ព័ត៌មានទាន់ហេតុការណ៍៖

ទស្សនៈពលរដ្ឋខ្មែរ៖ ពួកសង្គមងងឹតកំពុងបង្កើតព័ត៌មានក្លែងក្លាយបំពុលសង្គម!

ក្រុមសង្គមងងឹតដឹកនាំដោយទណ្ឌិត សម រង្ស៊ី កំពុងប្រើឧបាយកលទុច្ចរិតគ្រប់បែបយ៉ាងដែលខួរ ក្បាលអសិរពិសរបស់ពួកគេអាចផលិតបានតែរឿងអាក្រក់ៗស្មោគគ្រោកដើម្បីបំពុលប្រជាពលរដ្ឋខ្មែរ។ ក្នុង ចំណោមឧបាយកលទុច្ចរិតជាច្រើន ពួកគេបានបង្កើតព័ត៌មានក្លែងក្លាយដើម្បីប្រើជាមធ្យោបាយមួយក្នុងការ បំពេញគោលដៅដ៏ខ្មៅកខ្វក់របស់ខ្លួន។ ជាក់ស្តែង បន្ទាប់ពីបានយកព្រះមហាក្សត្រទៅលេងសើចក្នុងល្បែង បោកប្រាស់ប្រជាពលរដ្ឋដោយគ្មានកោតញញើតមក ក្រុមឧទ្ទាមក្រៅច្បាប់ដឹកនាំដោយ សម រង្ស៊ី បានបង្កើត ព័ត៌មានក្លែងក្លាយមួយទៀតតាមរយៈការក្លែងបន្លំជាសមាគមវៀតណាមនៅកម្ពុជា ហើយអំពាវនាវឲ្យពលរដ្ឋ វៀតណាមទៅបោះឆ្នោតនៅថ្ងៃទី ២៩ កក្កដា។

គោលដៅរបស់ក្រុម សម រង្ស៊ី ដែលប្រឌិតព័ត៌មានក្លែងក្លាយនេះឡើងគឺ៖

ទី១៖ ដើម្បីបញ្ឆេះកំហឹងជាតិសាសន៍ឲ្យខ្មែរស្អប់ វៀតណាមដូចដែលពួកគេធ្លាប់បានធ្វើជាច្រើន ទសវត្សរ៍មកហើយ។ ការដុតបញ្ឆេះកំហឹងពូជសាសន៍គឺជាស្នូលនៃគោលនយោបាយរបស់ សម រង្ស៊ី ដែល បានអនុវត្តចាប់តាំងពីការបង្កើតបក្សដំបូងតាំងពីឆ្នាំ ១៩៩៥ មក។ ជាគោលនយោបាយដែលពិភពលោកកំពុង ស្អប់ខ្ពើមបំផុតតែវាក៍កំពុងពេញនិយមបំផុតសម្រាប់ក្រុមជ្រុលនិយមរបស់ សម រង្ស៊ី ពីព្រោះគោលបំណង ចុងក្រោយរបស់ពួកគេដែលបំផុសរឿងនេះគឺដើម្បីឲ្យខ្មែរសម្លាប់ជនជាតិវៀតណាមដូចពួក ប៉ុល ពត។

ទី២៖ ដើម្បីបំផ្លាញការបោះឆ្នោតថ្ងៃទី ២៩ កក្កដា ខាងមុខ ដូចដែលពួកគេបាននិងកំពុងប៉ុនប៉ងសម្លាប់ ប្រជាធិបតេយ្យនៅកម្ពុជាហើយ ងាកទៅដណ្តើមអំណាចតាមរយៈការបង្ហូរឈាមដូចអតីតកាលឡើងវិញពីព្រោះ ពួកនេះយល់ថាការបោះឆ្នោតមិនអាចឲ្យពួកគេឈ្នះគណបក្សប្រជាជនកម្ពុជាបានឡើយ ដោយសារប្រជាពលរដ្ឋ ខ្មែរមិនបោះឆ្នោតឲ្យពួកគេឡើយ ពីព្រោះតែខ្មែរស្អប់ខ្ពើមពពួកសង្គមងងឹតដែលមិនចេះធ្វើអ្វីដើម្បីសង្គមទាល់ តែសោះ គឺចេះតែបង្ករឿង ញុះញង់ បញ្ឆេះកំហឹង។ ម្លោះហើយ បានជាក្រុម សម រង្ស៊ី នេះកំពុងតាំងខ្លួនជា សត្រូវនឹងការបោះឆ្នោត។

ទី៣៖ ដើម្បីពង្វក់ស្មារតី ពលរដ្ឋខ្មែរជាពិសេសយុវជន ដែលកំពុងពេញនិយមលេងហ្វេសប៊ុកឲ្យពុល នឹងព័ត៌មានមិនពិតដែលពួកគេប្រឌិតឡើង។ គោលដៅរបស់ក្រុមនេះ គឺធ្វើយ៉ាងណាកុំឲ្យយុវជនដែលជាទំពាំង ស្នងឬស្ស៊ី ទទួលបានព័ត៌មានពិត ព័ត៌មានល្អៗ ដើម្បីជាគ្រឹះកសាងគំនិតវិជ្ជមានសម្រាប់ជួយសង្គមឡើយ។ ផ្ទុយទៅវិញ ពួកសង្គមងងឹតដឹកនាំដោយ សម រង្ស៊ី ពង្វក់ខួរក្បាលយុវជនឲ្យពុលនឹងព័ត៌មានអាក្រក់ ដើម្បី ពួកគេងាយដឹកច្រមុះ ងាយបោកប្រាស់ឲ្យបម្រើគោលនយោបាយទុច្ចរិតរបស់ខ្លួន។

ទី៤៖ ដើម្បីបម្រើមហិច្ឆតាចៅហ្វាយបរទេសរបស់ពួកគេក្នុងការបង្កើតចលនាបដិវត្តន៍ពណ៌នៅកម្ពុជា។ ដូចយើងបានដឹងស្រាប់ក្រុមស្ថាបនិកចលនាបដិវត្តពណ៌ចាប់យកយុវជនឈាមរាវ និងជនសង្គមងងឹតជាក្រុម គោលដៅពីព្រោះក្រុមនេះជាជន ដៃដល់ពូកែជេរប្រមាថ វាយបំផ្លាញ និងអាចបង្កអំពើហិង្សាបានគ្រប់បែបយ៉ាង។ ដូច្នេះពួកគេត្រូវពង្វក់ស្មារតីក្រុមគោលដៅនេះឲ្យវង្វេងលែងដឹងខុសត្រូវទើបស្រួលប្រើ។ អ្វីដែលគេបានឃើញ ក្នុងហ្វេសប៊ុករបស់ក្រុមនេះជាឧទាហរណ៍ស្រាប់។ គេនៅចាំបានថា សម រង្ស៊ី ធ្លាប់បានប្រើប្រាស់ពួកញៀនថ្នាំ ដើម្បីធ្វើបាតុកម្មឈានទៅផ្ទុះហិង្សាវាយកម្ទេច ដុតបំផ្លាញ និងបង្កឲ្យមានអំពើហិង្សារហូតដល់មានមនុស្សស្លាប់ និងរបួសកាលពីក្រោយការបោះឆ្នោតឆ្នាំ ២០១៣ ដែលពួកគេយកជាការសាកល្បងសម្រេចគោលដៅបដិវត្តន៍ ពណ៌។ ប៉ុន្តែគោលដៅនេះត្រូវបរាជ័យទាំងស្រុងដោយសាររាជរដ្ឋាភិបាលបានដឹងផែនការមុន ហើយវាយបំបែក ទាន់ពេលវេលារហូតធ្វើឲ្យពួក សម រង្ស៊ី ក្លាយជាឧទ្ទាមចោរព្រៃរកដីនៅមិនបាន។

សរុបទៅនយោបាយកខ្វក់ខ្មៅងងឹតរបស់ សម រង្ស៊ី គ្មានអ្វីជាអាថ៌កំបាំងឡើយ។ ពួកគេធ្លាប់បាន អនុវត្តន៍តាំងពីច្រើនទសវត្សរ៍មកហើយ។ ឥឡូវនេះ ល្បិចកលរបស់ពួកគេកាន់តែពិសពុលជាងមុនទៅទៀត ដោយសារតែពួកគេខឹងសម្បារខ្លាំងណាស់ ដែលឧបាយកលរបស់ខ្លួនត្រូវទទួលបរាជ័យជាបន្តបន្ទាប់ស្ទើរតែ ទាំងស្រុងទៅហើយ។ ទោះយ៉ាងណា នេះគ្រាន់តែជាស្ថានភាពមនុស្សស្លឈាមតែប៉ុណ្ណោះ។ ល្បិចកលដដែលៗ នេះមិនអាចធ្វើឲ្យប្រទេសនេះក្រឡាប់ចាក់ ដូចដែលពួកគេប៉ងបានឡើយពីព្រោះតែយើងមានបង្អែករឹងមាំ បំផុតនោះ គឺរាជរដ្ឋាភិបាលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាអ្នកធានាការពារសន្តិភាព ស្ថិរភាពសង្គម ការពាររបបប្រជាធិបតេយ្យ សេរី ពហុបក្ស និងរបបរាជានិយមអាស្រ័យធម្មនុញ្ញនៅកម្ពុជា។

ផ្ទុយទៅវិញ ក្រុមសង្គមងងឹតនេះនឹងស្គាល់តែក្តីវិនាសងើបមុខមិនរួចឡើយក្រោមបណ្តាសាររបស់ពលរដ្ឋខ្មែរ បណ្តាសាររបស់បារមីថែរក្សាព្រះរាជាណាចក្រកម្ពុជា និងបណ្តាសាររបស់ទេវតាថែរក្សាទ្វីបលោកទាំងមូល ដែលជាអ្នកការពារអំពើល្អនៅលើផែនដីនេះ៕ ព្រឹទ្ធាចារ្យម្ចាស់ស្រុកម្នាក់