ព័ត៌មានទាន់ហេតុការណ៍៖
" alt="" width="1024" height="100" />" alt="" width="1045" height="100" />

ទស្សនារូបភាពប្រធានក្រុម Real Madrid និងកីឡាករមួយចំនួនទៀតសម្រាកលំហែកាយមុន Champions Leagueផ្តាច់ព្រ័ត្រ

ចែករំលែក៖

កីឡាករ Sergio Ramos ប្រធានក្រុម Real Madrid និងតារាបាល់ទាត់ជាច្រើនទៀតបានទៅសម្រាកលំហែកាយនៅលើកោះ Balearic នៃតំបន់ Ibiza តែប៉ុន្មានថ្ងៃប៉ុណ្ណោះមុនពេលការប្រកួតChampions Leagueវគ្គផ្តាច់ប្រ័ត្រមកដល់។

កីឡាករ Ramos, Luka Modric, Lucas Vazquez, Keylor Navas និង Mateo Kovacic ត្រូវបានគេឃើញនៅក្នុងរូបភាពបង្ហោះលើប្រព័ន្ធអ៊ីនធឺណេតដោយពួកគេបានជិះទូកកម្សាន្តនិងធ្វើសកម្មភាពលំហែលកាយជាច្រើនទៀតដូចជាជិះម៉ូតូទឹក ហែលទឹក និងសម្រាកលំហែជាមួយនឹងភរិយានិងមិត្តស្រីរៀងៗខ្លួន។

គួរបញ្ជាក់ថា ក្លិបReal Madrid ដែលដឹកនាំដោយលោក Zinedine Zidane ត្រូវប៉ះក្លិបសេះបង្កង់ Juventus នៅទីក្រុង Cardiff ប្រទេសវេលនៅរាត្រីថ្ងៃសៅរ៍ នេះក្នុងកម្មវិធីពានរង្វាន់ទ្វីបអឺរ៉ុប ឬហៅថា Champions League វគ្គផ្តាច់ព្រ័ត្រ ៕ ដេវីត

 


ចែករំលែក៖