ព័ត៌មានទាន់ហេតុការណ៍៖

ទស្សនល្ងីល្ងើៈ ធ្លាប់ទាត់កញ្រែ្ចង ពេលអត់កញ្រែ្ចងទាត់ តើធ្វើអី ?

ប្រមុខរាជរដ្ឋាភិបាលទើបចេញសារាចរ លុបចោលការបង់ថ្លៃ ចំពោះ ប្រជាពលរដ្ឋ លក់ដូរតាមកញ្ច្រែង កញ្ជើ ល្អីតូចតាចតាមផ្សារ និងតាមចិញ្ចើមផ្លូវ កាលពីនៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៦ ។ ពេលឃើញសារាចរនេះ ធ្វើឲ្យនាយជាលខ្ញុំនឹកស្រណោះដល់អាក្តាន់ជាក្លើ ដែលវា ជាសន្តិសុខផ្សារព្រែកព្នៅហើយកន្លងមកវាពូកែទាត់កញ្ច្រែងបន្លែបង្កា មីងៗ ចាស់ៗមកពីស្រែលក់ ត្រកួន ព្រលឹត តិចតួច គ្រាន់យកទៅដូរអង្ករស្ងោរមិនប្រណីឡើយ ប្រសិនបើមីងៗទាំងនោះមិនព្រមបង់លុយកន្លែងលក់ដូរឲ្យវាទេ ។

កន្លងមកអាក្តាន់ តែងអួតក្អេងក្អាងប្រាប់ខ្ញុំថា អញជាសន្តិ្តសុខផ្សារ កុំចង់ខ្លាំងជាមួយអញ អ្នកលក់ដូរកំប៉ឹកកំប៉ុកណាមិនព្រមបង់ថ្លៃឲ្យអញ បើមិនកញ្រ្ចែងហើរទេភ្នាល់! ហើយបើ អញមិនធ្វើអ៊ីចឹងទេបានលុយពីណាផឹកស្រាថ្នាំពេលល្ងាចនិងបានលុយពីណាយកទៅចែកមេ ?

ដល់ពេលអីឡូវនេះនៅសុខរាជរដ្ឋាភិបាលបានចេញសារចរលុបចោលការបង់ថ្លៃលក់ ដូរតាមកញ្ច្រែង កញ្ជើ ល្អីតូចតាចតាមផ្សារ និងតាមចិញ្ចើមផ្លូវ ទើបខ្ញុំភ្ញាក់ខ្លួនព្រឺតនឹកស្រណោះដល់អាក្តាន់ក្លើកម្សត់កម្រដែលម្តងម្កាលវាធ្លាប់ផ្ញើននោង ឃ្លោក និងបន្លែបង្កាផ្សេងៗ ដែលបានមកពីទាត់កញ្ច្រែងឲ្យខ្ញុំហូបខ្លះដែរ ។ ស្រណោះវាពេកខ្ញុំទាញទូរស័ព្ទចុចនិយាយ ទៅកាន់វា ដើម្បីសួរសុខទុក្ខ ទាក់ទិននឹងសារាចរថ្មីនេះ ៈ

-អាឡូ! អាឡូ !

NKD-36x6_outline

-អាឡូអ្នកណានឹង ? (អាក្តាន់ស្តាប់សំឡេងខ្ញុំមិនបានវាសួរមកខ្ញុំ)

-គឺអញអាជាលនិយាយ ! ម៉េចហើយឯងនិងក្រុមគ្រួសារសុខសប្បាយទេ ?

-សុខ ក៏ដូចមិនសុខដែរអាជាលអឺយដូចឯងដឹងស្រាប់ (អាក្តាន់ឆ្លើយ)

-តើវាយ៉ាងម៉េច បានជាឯងថាសុខក៏ដូចមិនសុខ ? ខ្ញុំសួរ អាក្តាន់បានឆ្លើយថា ដូចឯងដឹងស្រាប់មុខរបរអញពូកែទាត់កញ្ចែ្រងបន្លែយកដូរស្រាថ្នាំ អីឡូវថ្នាក់លើលែងឲ្យទារលុយកញ្ច្រែងទៀតហើយ តើបានអីលិឍ ?អញធ្លាប់ទាត់កញ្រ្ចែង អីឡូវអត់កញ្ច្រែងទាត់ តើឲ្យអញធ្វើអី ?

ខ្ញុំចង់អស់សំណើច តែមិនហ៊ានសើចឲ្យវាឮ តែបាននិយាយលួងលោមកុំឲ្យវាបាក់ទឹក ចិត្តថា ឯងកុំទាន់ខូចចិត្តអី បើឯងមានជំនាញខាងទាត់ធាក់ទៅហើយ មិនខ្វះការងារធ្វើទេ ឯង ទៅហាត់ប្រដាល់នៅក្លឹប អេ ភូថង ក៏មិនទាន់ហួសពេលដែរ ព្រោះកីឡាប្រដាល់អីឡូវកំពុង ត្រូវបានមហាជនលើកកម្ពស់ និងអាចរកប្រាក់បានច្រើនដែរ ។

អាក្តាន់ ស្រែកវ៉ាសដាក់ទូរស័ព្ទស្ទើរបែកស្លឹកត្រចៀកខ្ញុំ ហើយវានិយាយភ្លាត់សំឡេងថា កីឡាប្រដាល់ម្រ៉ាយឯងស្អីបើជើងអញស្វិតម្ខាង !

ខ្ញុំផ្ទុះសំណើចមួយខឹក ព្រោះគិតថាខ្ញុំក៏ភ្លើដែរភ្លេចគិតថាជើងអាក្តាន់ស្វិតម្ខាង តែដើម្បី កុំឲ្យវាអស់សង្ឃឹមខ្ញុំប្រាប់វាជាថ្មីថា បើអស់កញ្រ្ចែងបន្លែទាត់ ក៏មិនអីដែរឲ្យតែឯងកែចរឹតឈប់កោងកាច ងាកមកធ្វើចិត្តឲ្យស្លូតបូត យ៉ាងហោចក៏មានអ្នកលក់ដូរ ឬ ថ្នាក់លើមើលឃើញទុកកន្លែងឲ្យរស់ដែរ៕ នាយជាល

 

13413928_1105772689483917_530224842_n