ព័ត៌មានទាន់ហេតុការណ៍៖

ទណ្ឌិត​មួយ​រូប​ប្ដឹង​ព្រះរាជអាជ្ញា​រង​មាស​ ច័ន្ទ​ ពិសិដ្ឋ​ ​ទៅ​អគ្គ​ព្រះរាជអាជ្ញា​នៃ​មហាអយ្យការ​អម​តុលាការ​កំពូល​

​ភ្នំពេញ​ ៖​ លោក​ មាស​ ច័ន្ទ​ពិសិដ្ឋ​ ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលា​ ដំបូង​រាជធានី​ភ្នំពេញ​ត្រូវ​បាន​ទណ្ឌិត​ ឈ្មោះ​ សែ​ម​ សុវណ្ណ​ដេ​ត​ ដែល​កំពុង​ ជាប់​ឃុំខ្លួន​នៅ​ពន្ធនាគារ​ខេត្ដកណ្ដាល​ និង​ជា​ជន​ត្រូវ​ចោទ​នៅ​ក្នុង​សំណុំរឿង​ ព្រហ្មទណ្ឌ​លេខ​១១៨៥​ ចុះ​ថ្ងៃ​ទី​១៨​ ខែ​ មេ​សា​ ឆ្នាំ​២០១៤​ របស់​សាលាដំបូង​ រាជធានី​ភ្នំពេញ​ប្ដឹង​ទៅ​លោកស្រី​អគ្គ​ព្រះរាជអាជ្ញា​នៃ​មហាអយ្យការ​អម​តុលាការ​កំពូល​និង​ជា​សមាជិកា​ឧត្ដម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ពី​បទ​“​បើក​ការ​ស៊ើបសួរ​ចោទប្រកាន់​មក​លើ​រូប​គាត់​ (​សែ​ម​ សុវណ្ណ​ដេ​ត​)​ដោយ​បំពាន​នីតិវិធី​ច្បាប់​”​។​

​នៅ​ក្នុង​ពាក្យបណ្ដឹង​របស់​ទណ្ឌិត​ សែ​ម​ សុវណ្ណ​ដេ​ត​ ចុះ​ថ្ងៃ​ទី​២​ ខែមិថុនា​ ឆ្នាំ​២០១៥​ បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​ “​កាលពី​ថ្ងៃ​ទី​២៨​ ខែសីហា​ ឆ្នាំ​២០១៤​ លោក​បាន​ ប៊ុ​ន​ ហេង​ ប្រធាន​កា​រិ​យា​ ល័យ​ហិរញ្ញវត្ថុ​នៃ​ស្ថានីយទូរទស្សន៍​អាស៊ី​អាគ្នេយ៍​និង​ជា​អ្នកតំណាង​ឱ្យ​ស្ថានីយ​ ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​បាន​ដាក់​ពាក្យ​ បណ្ដឹង​ទៅ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ដោយ​ប្ដឹង​ចោទប្រកាន់​រូប​ គាត់​ពី​បទ​សមគំនិត​ក្នុង​អំពើ​រំលោភ​លើ​សេចក្ដី​ទុកចិត្ដ​និង​បន្លំ​លួច​បង្វែរ​សាច់​ ប្រាក់​ជា​វត្ថុ​តាង​ចេញពី​គណនេយ្យ​នៅ​ ធនាគារ​កា​ណា​ឌី​យ៉ា​ ក​.​អ​ សាខា​ចេ​ន​ឡា​ ក្នុង​ទំហំ​ទឹកប្រាក់​ចំនួន​១.០០៧.០០០​ (​មួយ​លាន​ប្រាំពីរ​ពាន់​ដុល្លារ​អា​មេ​រិ​ក​)​ ក្នុង​ចន្លោះ​ថ្ងៃ​ទី​១២​ ខែតុលា​ ដល់​ថ្ងៃ​ទី​១៤​ ខែតុលា​ ឆ្នាំ​២០០៩​ ។​ ក្រោម​ទម្ងន់​នៃ​ ពាក្យបណ្ដឹង​នេះ​លោក​ មាស​ ច័​ន្ធ​ពិសិដ្ឋ​ ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលា​ ដំបូង​រាជធានី​ភ្នំពេញ​និង​ជា​តំណាង​ អយ្យការ​ទទួល​បន្ទុក​សំណុំរឿង​បាន​ សម្រេច​ចោទប្រកាន់​បើក​ការ​ស៊ើបសួរ​លើ​រូប​ខ្ញុំ​ (​សែ​ម​ សុវណ្ណ​ដេ​ត​)​ ពី​បទ​ រំលោភ​លើ​ទំនុកចិត្ដ​ប្រព្រឹត្ដ​នៅ​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃ​ទី​១២​ ខែតុលា​ ឆ្នាំ​ ២០១៤​ដោយ​ដីកា​សន្និដ្ឋាន​បញ្ជូន​រឿង​ឱ្យ​ស៊ើបសួរ​លេខ​២២៧១​ អយ​ង​ ចុះ​ថ្ងៃ​ទី​ ២៨​ ខែតុលា​ ឆ្នាំ​២០១៤​ ទោះបី​រូប​ខ្ញុំបាទ​ បាន​ផ្ដល់​នូវ​ឯកសារ​ភស្ដុ​តាង​ជាក់លាក់​តាម​រយៈ​មេធាវី​ការពារ​ក្ដី​ដើម្បី​ដោះ​ បន្ទុក​យ៉ាងណា​ក៏​ដោយ​ ។​

សែ​ម​ សុវណ្ណ​ដេ​ត​ បន្ដ​ថា​ ក្រោម​ ទម្ងន់​នៃ​ពាក្យបណ្ដឹង​របស់​លោក​ កៅ​ គឹ​ម​ហួ​ន​ ជា​អនុប្រធាន​ក្រុមប្រឹក្សា​ភិ​ បាល​និង​ជា​ប្រធាន​CEO​នៃ​ស្ថានីយ​ ទូរទស្សន៍​-​វិទ្យុ​អាស៊ី​អាគ្នេយ៍​ចុះ​ថ្ងៃ​ទី​៧​ ខែ​ តុលា​ ឆ្នាំ​២០០៩​ ទៅ​អគ្គស្នងការដ្ឋាន​ នគរបាល​ជាតិ​និង​បាន​បង្កើត​ជា​សំណុំ​ រឿង​ព្រហ្មទណ្ឌ​លេខ​២៤១៩​ ចុះ​ថ្ងៃ​ទី​១៤​ ខែតុលា​ ឆ្នាំ​២០០៩​ របស់​សាលាដំបូង​ រាជធានី​ភ្នំពេញ​ម្ដង​ប្ដឹង​ចោទប្រកាន់​ ខ្ញុំ​ថា​បាន​កិបកេង​ទឹកប្រាក់​សរុប​ចំនួន​ ៤.៧៤០.២៦២,០៣​ ដុល្លារ​អា​មេ​រិ​ក​ និង​ម្ដងទៀត​ចោទប្រកាន់​ខ្ញុំបាទ​កិបកេង​ទឹកប្រាក់​សរុប​ចំនួន​៤.៧៤០.២៦២,០៣​ដុល្លារ​អា​មេ​រិ​ក​រូប​ខ្ញុំបាទ​ធ្លាប់​ត្រូវ​បាន​ ស្ថាប័ន​តុលាការ​គ្រប់​ជាន់ថ្នាក់​តាំងពី​ សាលាដំបូង​រាជធានី​ភ្នំពេញ​ សាលា​ ឧទ្ធរណ៍​ ដល់​តុលាការ​កំពូល​វិនិច្ឆ័យ​ សេចក្ដីសម្រេច​រួច​ហើយដោយ​ផ្ដន្ទា​ ទោស​រូប​ខ្ញុំបាទ​ដាក់​ពន្ធនាគារ​កំណត់​ ចំនួន​៣​ឆ្នាំ​៦​ខែ​ពី​បទ​រំលោភ​លើ​សេចក្ដី​ ទុកចិត្ដ​ប្រព្រឹត្ដ​នៅ​រាជធានី​ភ្នំពេញ​កាលពី​អំឡុង​ឆ្នាំ​២០០៧​ដល់​ឆ្នាំ​២០០៩​ និង​ បង្គាប់​ឱ្យ​រូប​ខ្ញុំបាទ​សង​សំណង​គិត​ជា​ទឹក​ ប្រាក់​សរុប​ចំនួន​៤.៩៩០.២៦២,០៣​ ដុល្លារ​អា​មេ​រិ​ក​ ប្រាក់​កិបកេង​ចំនួន​ ៤.៧៤០.២៦២,០៣​ដុល្លារ​អា​មេ​រិ​ក​ និង​ប្រាក់​សំណង​ជំងឺ​ចិត្ដ​ចំនួន​២៥០.០០០​ ដុល្លារ​អា​មេ​រិ​ក​ជូន​ទៅ​លោក​ កៅ​ គឹ​ម​ហួ​ន​ ជាដើម​បណ្ដឹងរដ្ឋប្បវេណី​ទៀត​ផង​តាម​ អំណាច​សាលដីកា​ព្រហ្មទណ្ឌ​លេខ​២០៩​ ចុះ​ថ្ងៃ​ទី​៤​ ខែវិច្ឆិកា​ ឆ្នាំ​២០១១​ របស់​ តុលាការ​កំពូល​ ។​

លោក​ សែ​ម​ សុវណ្ណ​ដេ​ត​ បាន​លើក​ ឡើង​ថា​ ការ​ប្ដឹង​ចោទប្រកាន់​មក​លើ​ រូប​ខ្ញុំបាទ​ពី​បទ​លួច​បង្វែរ​សាច់ប្រាក់​ជា​ វត្ថុ​តាង​ចេញពី​គណនី​របស់​ខ្ញុំបាទ​នៅ​ធនាគារ​កា​ណា​ឌី​យ៉ាក​.​អ​ សាខា​ចេ​ន​ឡា​ មាន​ ទំហំ​ទឹកប្រាក់​១.០០៧.០០​ដុល្លារ​អា​មេ​ រិ​ក​ក្នុង​ចន្លោះ​ពី​ថ្ងៃ​ទី​១២​ ខែតុលា​ ដល់​ថ្ងៃ​ ទី​១៤​ ខែតុលា​ ឆ្នាំ​២០០៩​នោះ​ លោក​បាន​ ប៊ុ​ន​ហេង​ តំណាង​ឱ្យ​ស្ថានីយទូរទស្សន៍​ អាស៊ី​អាគ្នេយ៍​ឬ​អាច​និយាយ​បាន​ថា​ តំណាង​ លោក​ កៅ​ គឹ​ម​ហួ​ន​ បាន​លើកយក​ គណនី​ធនាគារ​លេខ​០២២-០០០០០​ ១៦៥៦៧​ និង​លេខ​០២២-០០០០០​ ១៦៦៦៧​ ដែល​សុទ្ធតែ​មាន​ទឹកប្រាក់​ ចរាចរ​ទាំង​ពីរ​គណនី​ដើម្បី​ងាយស្រួល​ ខ្ញុំបាទ​ចរាចរ​ទូទាត់​សាច់ប្រាក់​សង​ទៅ​ ម្ចាស់​ទំនិញ​ផ្សេងៗ​ដែល​ខ្ញុំបាទ​បាន​បញ្ជា​ទិញ​ក្នុង​ ខណៈ​កំពុង​អនុវត្ដ​គម្រោង​សាង​ សង់​និង​បំពាក់​សម្ភារ​ ឧបករណ៍​ជូន​ក្រុម​ ហ៊ុន​ស្ថានីយទូរទស្សន៍​-​វិទ្យុ​អាស៊ី​អាគ្នេយ៍​ ជា​ហូរហែ​រហូត​ដល់​ថ្ងៃ​ខ្ញុំបាទ​ត្រូវ​ឃុំខ្លួន​ដាក់​ពន្ធនាគារ​នៅ​វេលា​ល្ងាច​ថ្ងៃ​ទី​១៤​ ខែតុលា​ ឆ្នាំ​២០០៩​ តែ​ម្ដង​ខណៈ​គណនី​ របស់​ខ្ញុំបាទ​នៅ​ធនាគារ​នោះ​មិន​ទាន់​ ត្រូវ​បាន​ស្ថាប័ន​តុលាការ​ចេញ​ដីកា​ សម្រេច​ការពារ​ហាមឃាត់​ចរាចរ​ សាច់ប្រាក់​អ្វី​ឡើយ​ ។​ លុះដល់​ថ្ងៃ​ទី​១១​ ខែ​ វិច្ឆិកា​ ឆ្នាំ​២០០៩​ ទើប​ចៅក្រម​ស៊ើប​ សួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ ចេញ​ដីកា​សម្រេច​រក្សា​ការពារ​លេខ​ ១៦​ដ​ ចុះ​ថ្ងៃ​ទី​១១​ ខែវិច្ឆិកា​ ឆ្នាំ​២០០៩​ ហាមឃាត់​ការ​ធ្វើ​ចរាចរណ៍​សាច់ប្រាក់​ នៅ​ក្នុង​គណនី​របស់​ខ្ញុំបាទ​លេខ​០២២-០០០០០១៦៥៦៧​ ដែល​មាន​ទឹកប្រាក់​ សរុប​២៧៨.៨៦១,៦៤​ដុល្លារ​អា​មេ​រិ​ក​។​ ដូច្នេះ​ក្នុង​ចន្លោះ​ថ្ងៃ​ទី​១២​ ខែតុលា​ ដល់​ ថ្ងៃ​ទី​១៤​ ខែតុលា​ ឆ្នាំ​២០០៩​ ប្រសិនបើ​ ខ្ញុំបាទ​មានគំនិត​ទុច្ចរិត​ដូច​ការ​ចោទ​ ប្រកាន់​របស់​លោក​កៅ​ គឹ​ម​ហួ​ន​ ក្ដី​ លោក​បាន​ ប៊ុ​ន​ហេង​ក្ដី​ និង​តុលាការ​ក្ដី​ មែន​នោះ​គឺ​ប្រាកដជា​ខ្ញុំបាទ​បាន​ដក​ សាច់ប្រាក់​ចេញពី​គណនី​របស់​ខ្ញុំបាទ​ទាំង​ពីរ​នៅ​ធនាគារ​កា​ណា​ឌី​យ៉ា​ឬ​ធនាគារ​ ផ្សេង​ទៀត​អស់​បាត់​ទៅ​ហើយ​(​មាន​ឯកសារ​ភស្ដុ​តាង​ដែល​មេធាវី​ការពារ​ក្ដី​ខ្ញុំ​ បាទ​រៀបចំ​គោរព​ជូន​ភ្ជាប់​មក​ជាមួយ​)​ ។​

លោក​ សែ​ម​ សុវណ្ណ​ដេ​ត​ បន្ដ​ថា​ នៅ​ស្ថានីយទូរទស្សន៍​-​វិទ្យុ​អាស៊ី​អាគ្នេយ៍​ ក្រោម​ទម្ងន់​នៃ​ពាក្យបណ្ដឹង​ចោទប្រកាន់​របស់​លោក​កៅ​ គឹ​ម​ហួ​ន​ ជា​អតីត​ចៅ​ ហ្វា​យ​នាយ​របស់​ខ្ញុំបាទ​ត្រូវ​បាន​ស្ថាប័ន​ តុលាការ​គ្រប់​ជាន់ថ្នាក់​សម្រេចសេចក្ដី​រួចរាល់​អស់​ទៅ​ហើយដោយ​ផ្ដន្ទាទោស​ រូប​ខ្ញុំបាទ​ដាក់​ពន្ធនាគារ​កំណត់​ចំនួន​៣​ ឆ្នាំ​៦​ខែ​និង​បង្គាប់​ឱ្យ​រូប​ខ្ញុំបាទ​សង​ប្រាក់​ ជិត​៥​លាន​ដុល្លារ​អា​មេ​រិ​ក​ជូន​ទៅ​លោក​ កៅ​ គឹ​ម​ហឿ​ន​ ពី​បទ​រំលោភ​សេចក្ដី​ទុក​ ចិត្ដ​ប្រព្រឹត្ដ​នៅ​រាជធានី​ភ្នំពេញ​កាលពី​ អំឡុង​ឆ្នាំ​២០០៧​ ដល់​ឆ្នាំ​២០០៩​ តាម​ អំណាច​សាលដីកា​ព្រហ្មទណ្ឌ​លេខ​២០៩​ ចុះ​ថ្ងៃ​ទី​៤​ ខែវិច្ឆិកា​ ឆ្នាំ​២០១១​ របស់​ តុលាការ​កំពូល​ដែល​ចាត់​ទុក​ថា​ ជា​អាជ្ញា​ អស់ជំនុំ​នាំ​ឱ្យ​មានការ​រលត់​នៃ​បណ្ដឹង​ អាជ្ញា​ទាំងស្រុង​ ។​

អនុលោម​តាម​បញ្ញត្ដិ​មាត្រា​៧​ ចំណុច​ ទី​៥​នៃ​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​បាន​ចែង​ជា​មូល​ ហេតុ​នៃ​ការ​រលត់​បណ្ដឹងអាជ្ញា​មាន​ដូច​ តទៅ​គឺ​អាជ្ញា​អស់ជំនុំ​ ។​ កាលណា​បណ្ដឹង​ អាជ្ញា​ត្រូវ​ផុតរលត់​ហើយ​ការ​ចោទប្រកាន់​ ខាង​បទ​ព្រហ្មទណ្ឌ​មិន​អាច​ចាប់ផ្ដើម​បាន​ទៀត​ទេ​ឬ​ត្រូវ​តែ​បញ្ឈប់​ និង​មាត្រា​១២​ នៃ​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​ដដែល​ដែល​ បាន​ចែង​ថា​ ដោយ​អនុវត្ដ​តាម​គោល​ ការណ៍​អាជ្ញា​អស់ជំនុំ​ជន​ណា​ដែល​ត្រូវ​ បាន​តុលាការ​សម្រេច​ឱ្យ​រួចខ្លួន​ជា​ស្ថាពរ​ហើយ​ជន​នោះ​មិន​អាច​ត្រូវ​ចោទប្រកាន់​ទៀត​ទេ​ ចំពោះ​អំពើ​ដដែល​ទោះបីជា​ ក្រោម​ការ​កំណត់​ឈ្មោះ​បទល្មើស​ថ្មី​ផ្សេង​ក៏​ដោយ​គឺ​រូប​ខ្ញុំបាទ​ធ្លាប់​បាន​ទទួលទោស​ទណ្ឌ​ក្រោម​ការ​ចោទប្រកាន់​ពី​បទ​រំលោភ​ លើ​សេចក្ដី​ទុកចិត្ដ​ប្រព្រឹត្ដ​នៅ​រាជធានី​ ភ្នំពេញ​ពាក់ព័ន្ធ​ការ​កិបកេង​លុយកាក់​ ក្រុមហ៊ុន​ស្ថានីយទូរទស្សន៍​អាស៊ី​អាគ្នេយ៍​ ក្នុង​ចន្លោះ​ថ្ងៃ​ទី​១២​ ខែតុលា​ ដល់​ថ្ងៃ​ទី​១៤​ ខែតុលា​ ឆ្នាំ​២០០៩​ ដូច​ការ​ចោទ​ ប្រកាន់​ របស់​លោក​ មាស​ ច័​ន្ធ​ពិសិដ្ឋ​ ព្រះរាជ​ អាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​អ្វី​ទៀត​នោះ​ឡើយ​ ។​ ផ្ទុយ​ទៅ​ វិញ​ តើ​មាន​មូលហេតុ​អ្វី​ដែល​ជំរុញ​ឱ្យ​ ទាំង​លោក​ កៅ​ គឹ​ម​ហួ​ន​ ជា​អ្នក​ពាក់ព័ន្ធ​ នឹង​របរជំនួញ​នៅ​ក្រុមហ៊ុន​ស្ថានីយ​ ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​ទាំង​កូនចៅ​ភរិយា​របស់​លោក​កៅ​ គឹ​ម​ហួ​ន​ (​លោក​ បាន​ ប៊ុ​ន​ហេង​)​ ទាំង​លោក​ មាស​ ច័ន្ទ​ពិសិដ្ឋ​ ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលា​ ដំបូង​រាជធានី​ភ្នំពេញ​នៅ​តែ​ប្រើប្រាស់​ អំណាច​ចិញ្ចឹមចិត្ដ​តាម​ចងកម្ម​ពៀរ​ប្ដឹង​ចោទប្រកាន់​ក្នុង​គោលបំណង​ឱ្យ​រូប​ខ្ញុំ​ ជាប់គុក​ស្រាប់​បន្ដ​ទៀត​ទាំង​ឥត​អៀន​ ខ្មាស​បែប​នេះ​?

ដូច្នេះ​ខ្ញុំបាទ​សូម​សម្រេចចិត្ដ​ប្ដឹង​លោក​ មាស​ ច័ន្ទ​ពិសិដ្ឋ​ ព្រះរាជអាជ្ញា​រង​ នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំ​ ពេញ​ពី​បទ​បើក​ការ​ស៊ើបសួរ​ចោទប្រកាន់​រូប​ខ្ញុំបាទ​ដោយ​បំពាន​ច្បាប់​ក្នុង​សំណុំ​ រឿង​ព្រហ្មទណ្ឌ​លេខ​១១៨៥​ ចុះ​ថ្ងៃ​ទី​១៨​ ខែមេសា​ ឆ្នាំ​២០១៤​ របស់​សាលាដំបូង​ រាជធានី​ភ្នំពេញ​ចាប់ពី​ថ្ងៃ​ផ្ដិត​ស្នាម​មេដៃ​នៅ​ចំពោះ​មុខ​មេធាវី​ការពារ​ក្ដី​នេះ​តទៅ​ និង​សូម​សំណូមពរ​លោកស្រី​មេត្ដា​មាន​វិធានការ​ពិន័យ​ទៅ​លើ​លោក​ព្រះរាជ​ អាជ្ញា​រង​ មាស​ ច័ន្ទ​ពិសិដ្ឋ​ តាម​ច្បាប់​ដើម្បី​ ផ្ដល់​យុត្ដិធម៌​ពិតប្រាកដ​ដល់​រូប​ខ្ញុំបាទ​ ដោយ​ក្ដី​អនុគ្រោះ​ ។​

​ពាក់ព័ន្ធ​នឹង​ករណី​នេះ​លោក​ មាស​ ច័ន្ទ​ពិសិដ្ឋ​ បាន​ប្រាប់​នគរវត្ដ​តាម​ទូរស័ព្ទ​ កាលពី​រសៀល​ថ្ងៃ​ទី​៣​ ខែមិថុនា​ ឆ្នាំ​ ២០១៥​ យ៉ាង​ដូច្នេះ​ថា​ “​ខ្ញុំ​អត់​ទាន់​បាន​ ដឹង​ តែ​ឃើញ​គេ​ចុះ​កាសែត​ប្ដឹង​ពី​រឿង​ខ្ញុំ​ ចោទប្រកាន់​គាត់​*​ ។​ លោក​បន្ដ​ថា​ “​អ្នក​ កាសែត​អត់​ដឹង​រឿង​ផ្ទៃក្នុង​យ៉ាងម៉េច​ផង​ គាត់​ចេះ​តែ​ចុះ​…​ ហើយ​បន្ដិចទៀត​ ខ្ញុំ​នឹង​ ធ្វើ​ឱ្យ​គាត់​បំភ្លឺ​កែតម្រូវ​ឡើង​វិញ​ ពិសេស​ ការ​ប្ដឹង​ទៅ​សមាជិក​ឧត្ដម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​មិន​ត្រូវ​ចុះ​ផ្សាយ​ទេ​”​ ។​

គួរ​រំលឹក​ថា​ លោក​មាស​ ច័ន្ទ​ពិសិដ្ឋ​ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជ​ ធានី​ភ្នំពេញ​អតីត​ធ្លាប់​មានរឿង​រ៉ាវ​មិន​គប្បី​ក្នុង​នាម​ជា​អ្នក​ច្បាប់​មានចិត្ដ​កាច​ ឆេវឆាវ​ដក​កាំភ្លើង​ភ្ជង់​ក្រឡាបញ្ជី​នៅ​សាលាដំបូង​ខេត្ដតាកែវ​ ខណៈ​គាត់​ជា​ ព្រះរាជអាជ្ញា​រង​នៅ​ទីនោះ​ ។​ ករណី​នេះ​ ជន​រង​គ្រោះ​បាន​ប្ដឹង​ទៅ​ឧត្ដម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ ប៉ុន្ដែ​មក​ទល់​នឹង​ពេល​នេះ​ មិនដឹង​ថា​ស្ថិត​ក្នុង​ចំណាត់ការ​បែប​ណា​។​ ក្រោយមក​ទៀត​លោក​ មាស​ ច័ន្ទ​ពិសិដ្ឋ​ ធ្លាប់​បាន​រង​នូវ​បណ្ដឹង​ពី​គណៈ​គ្រប់គ្រង​ សាកលវិទ្យាល័យ​ភ្នំពេញ​អន្ដរជាតិ​ទៅ​ ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ រាជធានី​ភ្នំពេញ​ករណី​ដឹកនាំ​កម្លាំង​ចុះ​ទៅ​ សាលា​ប្រើ​ពាក្យ​សម្ដី​មិន​គប្បី​ ។​

បើ​ទោះជា​មានរឿង​ករណី​មិន​គប្បី​ខ្លះ​កើតឡើង​ និង​រង​បណ្ដឹង​ក៏​ដោយ​ក៏​លោក​ មាស​ ច័ន្ទ​ពិសិដ្ឋ​ នៅ​តែ​ជា​ព្រះរាជអាជ្ញា​ រង​មួយ​រូប​ប្រកបដោយ​ភាព​ក្រអឺតក្រទម​ដែល​ធ្វើ​ឱ្យ​ព្រះរាជអាជ្ញា​រង​ជា​ច្រើន​ នាក់​មិន​ពេញចិត្ដ​នឹង​ទ​ង្វើ​របស់​គាត់​។​ ថ្មីៗ​នេះ​លោក​ មាស​ ច័ន្ទ​ពិសិដ្ឋ​ ត្រូវ​បាន​ ប្រភព​មិន​ផ្លូវការ​ខ្លះ​ឱ្យ​ដឹង​ថា​ ស្រប​ពេល​ ដែល​ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលា​ ដំបូង​រាជធានី​ភ្នំពេញ​នឹង​ត្រូវ​ចូល​និវត្ដន៍​ នៅ​ដើម​ខែមករា​ឆ្នាំ​២០១៦​ គឺ​មាន​ព្រះ​ រាជអាជ្ញា​រង​យ៉ាងតិច​ជាង​១០​នាក់​បាន​ សម្លឹង​ឃើញ​តំណែង​នេះ​ក្នុង​នោះ​ក៏​មាន​ លោក​ មាស​ ច័ន្ទ​ពិសិដ្ឋ​ ផង​ដែរ​ជា​បេ​ក្ខ​ ភាព​មួយ​រូប​រត់ការ​យក​ដំណែង​ព្រះរាជ​អាជ្ញា​នេះ​ ។​

មន្ដ្រី​បាន​រំលឹក​ថា​ ប្រសិនបើ​លោក​ មាស​ ច័ន្ទ​ពិសិដ្ឋ​ ត្រូវ​បាន​ថ្នាក់លើ​ចាត់​ តាំង​ជា​ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​ សាលាដំបូង​រាជធានី​ភ្នំពេញ​មែន​នោះ​ យន្ដការ​នយោបាយ​កំណែទម្រង់​ប្រព័ន្ធ​ តុលាការ​ពិតជា​គ្មាន​តម្លាភាព​ ខណៈ​គាត់​ ធ្លាប់​មានរឿង​អាស្រូវ​រង​បណ្ដឹង​ ហើយ​ បើ​តាម​ការ​បញ្ជាក់​ឱ្យ​ដឹង​ពី​មេធាវី​ការ​ ពារ​ក្ដី​ឱ្យ​ទណ្ឌិត​ សែ​ម​ សុវណ្ណ​ដេ​ត​ ក៏​ ធ្លោយ​ផង​ដែរ​ថា​ កូនក្ដី​របស់​គាត់​មិន​ ត្រឹមតែ​ប្ដឹង​លោក​ មាស​ ច័ន្ទ​ពិសិដ្ឋ​ ទៅ​ អគ្គ​ព្រះរាជអាជ្ញា​មហាអយ្យការ​តុលា​ ការ​កំពូល​ប៉ុណ្ណោះ​ទេ​អាច​នឹង​គ្រោង​ទៅ​ស្ថាប័ន​ជា​ច្រើន​ទៀត​ ។​

​យោង​តាម​សហលក្ខន្ដិកៈ​ចៅក្រម​ មាត្រា​៩​វាក្យខណ្ឌ​ទី​២​ចៅក្រម​ទាំងអស់​ក្នុង​រយៈពេល​៤​ឆ្នាំ​ម្ដង​ត្រូវ​មានការ​ផ្លាស់​ប្ដូរ​ពី​តាម​សាលាដំបូង​រាជធានី​-​ខេត្ដ​។​ ដោយឡែក​លោក​ មាស​ ច័ន្ទ​ពិសិដ្ឋ​ ក្នុង​ តំណែង​ជា​ព្រះរាជអាជ្ញា​រង​អម​សាលា​ ដំបូង​រាជធានី​ភ្នំពេញ​តាំងពី​ថ្ងៃ​ទី​៤​ ខែ​ កុម្ភៈ​ ឆ្នាំ​២០១០​ មក​ទល់​នឹង​ពេល​នេះ​ រយៈពេល​ជាង​៥​ឆ្នាំ​មិន​ទាន់​ត្រូវ​បាន​ ផ្លាស់​ប្ដូរ​កន្លែងធ្វើការ​ដោយ​សំអាង​លើ​សហលក្ខន្ដិកៈ​ថ្មី​ការ​ចាត់តាំង​ព្រះរាជ​អាជ្ញា​ព្រះរាជអាជ្ញា​រង​ស្ថិត​នៅ​លើ​រដ្ឋ​មន្ដ្រី​ក្រសួងយុត្ដិធម៌​ ៕​ សិលា

meas-chan-piseth