ព័ត៌មានទាន់ហេតុការណ៍៖

ទស្សនៈពលរដ្ឋខ្មែរ​៖ ក្មេងបៀមដៃសុំផ្តល់មេរៀនដល់ ឡៅ ម៉ុងហៃ បណ្ឌិតអត់ស្គាល់ច្បាប់!

វាជារឿងគួរឲ្យហួសចិត្តនិងអស់សំណើចណាស់ដែលបណ្ឌិតក្បាលទំពែកឈ្មោះ ឡៅ ម៉ុងហៃ ម្នាក់នេះ មានងារជាបណ្ឌិតតែអត់ស្គាល់ច្បាប់អត់ដឹងថា តើប្រទេសរបស់ខ្លួនមានច្បាប់អីចែងថាម៉េច? បណ្ឌិតគោលោត រូបនេះនិយាយថា ការផាកពិន័យចំនួនពី ៥លាន ទៅ ២០ លានរៀល ចំពោះជនណាដែលរារាំងពលរដ្ឋមិនឲ្យ ទៅបោះឆ្នោតនោះថាអត់ដឹងថាមានច្បាប់ណាចែង។

ដើម្បីផ្តល់មេរៀនដល់បណ្ឌិតអត់ ចេះច្បាប់រូបនេះ ខ្ញុំជាក្មេងបៀមដៃម្នាក់សូមលើកមាត្រា ១៤២ នៃ ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រមកបង្ហាញលោកបណ្ឌិតល្ងង់ ឡៅ ម៉ុងហៃ ឲ្យបានភ្លឺភ្នែក។ មាត្រា ១៤២ នេះចែងយ៉ាងដូច្នេះថា «ត្រូវផាកពិន័យជាប្រាក់ពី ៥.០០០.០០០ (ប្រាំលាន) រៀលទៅ ២០.០០០.០០០ (ម្ភៃលាន) រៀល ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដោយពុំទាន់គិតពីទោសព្រហ្មទណ្ឌផ្សេងៗ ចំពោះជនណាដែលតាមគ្រប់មធ្យោបាយទុច្ចរិត៖

-រារាំងពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតិមិនឲ្យទៅបោះឆ្នោត។ មាត្រានេះមានចែងពីការរារាំងច្រើនករណី ដូចមានភ្ជាប់មកជាមួយ តែយើងសូមលើកយកតែចំណុចត្រង់រារាំងការបោះឆ្នោតមកជាឧទាហរណ៍ (សូមលោក បណ្ឌិតអានមាត្រា ១៤២ ដូចមានភ្ជាប់មកជាមួយ)។ អានហើយប្រញាប់កែតម្រូវនិងសុំទោសសាធារណៈជន ខ្មែរ ជាពិសេសសុំទោសក្មេងបៀមដៃដូចរូបខ្ញុំនេះផងពីព្រោះតែក្មេងបៀមដៃម្នាក់នេះបានផ្តល់មេរៀនដល់ បណ្ឌិតក្បាលទំពែកឲ្យចេះច្បាប់ ហើយកុំចេះតែនិយាយឲ្យតែរួចពីមាត់។ នេះបើសិនជាលោក ឡៅ ម៉ុងហៃ ចង់រក្សាងារជាបណ្ឌិតតទៅទៀត។ ប្រសិនបើមិនដូច្នោះទេ ក្មេងបៀមដៃម្នាក់នេះលែងហៅលោកបណ្ឌិត ឡៅ ម៉ុងហៃ ទៀតហើយតែសុំហៅ លោក ឡៅ ម៉ុងខ្មោច វិញទើបសមជាង៕ ពលរដ្ឋម្នាក់