើងធំ រថក្រោះគាំទ្រ…! ។

លោកនាយឧត្តមសេនីយ៍បន្តទៀតថា: ក្នុងរយះពេលកន្លងកា លពីសម័យសង្គ្រាមផ្ទៃក្នុងមួយទសវត្សរ៍ទី៨០ មិនមានការបំពាក់ឋានន្តរស័ក្តិ ដូចបច្ចុប្បន្ននេះទេ ការបំពាក់ឋានន្តរស័ក្តិលើកដំបូងនាចុងទសវត្សរ៍៨០ប៉ុណ្ណោះ ។ ដូច្នេះទម្រាំបានដូច សព្វ ថ្ងៃ ឪពុក-ម្តាយ មាមីង មានការលំបាកខ្លាំងណាស់ដោយ សាសង្គ្រាមផ្ទៃក្នងនេះឯង ។ ប៉ុន្តែបច្ចុប្បន្នក្រោមការដឹកនាំរបស់សម្តេចតេជោ ធ្វើឱយ​មាតុភូមិយើង រីកចំរើនគួរឱយកត់សំគា ល់ ។ ការបើកបា្រក់បៀវត្សរ៍ទៀងទាត់ និងឡើងជាប្រចាំ ២០ ភាគរយរៀងរាល់ឆ្នាំជាដើម ៕ សុខដុម


ចែករំលែក៖