ព័ត៌មានទាន់ហេតុការណ៍៖

ទស្សនៈប្រជាពលរដ្ឋ៖ សករាជនៃបុរសខ្លាំងនៅអាស៊ី

អាចចាត់ទុកជារឿងអស្ចារ្យមួយដែលបុរសខ្លាំងនៅអាស៊ីកំពុងលេចធ្លោធ្វើឲ្យពិភពលោក ចាប់អារម្មណ៍យ៉ាងខ្លាំង។ បុរសខ្លាំងរបស់ចិន គឺលោក ស៊ី ជីនពីង ត្រូវបានសភាប្រជាជនចិន បោះឆ្នោតសម្រេចជាឯកច្ឆ័ន្ទកាលពីថ្ងៃទី១៧ មីនា ឲ្យបន្តធ្វើជាប្រធានាធិបតីអាណត្តិថ្មីទៀត។ ការសម្រេចឲ្យលោក ស៊ី ជីនពីង ក្លាយជាប្រធានាធិបតីអាណត្តិថ្មីបានធ្វើឡើង បន្ទាប់ពីចិនបាន កែប្រែរដ្ឋធម្មនុញ្ញរបស់ខ្លួនដែលអាចបើកផ្លូវឲ្យលោកស៊ីកាន់តំណែងជាមេដឹកនាំកំពូលរបស់ចិនអស់មួយជីវិត។

វាមិនមែនជារឿងចៃដន្យឡើយសម្រាប់ការបន្តកាន់តំណែងកំពូលរយៈពេលយូររបស់លោក ស៊ី ជីន ពីង។ បុរសខ្លាំង និងដ៏មានឥទ្ធិពលរបស់ចិនមានក្តីស្រមៃចង់ធ្វើឲ្យប្រទេសចិនក្លាយជា ប្រទេសអ្នកមានបំផុតលើលោក, ជាមហាអំណាចទី១ទាំងយោធា និងសេដ្ឋកិច្ច និងជាប្រទេស ដែលមានមោទនភាពបំផុតមួយ។ ចាប់តាំងពីឡើងកាន់អំណាចកាលពីឆ្នាំ ២០១២ មក គេអាច សង្កេតឃើញចំណុចខ្លាំងរបស់លោកស៊ី គឺការពង្រឹងអំណាចបានយ៉ាងរឹងមាំ, ការប្រើប្រាស់ប្រព័ន្ធ ផ្សព្វផ្សាយបានយ៉ាងល្អ និងនយោបាយប្រឆាំងអំពើពុករលួយដ៏មានប្រសិទ្ធភាព។ មហិច្ឆតាដ៏ ធំធេង និងគោលនយោបាយជាក់លាក់ ប្រកបដោយទស្សនៈវិស័យវែងឆ្ងាយ បានធ្វើឲ្យលោកស៊ី ជីពីង ក្លាយជាទំនុកចិត្តដ៏រឹងមាំរបស់ប្រជាជនចិន។ លោកស៊ីជាមេដឹកនាំដ៏ខ្លាំងម្នាក់ក្នុងប្រវត្តិសាស្ត្រ ចិនបន្ទាប់ពីលោក ម៉ៅ សេទុង។ លោកស៊ីដែលមានវ័យ ៦៤ ឆ្នាំ ត្រូវបានអ្នកខ្លះប្រៀបប្រដូចទៅនឹង នាគភ្ញាក់ពីដំណេកដែលពោរពេញដោយថាមពលធ្វើឲ្យពិភពលោកចាប់អារម្មណ៍យ៉ាងកក្រើក។

ស្របពេលជាមួយគ្នានេះដែរ បុរសខ្លាំងរបស់រុស្ស៊ី លោក វ្លាឌីមៀ ពូទីន ក៏ត្រូវបានប្រជាជន រុស្ស៊ីបោះឆ្នោតគាំទ្រភ្លូកទឹកភ្លូកដីក្នុងការបោះឆ្នោតប្រធានាធិបតីកាលពីថ្ងៃទី ១៨ មីនា ២០១៨។ លោក ពូទីន ដែលជាមេដឹកនាំដ៏មានឥទ្ធិពលបំផុតក្នុងលោកក៏មានក្តីស្រមៃរបស់ខ្លួនដែរនោះគឺ «គំនិតរបស់យើងនឹងធ្វើឲ្យមានអនាគតដ៏អស្ចារ្យនៃប្រទេសរបស់យើង និងអនាគតកូនចៅយើង»។ លក្ខណៈពិសេសរបស់លោក ពូទីន គឺការប្រយុទ្ធប្រឆាំងយ៉ាងក្លៀវក្លាទៅនឹងការជ្រៀតជ្រែកចូល កិច្ចការផ្ទៃក្នុងពីសំណាក់មហាអំណាចលោកខាងលិច។ លោកពូទីន គឺជានិមិត្តរូបនៃការការពារ អធិបតេយ្យភាព និងបូរណភាពដែនដីរុស្ស៊ីយ៉ាងរឹងមាំ។ ពូទីនជាមេដឹកនាំដ៏ឈ្លាសវៃ និងទប់ទល់ បានគ្រប់ស្នៀតរបស់លោកខាងលិច។ ទាំងនេះជាចំណុចធ្វើឲ្យលោកពូទីនក្លាយជាមេដឹកនាំ លេចធ្លោ និងទទួលបានការគាំទ្រ និងការផ្តល់ទំនុកចិត្តយ៉ាងខ្លាំងពីពលរដ្ឋរុស្ស៊ី។ លោកពូទីន បាន ជាប់ឆ្នោតក្លាយជាប្រធានាធិបតីរុស្ស៊ី ជាលើកដំបូងកាលពីឆ្នាំ ២០០០ ដោយបានកាន់អំណាចពីរ អាណត្តិរហូតដល់ឆ្នាំ ២០០៨ (កាលណោះអាណត្តិប្រធានាធិបតីរុស្ស៊ីមានតែ៤ឆ្នាំទេ)។ បន្ទាប់ មកចន្លោះពីឆ្នាំ ២០០៨ ដល់ ២០១២ ត្រូវបានលោក ឌីមេទ្រី មេដវេដដេវ កាន់តំណែងជាប្រធានា ធិបតីវិញម្តង មុននឹងលោកពូទីនហក់ចូលមកកាន់តំណែងនេះជាថ្មី ចាប់ពីឆ្នាំ ២០១២មក។ បុរស អាយុ ៦៦ ឆ្នាំរូបនេះ បានកាន់អំណាច៣អាណត្តិជាប់គ្នាពោល គឺអស់រយៈពេល១៨ឆ្នាំមកហើយ។ ឥឡូវនេះលោកត្រូវបន្តតំណែងកំពូលនេះ៦ឆ្នាំទៀត។

នៅប៉ុន្មានខែខាងមុខនេះ បុរសខ្លាំងរបស់កម្ពុជា គឺលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ត្រូវ គេមើលឃើញថា នឹងឈ្នះឆ្នោតកាន់តំណែងជានាយករដ្ឋមន្ត្រីបន្តទៀតដោយគ្មានការសង្ស័យ ឡើយ។ បុរសខ្លាំងកម្ពុជាដែលបានកាន់កាប់តំណែងដឹកនាំកំពូលរបស់ប្រទេសតាំងពីឆ្នាំ ១៩៨៥ មកនៅតែជាជម្រើសដែលមិនអាចខ្វះបានរបស់ពលរដ្ឋខ្មែរភាគច្រើន។ ចំណុចខ្លាំងរបស់លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ស្រដៀងទៅនឹងលោក ស៊ី ជីនពីង និងលោកពូទីនដែរនោះ គឺជាមេ ដឹកនាំដែលហ៊ានតតាំងប្រឆាំងដាច់ខាតចំពោះការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងពីសំណាក់មហា អំណាចលោកខាងលិច។ ទោះបីជាកម្ពុជាជាប្រទេសតូចតាចទន់ខ្សោយ ទើបងើបចេញពីសង្គ្រាម និងរបបប្រល័យពូជសាសន៍ខ្មែរក្រហម ប៉ុន្តែមេដឹកនាំប្រទេសនេះបានកសាងប្រទេសពីគំនរផេះផង់ រហូតក្លាយជាប្រទេសកំពុងអភីវឌ្ឍដែលមានកំណើនសេដ្ឋកិច្ចខ្ពស់ជាងគេមួយក្នុងអាស៊ី។

បើក្រឡេកទៅមើលអតីតកាលនៃសម័យសង្គ្រាម និងសម័យខ្មែរក្រហម កម្ពុជាបច្ចុប្បន្ន ប្រៀបបាននឹងការចាកចេញពីឋាននរកទៅកាន់ឋានសុខសាន្តថ្មីមួយ ដែលពោរពេញដោយការ អភិវឌ្ឍន៍គ្រប់វិស័យ។ បុរសខ្លាំងកម្ពុជាដែលបានដឹកនាំចលនារសង្គ្រោះប្រទេសចេញពីរបបខ្មែរ ក្រហម និងបាននាំសន្តិភាពពេញលេញជូនប្រទេសជាតិក្រោមនយោបាយ «ឈ្នះឈ្នះ» ដ៏ល្បីល្បាញ កំពុងតតាំងជាមួយសត្រូវច្រើនយ៉ាងក្នុងបុព្វហេតុការពារអធិបតេយ្យភាព បូរណភាពទឹកដី ក៍ដូច ជារក្សាសន្តិភាព និងស្ថិរភាពសង្គម។ ដៃម្ខាងធ្វើសង្គ្រាមប្រឆាំងនឹងភាពក្រីក្រតាមរយៈការអភិវឌ្ឍ ប្រទេសគ្រប់វិស័យ រីឯដៃម្ខាងទៀតកំពុងធ្វើសង្គ្រាមតតាំងជាមួយសត្រូវលូកដៃពីខាងក្រៅផង និងសត្រូវខាងក្នុងដែលជាអាយ៉ងរបស់បរទេសផង ដែលប៉ុនប៉ងទាញទម្លាក់សភាពការណ៍ឲ្យ ធ្លាក់ក្នុងភាពច្របូកច្របល់ ដើម្បីគោលដៅដណ្តើមអំណាច និងយកកម្ពុជាធ្វើជារណប។

ទោះជាក្នុងកាលៈទេសៈដ៏លំបាកលំបិន្តបែបនេះក្តី ក៏បុរសខ្លាំងកម្ពុជាមិនបានបង្ហាញពីភាព នឿយហត់ ឬនឿយណាយឡើយ។ ក្នុងវ័យ ៦៧ ឆ្នាំ លោកនាយករដ្ឋមន្ត្រីខ្មែរនៅតែបង្ហាញភាព រឹងមាំ និងធ្វើជានិមិត្តរូបនៃសន្តិភាព អធិបតេយ្យភាព និងបូរណភាពទឹកដីយ៉ាងរឹងមាំដែលកាន់ តែផ្តល់ទំនុកចិត្តបន្ថែមទៀតដល់ប្រជាពលរដ្ឋអ្នកបោះឆ្នោត។

ការឡើងកាន់អំណាចរបស់បុរសខ្លាំងទាំងបីដូចបានលើកឡើងខាងដើមមានអត្ថន័យ ច្រើនយ៉ាង៖

ទី១៖ វាជាការសបញ្ជាក់ថា នៅអាស៊ីលទ្ធិប្រជាធិបតេយ្យបែបលោកខាងលិចមិនមែនជា សេចក្តីត្រូវការពិតប្រាកដទេ។ ប្រជាធិបតេយ្យអាចជាផ្នែកមួយមិនអាចខ្វះបានក្នុងគោល នយោបាយដឹកនាំប្រទេស ប៉ុន្តែវាត្រូវរួមបញ្ចូលផ្នត់គំនិតអាស៊ី និងផ្នត់គំនិតរបស់ប្រទេស នីមួយៗ ទៅក្នុងនោះជាដាច់ខាត។ ការប៉ុនប៉ងចម្លងប្រជាធិបតេយ្យបែបបស្ចឹមលោក ទាំងស្រុងមកអនុវត្តមិនទទួលបានជោគជ័យឡើយ។ បរាជ័យរបស់ក្រុមប្រឆាំងនៅរុស្ស៊ី និង នៅកម្ពុជាគឺជាឧទាហរណ៍ស្រាប់។

ទី២៖ ប្រជាជាតិអាស៊ីផ្តល់តម្លៃខ្លាំងដល់អ្នកនយោបាយដែលតំណាងឲ្យភាពរឹងមាំដែលមាន ងារជាបុរសខ្លាំងហ៊ានតតាំងជាមួយការលូកដៃចូលរបស់បរទេសរាប់ទាំងមហាអំណាចផង។ ធ្វើនយោបាយរណបជាកូនអុក រឺកូនជឹងរបស់បរទេស ដើរតាមតែការគូសវាសរបស់បរទេស ដោយរំពឹងថា ពួកមហាអំណាចទាំងនោះខ្លាំង ត្រូវយកមកធ្វើជាគ្រូ ដោយគ្មានគំនិតផ្តួចផ្តើម ខ្លួនឯង គឺជានយោបាយគ្មានតម្លៃ និងនាំដល់បរាជ័យដោយចៀសមិនផុត។ ការរលត់ រលាយរបស់អតីតបក្សប្រឆាំងគឺជាឧទាហរណ៍ជាក់ស្តែង។

ទី៣៖ ពីអំណឹះតទៅ គឺជាសករាជនៃបុរសខ្លាំងអាស៊ីដែលអាចចាត់ទុកថាជាសករាជនៃ ការងើបឡើងវិញនៃគុណតម្លៃអាស៊ី ពោល គឺការដឹកនាំដែលផ្តល់តម្លៃដល់ផ្តត់គំនិតនៃ ប្រជាជាតិខ្លួនសំខាន់ជាងការចម្លងពីគេទាំងស្រុងយកមកអនុវត្ត។

ទី៤៖ ជាយុគសម័យនៃការចុះខ្សោយនិងឈានទៅរកទីបញ្ចប់នៃអ្នកនយោបាយដែលសុខ ចិត្តធ្វើជាកូនអុករបស់លោកខាងលិចដោយឥតលក្ខខណ្ឌ ហើយបំភ្លេចចោលគុណតម្លៃ នៃប្រជាជាតិរបស់ខ្លួនព្រោះតែសម្លឹងឃើញឥទ្ធិពលរបស់មហាអំណាចលោកខាងលិចថា ជាទីជម្រកដ៏សុខសាន្ត ហើយក៏ដើរតាមខ្សែញាក់របស់គេដោយគ្មានបានបញ្ចេញស្នាដៃ ជារបស់ផ្ទាល់ខ្លួនទាល់តែសោះ។ អាចនិយាយបានថា ជាទីបញ្ចប់នៃក្រុមអ្នកនយោបាយ ដែលដេកស្រមៃចង់ក្លាយជាជើងឯងប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ហើយក៏ចម្លងទ្រឹស្តី ពីគេទាំងស្រុងមកសូត្ររត់មាត់ដូចសេក។

ទី៥៖ វាសបញ្ជាក់ឲ្យឃើញថា កម្ពុជាកំពុងដើរនៅលើផ្លូវត្រូវក្នុងជម្រើសនយោបាយកាទូត របស់ខ្លួន ផ្ទុយស្រឡះពីក្រុមអ្នកវិភាគមួយចំនួនដែលមុជមិនជ្រៅទៅមិនឆ្ងាយ ដោយសារ តែរនាំងនៃទស្សនៈនយោបាយចង្អៀតចង្អល់ និងផ្កាប់មុខ ដែលឆ្កួតវង្វេងនឹងមនៅគមន៍ វិជ្ជាលោកខាងលិចហួសហេតុ។ អាចនិយាយបានថា ជម្រើសនយោបាយការទូតរបស់ កម្ពុជា បានឈានដល់ចំណុចជោគជ័យធំធេងក្នុងសករាជនៃការងើបឡើងស្របៗគ្នា នៃ បុរសខ្លាំងអាស៊ី ដែលជានិមិត្តរូបនៃការងើបឡើងនៃគុណតម្លៃអាស៊ី។

ទី៦៖ របបដឹកនាំរបស់បុរសខ្លាំងនៅអាស៊ី ជាពិសេស គឺកម្ពុជា នឹងមានភាពរឹងមាំយូរអង្វែង ទៅមុខពីព្រោះថា ទាំងចិន ទាំងរុស្ស៊ី ដែលជាមហាអំណាចអាស៊ី សុទ្ធតែជាមិត្តជិតស្និទ្ធ របស់កម្ពុជា និងជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដែលអាចគាំទ្រគ្នាទៅវិញទៅមកគ្រប់ កាលៈទេសៈ។ នេះជាឱកាសមាសរបស់កម្ពុជាក្នុងការពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ និងជំរុញការអភិវឌ្ឍន៍ប្រទេស។

សរុបទៅ ចប់ហើយសករាជនៃការលូកដៃជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងកម្ពុជាពីសំណាក់ មហាអំណាចលោកខាងលិច។ ចប់ហើយសករាជនៃអ្នកនយោបាយដែលសុខចិត្តធ្វើកូនជឹងឲ្យ បរទេសដោយឥតលក្ខខណ្ឌ។ ចប់ហើយយុគសម័យនៃការដេកស្រម័យចង់ក្លាយជាជើងឯក ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ដោយចម្លងតាមបស្ចឹមប្រទេសទាំងស្រុង។ ប៉ុន្តែ វាជាការមកដល់ នៃសករាជអាស៊ីជារបស់ជនជាតិអាស៊ី ~ សករាជនៃខ្មែរជារបស់ខ្មែរ និងសករាជនៃការគោរព អធិបតេយ្យភាពគ្នាទៅវិញទៅមកនៃបណ្តាប្រទេសផងគ្នា។ កម្ពុជាជាមិត្តរបស់គ្រប់បណ្តាប្រទេស លើលោកដែលចង់ក្លាយជាមិត្តល្អ និងស្មោះសរជាមួយគ្នា។ កម្ពុជាមានឱកាសច្រើនណាស់ក្នុង ការអភិវឌ្ឍប្រទេសរបស់ខ្លួនតាមបែបខ្មែរ ដោយមិនចាំបាច់ចម្លងយកគំរូទាំងស្រុងពីប្រទេសណា មួយឡើយ។ កិច្ចខិតខំប្រឹងប្រែងរបស់បុរសខ្លាំងកម្ពុជាបច្ចុប្បន្នជាសញ្ញាបញ្ជាក់ថា នាវាកម្ពុជា កំពុងបើកបរក្នុងទិសដៅស្របតាមចរន្តខ្យល់បក់ ហើយនាវាដ៏កំសត់មួយនេះនឹងកាន់តែបោះ ពួយលឿនលយទៅមុខនាំពលរដ្ឋខ្មែរទៅកាន់ត្រើយសុខសាន្តយ៉ាងពិតប្រាកដ៕ កូនខ្មែរ