ព័ត៌មានទាន់ហេតុការណ៍៖

ទស្សនាសម្រស់គូស្នេហ៍របស់ខ្សែប្រយុទ្ធ Anthony Martial និង Roberto Firminoម្តងមើល

ខណៈដែលការប្រកួតក្របខ័ណ្ឌធំៗនៅអឺរ៉ុបបានបញ្ចប់ និងជាពេលវិសមកាលផងដែរខ្សែប្រយុទ្ធAnthony Martialរបស់ក្លិបបិសាចក្រហម និង Roberto Firminoរបស់ហង្សក្រហមបាននាំគូស្នេហ៍ទៅកម្សាន្តនៅកន្លែងផ្សេងៗគ្នា។

កីឡាករវ័យ២១ឆ្នាំAnthony Martialបាននាំមិត្តស្រីរបស់ខ្លួនឈ្មោះMelanie Da Cruzដែលមានវ័យ២៦ឆ្នាំទៅលំហែកាយ និងមុជទឹកលេងនៅសមុទ្រនៃទីក្រុងMauritius។

ពួកគេទាំងពីរនាក់បានប្រលែងគ្នាលេងលើឆ្នេរសមុទ្រ ដោយនាងMelanie Da Cruzស្លៀតឈុតហែលទឹកពណ៌ក្រហមយ៉ាងស្រស់ស្អាត។

ចំណែកខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល Roberto Firmino របស់ក្រុមហង្សក្រហមLiverpoolក៏បានបង្ហាញសម្រស់ភរិយា របស់ខ្លួននៅលើបណ្តាញសង្គមផងដែរដោយពួកគេទាំងពីរនាក់បានទៅលេងប្រទេសប្រេស៊ីល។

គូស្នេហ៍ទាំងពីរនាក់នេះបានជួបគ្នាកាលពីឆ្នាំ២០១៣ហើយពួកគេក៏មានកូនពីរនាក់ផងដែរ៕ ដេវីត