ព័ត៌មានទាន់ហេតុការណ៍៖

ទស្សនៈប្រជាពលរដ្ធ៖ ទោះជាមាន់មិនរងាវ ក៏ព្រះអាទិត្យនៅតែរះ!

សម្រែករបស់ក្រុមអ្នកនយោបាយរត់ចោលស្រុក ដែលកំពុងផ្ញើខ្លួននៅលើ​ទឹកដីនៃចៅ​ហ្វាយនាយបរទេស របស់ខ្លួននៅអំឡុងពេលការបោះឆ្នោតថ្ងៃទី២៩ ខែកក្កដា ឈានជិតមកដល់ បានឡើងខ្ពស់ហាក់ ដូចជាសត្វមាន់កំពុងតែស្លរ​ឈាម​រៀបនឹងស្លាប់ដោយពួកគេខិតខំបំផ្លៃផងបំផ្លើសផង បំភ័ន្តនិងបំប៉ោងផង។

លើស្ថានភាពពិតប្រាកដរបស់កម្ពុជា ដោយច្រៀងចម្រៀងដដែលៗដែលគេលែងជឿទៅ ហើយនោះថាលទ្ធិ ប្រជាធិបតេយ្យនៅកម្ពុជាស្លាប់និងស្ថានភាពនយោបាយនៅកម្ពុជាកាន់តែតឹងតែង និងអា​ក្រក់ទៅៗ។ តឹងតែង និងអាក្រក់ទៅគឺសម្រាប់តែក្រុមជនក្បត់ជាតិ និងអ្នកនយោបាយរត់ចោលស្រុកតែប៉ុន្មានដំបរស្វាតែប៉ុណ្ណោះដែលបាននឹងកំពុងផុងខ្លួន និងវណ្ឌកនឹងយុទ្ធសាស្ត្របែបលីលារបស់ចៅហ្វាយបរទេស និងមេចលនាឧទ្ទាមខុសច្បាប់ សម រង្ស៊ី ដើម្បីរំខានអុកឡុក និងក្រឡុកការបោះឆ្នោតនៅកម្ពុជា។ សម្រាប់ប្រជាជនខ្មែរកម្ពុជា ពេលគ្មានក្រុមខ្មោចបក្សសង្គ្រោះជាតិ គឺពោរពេញទៅដោយសេចក្តីសុខ សន្តិភាព ស្ថិរភាព និងភាពស្ងប់ស្ងាត់ និងប្រកបដោយសេចក្តីរីករាយបំផុត។

តាមពិត មានតែក្រុមអ្នកនយោបាយរត់ចោលស្រុក ក្រុមបំពុលសង្គមតាមហ្វេសប៊ុក មួយចំនួនរួមនឹងប្រព័ន្ធផ្សព្វផ្សាយបរទេស ដែលនៅក្រៅប្រទេសកម្ពុជាប៉ុណ្ណោះ ដែលជាអ្នក បំពុលសង្គមកម្ពុជា និងស្រែកបំផ្លៃការពិតអំពីកម្ពុជា ដើម្បីបម្រើនយោបាយចៅហ្វាយនាយខ្លួន និងដើម្បីផលប្រយោជន៍ក្រុមខ្លួនមួយក្តាប់តូច។

ពួកគេជឿថាប្រជាជនខ្មែរ នឹងជឿលើការញុះញង់របស់ពួកគេ ជឿលើការប្រឌិតព័ត៌មានរបស់ពួកគេ បានជាខិតខំ ប្រឹងប្រែងនៅក្នុងការស្រែក និងបំពុលនៅលើប្រព័ន្ធបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកប៉ុន្តែពួកគេភ្លេចគិតថា ការភូតកុហករបស់គេជាច្រើនអាណត្តិមកនេះ ការយកឈាម និងសាក​សពពលរដ្ឋខ្មែរស្លូតត្រង់ ដើម្បីធ្វើជាស្ពានចម្លងឆ្ពោះទៅរកការគ្រប់គ្រងអំណាចរបស់ ពួកគេ គឺបានសាប គ្មានតម្លៃ និងគ្មានការចាប់អារម្មណ៍អស់ទៅហើយ។

ប៉ុន្តែដើម្បីការសងសឹក និងការបំផ្លាញនូវអ្វី ដែលខ្លួនមិនទទួលបាន ពួកគេសុខចិត្តធ្វើអ្វីៗទាំងអស់ដោយ មិនអើពើនឹងច្បាប់ និងមិនញញើតក្នុងការសម្លាប់ លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស សេរីភាពនៅកម្ពុជាឡើយ។

ក្រុមអ្នកនយោបាយរត់ចោលស្រុកនិងក្រុមបំពុលសង្គមតាមហ្វេសប៊ុក មួយចំនួននៅក្រៅស្រុកបាន ព្យាយាមខិតខំញុះញង់ពលរដ្ឋឱ្យងើបប្រឆាំងនឹងរដ្ឋអំណាច បះបោរ យកជីវិតទៅប្តូរ និងការពារទង្វើខុស ច្បាប់របស់ខ្លួន ខណៈពួកខ្លួនកំពុងរស់នៅក្រៅប្រទេស បម្រើឱ្យរបៀបវារៈនយោបាយចៅ​ហ្វា​យ​នាយបរទេសខ្លួន និងចង់បំផ្លាញសន្តិភាព និងការអភិវឌ្ឍដែលកម្ពុជារកបាន ដោយពិបាកនេះ។ ពួកគេរុញ ប្រជាពលរដ្ឋឱ្យលះបង់ជីវិត សម្រាប់ពួកគេ លះបង់សេចក្តី សុខដែលខ្លួនមានដើម្បីបម្រើនយោបាយឱ្យពួកគេ។ ប៉ុន្តែពលរដ្ឋខ្មែរមិនបានចាញ់បោកការញុះញង់របស់ក្រុមនេះទៀតឡើយ។

ដូច្នេះហើយបានជា នៅពេលមានកាអំពាវនាវញុះញង់ពលរដ្ឋធ្វើអ្វីខុសច្បាប់ ពលរដ្ឋមិនចាប់អារ​ម្មណ៍ និងមិនលង់តាមការបោកប្រាស់នេះទៀតទេ ហើយពលរដ្ឋក៏មិន​ជឿពួកគេទៀតដែរ។ ទោះបីជាពួកគេខំស្រែក ខំបំប៉ោង និងខំបំផ្លៃយ៉ាងណា ក៏ដំ​ណើរ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ នឹងប្រព្រឹត្តទៅជាធម្មតា ដោយមិនខ្វល់នឹងសម្រែក ញុះញង់ និងគ្មានតម្លៃរបស់ក្រុមអ្នកនយោបាយប្រឆាំងក្រៅច្បាប់ និងក្រុមបំពុលសង្គមឡើយពោលគឺទោះ បីជាមាន់មិនរងាវ ក៏ថ្ងៃនៅតែរះដែរ!! ៕ ពល ពានរិន្ទ