ព័ត៌មានទាន់ហេតុការណ៍៖

ថ្នាក់ដឹកនាំខេត្តប៉ៃលិនជួបសំណេះសំណាលជាមួយបេក្ខជនប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនិទេ្ទស A-B សម័យប្រឡង២១ សីហា ២០១៨

ខេត្តប៉ៃលិន៖ នៅរសៀលថ្ងៃទី១៣ វិច្ឆិកា ឆ្នាំ២០១៧ លោក ឡី ចាន់ឆា យប្រធានក្រុមប្រឹក្សាខេត្តលោកកើត សុធា អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បាន​ជួបសំណេះសំណាល និង ផ្តល់រង្វាន់ដល់បេក្ខជនប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនិទេ្ទស A-B សម័យប្រឡង ២១ សីហា ២០១៧ ។

លោក តង់ ធារ៉ា ប្រធានមន្ទីរអប់រំ យុវជន និង កីឡាបានថ្លែងអំណគុណដល់លោកស្រីបាន ស្រីមុំ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ដែលបានជួយឧបត្ថម្ភសំភារៈ ថវិកា ក្នុងការបំប៉នសិស្សត្រៀមប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិកន្លងមកផងដេរ ។

លោកបន្តថា សម័យប្រឡង ២១ សីហា ឆ្នាំ២០១៧ នេះ ចែកចេញពីមណ្ឌលគឺ មណ្ឌលវិទ្យាសាស្រ្ត និង វិទ្យាសាស្រ្តសង្គម ដែលមានបេក្ខជន៣១៦នាក់ ស្រី១៦៩នាក់ បេក្ខជនប្រឡងជាប់និទ្ទេស Aម្នាក់ ឈ្មោះ ភូ ស្រីណេត,ភេទស្រី ចំនួន ស្រី និទេ្ទសB ចំនួន ៨នាក់ ស្រី៥នាក់ ទិទ្ទេសC ចំនួន១២នាក់ ស្រី៥នាក់ និទេ្ទស D ចំនួន១៨នាក់ ស្រី១១នាក់ និង និទ្ទេស E ចំនួន១៥៩នាក់ ស្រី៨៥នាក់ សិស្សដែលប្រឡងធ្លាក់មានចំនួន១១៨នាក់ ។

លោក កើត សុធា អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិនបានមានប្រសាសន៍​កោតសរ​សើដល់ ថ្នាក់ដឹកនាំ មន្រ្តីមន្ទីរអប់រំ លោកគ្រូ អ្នកគ្រូ ដែលបានខិតខំប្រឹងប្រែងអប់រំ បណ្តុះបណ្តាលដល់ក្មួយៗ ធ្វើឲ្យលទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ២១ សីហា ឆ្នាំ២០១៧ នេះទទួលបានលទ្ធផលល្អ ។

លោកបានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីបានដាក់ចេញគោលនយោបាយកែទម្រង់ស៊ីជំរៅលើគ្រប់វិស័យ ក្នុងនោះវិស័យអប់រំ គឺសម្តេចបានយកចិត្តទុកដាក់វិនិយោគ និង កែទម្រង់លើការសិក្សាគ្រប់កម្រិតសំដៅជំរុញបណ្តុះបណ្តាលធនធានមនុស្សដល់កូនចៅជំនាន់ក្រោយប្រកបដោយគុណភាពសម្រាប់បន្តវេនដឹកនាំក៏សាងអភិវឌ្ឍន៍ប្រទេសជាតិឲ្យមានការរីកចម្រើនឡើងផងដែរ ។

ទន្ទឹមនេះភាពរីកចម្រើនលើវិស័យអប់រំនៅខេត្តប៉ៃលិនគឺដោយសារតែប្រទេសជាតិយើងមានសុខសន្តិភាពបានពេញលេញបរិបូណ៍យើងមានសាលារៀនគ្រប់គ្រាន់បានផ្តល់ឱកាសឲ្យក្មួយៗបានចូលរៀនសូត្រគ្រប់កម្រិតតែផ្ទុយទៅវិញបើប្រទេសជាតិបានសង្រ្គាមដូចពីអតីតៈកាលនោះយើងទាំងអស់គ្នាមិនអាចជួបជុំគ្នាបានឡើយ មិនបាច់និយាយដល់ការរៀនសូត្រទេ ។ ដូច្នេះយើងទាំងអស់គ្នាប្រឆាំងដាច់ខាតនូវអំពើក្បត់ជាតិរបស់ក្រុមបក្សពួក និង ជនអគតិមានបំណងបំផ្លាញសន្តិភាព ឯករាជ្យជាតិ និង ការអភិវឌ្ឍន៍ ជាពិសេសឧបាយកលបដិវត្តពណ៌ដើម្បីដណ្តើមអំណាចដែលផ្ទុយពីរដ្ឋធម្មនុញ្ញ ។ លោកបានផ្តាំផ្ញើដល់ក្មួយៗដែលប្រឡងជាប់ត្រូវបន្តខិតខំសិក្សារៀនសូត្រចាប់យកជំនាញទៅបន្តការសិក្សានៅថ្នាក់បរិញ្ញបត្រឲ្យទទួលបានជ័យលាភីបន្តទៀត ។ ព្រមជាមួយគ្នានេះក្មួយៗរៀនថ្នាក់ទី១២ត្រូវខិតខំរៀនសូត្រដើម្បីប្រឡងជាប់និទ្ទេសល្អ ហើយរាជរដ្ឋាភិបាលក៏ដូចជាថ្នាក់ដឹកនាំខេត្ត និង ផ្តល់រង្វាន់លើកទឹកចិត្តដល់ក្មួយៗជាបន្តទៀត ។

លោក កើត សុធា ក៏ប្របានប្រគល់រង្វាន់លើកទឹកចិត្តដល់សិស្សនិទ្ទេស A ចំនួនម្នាក់ ម៉ូតូcopy ១គ្រឿង កុំព្យូទ័រយួដៃ១គ្រឿង សិស្សនិទ្ទេស B ចំនួន៨នាក់ម្នាក់ៗថវិកា៥០ម៉ឺនរៀល និង សិស្សនុសិស្សចូលរួមចំនួន១១០នាក់ម្នាក់ៗថវិកា១ម៉ឺនរៀន និង សំភារៈសិក្សាផងដែរ៕ ស សារ៉េត

NKD-36x6_outline