ព័ត៌មានទាន់ហេតុការណ៍៖

ទស្សនៈពលរដ្ឋខ្មែរ៖ វាំងននបើកហើយ សូមមើលមុខមាត់ក្រុមទុច្ចរិតដឹកនាំដោយ សម រង្ស៊ី!

មានវប្បធម៌អាក្រក់ៗជាច្រើន ដែលក្រុមលោក សម រង្ស៊ី បានសាបព្រួសនៅក្នុងសង្គមខ្មែរក្នុងរយៈពេល ជាច្រើនទសវត្សរ៍ចុងក្រោយនេះ ក្នុងនោះការប្រឌិតព័ត៌មានក្លែងក្លាយដើម្បីបំពុលមហាជនខ្មែរជាលទ្ធផល នៃស្នាដៃដ៏ស្មោគគ្រោកមួយរបស់ សម រង្ស៊ី ក្នុងចំណោមវប្បធម៌អាក្រក់ជាច្រើនទៀត ដែលក្រុមនេះបាន បង្កើតឡើង។

និយាយពីព័ត៌មានក្លែងក្លាយ យើងសូមលើកឡើងព័ត៌មានក្លែងក្លាយមួយចំនួនដែលក្រុមនេះបានបង្កើត ឡើងនៅមុនការបោះឆ្នោត ពេលយុទ្ធនាការឃោសនារកសំឡេងឆ្នោត និងបន្តដល់ថ្ងៃបោះឆ្នោត និងក្រោយ ការបោះឆ្នោត។ នៅមុនការបោះឆ្នោត ក្រុមទុច្ចរិតដែលលាក់ខ្លួនក្នុងទីងងឹតដឹកនាំដោយ សម រង្ស៊ី បានប្រឌិត ឡើងទាំងស្រុងនូវព័ត៌មានដ៏ធំមួយដែលថា ការប៉ះទង្គិចគ្នាក្នុងវិវាទដីធ្លីនៅក្នុងខេត្តក្រចេះបានធ្វើឲ្យមនុស្ស ៤ នាក់ស្លាប់ និងរាប់សិបនាក់ទៀតរងរបួស។ ព័ត៌មាននេះត្រូវបានបណ្តាញរបស់ពួកគេដែលត្រៀមទុកជា ស្រេចមានទាំងហ្វេសប៊ុក និងអង្គភាពព័ត៌មានដែលតាំងខ្លួនថាឯករាជ្យមួយចំនួនផងដូចជា កាសែតភ្នំពេញ ប៉ុស្តិ៍ដែលគ្រប់គ្រងដោយម្ចាស់មុន ជាពិសេសវិទ្យុអាស៊ីសេរីដែលជាឧបករណ៍ដាច់ថ្លៃរបស់ក្រុមប្រឆាំងជ្រុល និយមបានចុះផ្សាយបន្តយ៉ាងគគ្រឹកគគ្រេងដូចរឿងមែនទែន។

វិទ្យុបម្រើនយោបាយអាមេរិកមួយនេះដែលមានខ្មែរជ្រុលនិយមឈ្មោះ ជុន ច័ន្ទបុត្រ ជាអ្នកដឹកនាំបាន បំប៉ោងព័ត៌មានក្លែងក្លាយនេះរហូតដោយប្រកាសពីចំនួនអ្នកស្លាប់កើនឡើងពី ៤ ដល់ ៨ នាក់ ហើយបានរៀបចំ ឆាកសម្ភាសន៍មនុស្សដែលគេបង្គាប់ឲ្យនិយាយកុហក ដើម្បីធ្វើឲ្យមហាជនជឿលើព័ត៌មានប្រឌិតរបស់ពួកគេ។

ចំណែក សម រង្ស៊ី ដែលជា មេខ្លោងឯណោះវិញក៏ប្រញាប់បញ្ចេញសាររម្លែកទុក្ខដែលបានត្រៀមទុកជា ស្រេចនោះ បង្ហោះតាមហ្វេសប៊ុកដោយឥតអៀនខ្មាស គឺរម្លែកទុក្ខអ្នកស្លាប់ដែលគ្មានអ្នកស្លាប់សោះ។ គោល បំណងរបស់ សម រង្ស៊ី និងក្រុមទុច្ចរិតដែលបានប្រឌិត ព័ត៌មានក្លែងក្លាយដ៏ធំនេះឡើង គឺដើម្បីបញ្ឆេះកំហឹង មហាជនខ្មែរឲ្យខឹងសម្បារជាមួយអាជ្ញាធរ រាជរដ្ឋាភិបាល ហើយពួកគេឆ្លៀតឱកាសបង្កើតឲ្យមានភាពចលាចល សង្គមឡើងឈានទៅផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ដោយប្រើចលនា បដិវត្តន៍ពណ៌តាមគម្រោងផែនការ របស់ចៅហ្វាយនាយបរទេស។ ប៉ុន្តែ ឧបាយកលទុច្ចរិតដ៏ធំមួយនេះត្រូវបានបន្សាបទាន់ពេលវេលាបន្ទាប់ពីក្រុម សង្គមងងឹតនេះត្រូវបានបកស្បែកមុខ ហើយទីបំផុតគ្មានអ្នកណាម្នាក់ស្លាប់ ឬរងរបួសក្នុងព្រឹត្តិការណ៍នេះទេ។ ទោះជាយ៉ាងនេះក្តីក៏ សម រង្ស៊ី និងវិទ្យុអាស៊ីសេរីមិនព្រមកែតម្រូវព័ត៌មានរបស់ខ្លួនដែរ។ នេះហើយមុខមាត់ ពិតរបស់បណ្តាញក្រុមទុច្ចរិតសង្គមងងឹត។

ឈានមកដល់ដំណាក់កាលយុទ្ធនាការឃោសនាបោះឆ្នោតនេះ ពួកគេបានបង្កើតព័ត៌មានក្លែងក្លាយ ជាបន្តបន្ទាប់ រួមទាំងការយកព្រះមហាក្សត្រទៅលេងសើចក្នុងល្បែងនយោបាយបោកប្រាស់ប្រជាពលរដ្ឋអ្នក បោះឆ្នោតដែលជាការប្រមាថដល់អង្គព្រះមហាក្សត្រយ៉ាងធ្ងន់ធ្ងរបំផុត។ ក្រៅពីការប្រមាថព្រះមហាក្សត្រ ព័ត៌មានក្លែងក្លាយទី១ដែលពួកគេបង្កើតឡើង គឺ «ទឹកខ្មៅជ្រលក់ម្រាមដៃពេលបោះឆ្នោតមានជាតិគីមីអាច បណ្តាលឲ្យមនុស្សស្លាប់ក្នុងរយៈពេល ២៤ ម៉ោង»។ គោលបំណងរបស់ពួកគេដែលប្រឌិតព័ត៌មានបែបនេះ ឡើង គឺដើម្បីបំភ័យមហាជនកុំឲ្យចេញទៅបោះឆ្នោតដើម្បីសម្រេចមហិច្ឆតាបំផ្លាញការបោះឆ្នោតបំផ្លាញ ប្រជាធិបតេយ្យ សេរី ពហុបក្សនៅកម្ពុជា។

ព័ត៌មានក្លែងក្លាយធំទី២ដែលពួកគេបង្កើតឡើងពេលនេះទៀត គឺការបន្លំឯកសារធ្វើជាសមាគម វៀតណាមនៅកម្ពុជា ហើយអំពាវនាវឲ្យជនជាតិវៀតណាមចេញទៅបោះឆ្នោតថ្ងៃទី ២៩ កក្កដា។ គោលបំណង របស់ពួកគេដែលបង្កើតព័ត៌មានក្លែងក្លាយនេះឡើង គឺដើម្បីឲ្យមហាជនខ្មែរមើលឃើញថា ការបោះឆ្នោតខាងមុខ នេះមានការលូកដៃពីជនជាតិវៀតណាម ហើយបញ្ឆេះកំហឹងខ្មែរឲ្យស្អប់វៀតណាម និងឈានទៅបង្កើតអំពើ ហិង្សាប្រឆាំងវៀតណាម និងឈានទៅបំផ្លាញការបោះឆ្នោតតែម្តង។ ជាថ្មីម្តងទៀត ព័ត៌មានប្រឌិតក្នុងចេតនា ទុច្ចរិតនេះក៏ត្រូវបានបកស្បែកមុខទាន់ពេលវេលា។

នៅពេលខាងមុខនេះ ពួកក្រុមទុច្ចរិតដឹកនាំដោយ ទណ្ឌិតសម រង្ស៊ី ក៍មានផែនការទុច្ចរិតជាច្រើនទៀត ដែលត្រូវបញ្ចេញក្នុងដំណាក់កាលឃោសនារក សំឡេងឆ្នោតក្នុងថ្ងៃស ថ្ងៃបោះឆ្នោត និងក្រោយការបោះឆ្នោត។ ពួកគេនឹងប្រឌិតព័ត៌មានក្លែងក្លាយជាច្រើនទៀត រហូតដល់ព័ត៌មានក្លែងក្លាយពាក់ព័ន្ធទិន្នន័យមួយចំនួនរបស់ រាជរដ្ឋាភិបាលដែលពួកគេបង្កើតឡើងដោយខ្លួនឯងហើយទម្លាក់កំហុសមកលើរាជរដ្ឋាភិបាល។ ប៉ុន្តែមិនខុស ពីលើកមុនៗទេ ផែនការខ្មៅកខ្វក់របស់ សម រង្ស៊ី និងបក្សពួក មិនអាចគេចផុតពីក្រសែភ្នែករបស់អាជ្ញាធរ មានសមត្ថកិច្ចបានទេ។ កន្លងទៅ សកម្មភាពដ៏អាក្រក់បំផុតមួយដែលពួកគេបានប្រើដែរនោះ គឺការប្រើប្រាស់ ក្រុមហែកគ័រឲ្យហែក ចូលក្នុងគណនីយហ្វេសប៊ុករបស់មន្ត្រី ឬឥស្សរៈជនសំខាន់ៗដើម្បីបញ្ចេញព័ត៌មាន ក្លែងក្លាយបំភាន់សាធារណៈមតិឲ្យយល់ច្រឡំ។

ជាសរុបក្រុមទុច្ចរិតដឹកនាំដោយ សម រង្ស៊ី បានសាបព្រួសវប្បធម៌អាក្រក់ច្រើនណាស់ក្នុងសង្គមខ្មែរ។ វប្បធម៌ជេរប្រមាថ កាត់តរូបភាពក្លែងក្លាយដើម្បីប្រមាថព្រះមហាក្សត្រ ប្រមាថថ្នាក់ដឹកនាំប្រទេស, វប្បធម៌ លាបពណ៌, វប្បធម៌គំនុំសងសឹក, ញុះញង់បំបែកបំបាក់, វប្បធម៌ហិង្សាវាយកម្ទេច ដុតបំផ្លាញ, វប្បធម៌បញ្ឆេះ កំហឹងពូជសាសន៍, វប្បធម៌ក្តិចត្រួយ, ប៉ែងជើង…ដែលសុទ្ធសឹងជាវប្បធម៌ដ៏គ្រោះថ្នាក់ ហើយដែលកំពុងកើត មានជាក់ស្តែងក្នុងសង្គមបច្ចុប្បន្នគឺជាស្នាដៃសមិទ្ធផលរបស់ សម រង្ស៊ី។

គោលដៅចុងក្រោយរបស់ពួកគេ គឺបំពុលទឹកដើម្បីចាប់ត្រី ពោល គឺបំពុលមនុស្សដើម្បីពួកគេងាយ ស្រួលបោក។ បច្ចុប្បន្ន ពួកគេនៅតែបន្តសាបព្រួសវប្បធម៌ដ៏ស្មោគគ្រោកនេះដោយមិនព្រមឈប់ឡើយ។ ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋខ្មែរប្រុងប្រយ័ត្នចំពោះឧបាយកលទុច្ចរិតទាំងនេះ ហើយកុំជឿលើព័ត៌មានដែលមិន បានផ្ទៀងផ្ទាត់ច្បាស់លាស់។ ទោះជាយ៉ាងណា ប្រទេសយើងមានសំណាងដោយសារមានតួអង្គដែលជា «អង់ទីគ័រ» សម្រាប់ការពារខ្លួនដ៏រឹងមាំប្រឆាំងការយាយីពីមេរោគបានយ៉ាងល្អ។ នោះ គឺតួអង្គបុរសខ្លាំងកម្ពុជា គឺលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ដរាបណានៅមានជនសង្គមងងឹតដែលប៉ុនប៉ងយាយីសេចក្តីសុខសាន របស់ប្រជាជន បុរសខ្លាំងម្នាក់នេះនឹងបន្តឈរនៅយ៉ាងរឹងមាំដើម្បីការពារសន្តិភាព ស្ថិរភាពសង្គម ការពារលំនឹង ជីវភាពរបស់ប្រជាជន និងការពារប្រជាធិបតេយ្យ សេរីពហុបក្ស មិនឲ្យរងការបំផ្លិចបំផ្លាញដោយក្រុមទុច្ចរិត បានឡើយ។ យើងទាំងអស់គ្នាជាខ្មែរដែលស្រឡាញ់អំពើល្អ និងស្អប់ខ្ពើមអំពើទុច្ចរិត ខ្មៅកខ្វក់ ក៏នៅតែត្រូវការ បុរសខ្លាំងរបស់យើងដើម្បីការពារយើងគ្រប់គ្នាដែរ៕ ពុទ្ធសាសនិកជនម្នាក់ក្នុងរាជធានីភ្នំពេញ