ព័ត៌មានទាន់ហេតុការណ៍៖

ទស្សនៈពលរដ្ឋ៖ ចប់ហើយ សង្គ្រោះជាតិ! ( RIP! CNRP!)

ការចុះបញ្ជីគណបក្សនយោបាយ និងបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិ ទី៦ ដែលបានចាប់ផ្តើមកាលពីថ្ងៃទី ៣០ មេសា គឺជាសំឡេងស៊ីប្លេដែលបញ្ជាក់ថារថភ្លើងបានចេញដំណើរ ហើយ។ រថភ្លើងនេះទៀតសោតចេញដំណើរដោយមានអ្នកជិះច្រើនកុះករបញ្ជៀតគ្នា ដឹកឥវ៉ាន់សំពីងសំពោង ហើយអ្នកខ្លះប្រឹងរត់យ៉ាងប្រញាប់ប្រញាល់នៅនាទីចុងក្រោយក្រែងមិនទាន់ការចេញដំណើរនឹងគេ។ រថភ្លើង នេះមានទូរបន្តកន្ទុយគ្នាយ៉ាងវែង និងបានដឹកមនុស្សគ្រប់ប្រភេទ មិនស្ងាត់ជ្រងំដូចការចង់បានរបស់អ្នកខក ដំណើរ ហើយចង់ឲ្យអ្នកដទៃខកតាមខ្លួននោះឡើយ។

ការចេញដំណើរនៃរថភ្លើងឆ្ពោះទៅកាន់ការបោះឆ្នោតថ្ងៃទី ២៩ កក្កដា ឆ្នាំ២០១៨ នៅពេលនេះក៏ជាសូរ ញញួរវាយក្បាលដែកគោលទៅលើក្តារមឈូសដែលដាក់តម្កល់សាកសពរបស់បក្សសង្គ្រោះជាតិដើម្បីដង្ហែរ យកទៅបូជាផងដែរ។ ក្តីសង្ឃឹមដែលថា គណបក្សនេះអាចនឹងរស់រានមានជីវិតឡើងវិញ ហើយអាចចូលរួមការ បោះឆ្នោតខាងមុខជាមួយគេឯងនោះត្រូវបានបញ្ចប់ទាំងស្រុង។ ការឃោសនាអកុសលទាំងឡាយដែលថា ការ បោះឆ្នោតដែលគ្មានបក្សសង្គ្រោះជាតិចូលរួមនឹងមិនអាចធ្វើទៅកើតនោះក៏ត្រូវបានរលាយសាបសូន្យទាំងស្រុង ដែរ ពីព្រោះបាត់បក្សសង្គ្រោះជាតិមួយមានគណបក្សថ្មីៗជាច្រើនដែលចេញពីប្រភពអតីតបក្សសង្គ្រោះជាតិ បានកកើតឡើងហើយចូលរួមក្នុងដំណើរការបោះឆ្នោតនេះ។ នៅក្នុងបញ្ជីផ្លូវការរបស់ក្រសួងមហាផ្ទៃមាន គណបក្សនយោបាយដល់ទៅ ៤០ ឯណោះ ដែលបានចុះបញ្ជីត្រឹមត្រូវ ហើយយ៉ាងហោចណាស់ក៏អាចមាន ពាក់កណ្តាលនៃចំនួននេះដែរដែលនឹងចូលរួមប្រកួតក្នុងការបោះឆ្នោតខែកក្កដាខាងមុខនេះ។

ប្រទេសតូចមួយមានគណបក្សច្រើនដល់ម្លឹងតើអ្នកណាអាចនិយាយបានថា កម្ពុជាគ្មានប្រជាធិបតេយ្យ បាននោះ។ បើមានអ្នកនិយាយដូច្នេះ គឺមានតែអ្នកខកដំណើរ ហើយចង់ឲ្យគេខកតាមខ្លួនតែប៉ុណ្ណោះដែល អាចហារមាត់និយាយបែបនេះបាន។

ការចុះបញ្ជីបក្សនយោបាយ និងបេក្ខជនឈរឈ្មោះបោះឆ្នោតដែលបានចាប់ផ្តើមពីថ្ងៃទី ៣០ មេសា និង បន្តរហូតថ្ងៃទី ១៤ ឧសភា ឆ្នាំ ២០១៨ និងការកកើតឡើងគណបក្សនយោបាយថ្មីថ្មោង ក៏ដូចជាការត្រៀម ខ្លួនចូលរួមដំណើរការបោះឆ្នោតរបស់គណបក្សនយោបាយចាស់វស្សាជាច្រើនទៀត គឺជាសញ្ញាដែលបញ្ជាក់ថា អ្នកខំឃោសនាអកុសលកុំឲ្យគណបក្សនយោបាយចូលរួមបោះឆ្នោត កុំឲ្យអ្នកសង្កេតការណ៍ចូលរួមតាមដាន ការបោះឆ្នោត និងកុំឲ្យប្រជាពលរដ្ឋទៅបោះឆ្នោតទទួលបរាជ័យទាំងស្រុង។ ទីបំផុតការចូលរួមនៅតែមានភាព សស្រាក់សស្រាំ និងច្រើនកុះករ និងច្រើនជាងឆ្នាំ ២០១៣ ទៅទៀត។ នេះក៏សបញ្ជាក់ឲ្យឃើញដែរថាការ អំពាវនាវខុសច្បាប់ និងបំពានសិទ្ធិរបស់បក្សនយោបាយក៏ដូចជាបំពានសិទ្ធិរបស់ពលរដ្ឋ មិនទទួលបានការ គាំទ្រឡើយ។ ការប៉ុនប៉ងពន្យារពេលបោះឆ្នោត និងកិច្ចខិតខំប្រឹងប្រែងឲ្យសហគមន៍អន្តរជាតិដាក់សម្ពាធ មកលើរាជរដ្ឋាភិបាលបក្សកាន់អំណាចក៏សាបរលាបគ្មានឥទ្ធិពលសូម្បីតែបន្តិច។

ឥឡូវនេះជាពេលវេលាដែលក្រសែភ្នែកទាំងសហគមន៍ជាតិ និងអន្តរជាតិ កំពុងតាមដានមើលយ៉ាង យកចិត្តទុកដាក់អំពីការលូតលាស់នៃដំណើរប្រជាធិបតេយ្យ ឈរលើនីតិរដ្ឋរបស់កម្ពុជាក្រោយពីបក្សសង្គ្រោះ ជាតិរលាយបាត់ទៅ។ មិនដូចការឃោសនារបស់លោក សម រង្ស៊ី ឯណា ការរលាយបក្សសង្គ្រោះជាតិមិនបាន បង្កបញ្ហាអ្វីទាល់តែសោះដល់ដំណើរកាប្រជាធិបតេយ្យនៅកម្ពុជា ផ្ទុយទៅវិញអវត្តមានរបស់គណបក្សមួយ នេះ ធ្វើឲ្យប្រជាធិបតេយ្យរឹតតែមានលក្ខណៈសម្បូរបែប រីឯស្ថានភាពទូទៅមានសភាពស្ងប់ស្ងាត់ធ្វើឲ្យពលរដ្ឋ ទូទៅមានភាពកក់ក្តៅ។ ទីផ្សារអចលនទ្រព្យហក់ឡើង សំណង់នៅតែដំណើរការយ៉ាងព្រោងព្រាត ទេសចរ អន្តរជាតិបន្តកើនឡើង មុខជំនួញគ្រប់ប្រភេទដំណើរការទៅមុខកាន់តែល្អ ប្រជាពលរដ្ឋចេញដើរកម្សាន្ត សប្បាយកាន់តែច្រើនជាងមុនកាលពីក្នុងអំឡុងពេលបុណ្យចូលឆ្នាំកន្លងទៅនេះ។ ទាំងអស់បណ្តាលមកពីពួក គេមានទំនុកចិត្តលើសន្តិភាព និងស្ថិរភាពនយោបាយនៅក្នុងប្រទេសខ្លាំងជាងមុន ដោយសារតែគ្មានអ្នក ក្រឡុកស្ថានការណ៍ដូចមុនទៀតឡើយ។

បើអ្វីៗក៏ល្អប្រសើរបែបនេះ តើឲ្យពលរដ្ឋខ្មែរ និងឲ្យសហគមន៍អន្តរជាតិជឿលើការឃោសនារបស់ពួក អ្នកខកដំណើរម្តេចនឹងកើត?

ពួកគេគ្មានជម្រើសអ្វីក្រៅតែពីចូលរួមក្នុងដំណើរការប្រជាធិបតេយ្យនៅកម្ពុជាដែលកំពុងធ្វើដំណើរទៅមុខយ៉ាងល្អនៅលើវិថីនៃនីតិរដ្ឋ និងឈរលើមូលដ្ឋាន សុខសន្តិភាព ស្ថិរភាពសង្គមដែលមានសព្វថ្ងៃនេះ ឡើយ។ ចំណែកឯខ្មោចគណបក្សសង្គ្រោះជាតិមិនអាចរស់ឡើងវិញបានជាដាច់ខាត ហើយអ្នកចិញ្ចឹមចិត្ត នៅសង្ឃឹមលើពាក្យឃោសនា លួងចិត្តរបស់លោក សម រង្ស៊ី កាន់តែមានចំនួនថយចុះតិចទៅៗជាលំដាប់។ ជាក់ស្តែង ការកកើតឡើងនូវគណបក្សនយោបាយថ្មីថ្មោងដែលចេញពីប្រភពអតីតគណបក្សសង្គ្រោះជាតិ ជាពិសេសក្រុមយុវជន គឺជាឧទាហរណ៍ដែលបង្ហាញពីក្តីអស់សង្ឃឹមរបស់ពួកគេទៅលើមេដឹកនាំដែលអស់

ក្រឡាដើរដូចលោក សម រង្ស៊ី និងបក្សពួកនោះឡើយ។ ទីបំផុត នៅសល់តែលោក សម រង្ស៊ី និងមនុស្សជំនិត មួយដំបរស្វាប៉ុណ្ណោះដែលនៅបន្តធ្វើព្យុះភ្លៀង តែវាគ្រាន់តែជាព្យុះក្នុងកែវតែប៉ុណ្ណោះ។ ចំណែកអតីតអ្នកធ្លាប់ គាំទ្រផ្សេងទៀតគណបក្សថ្មីៗស្ទើរអស់ទៅហើយ ពីព្រោះពួកគេដឹងច្បាស់ណាស់ថាគណបក្សសង្គ្រោះជាតិ មិនអាចរស់ឡើងវិញដូចលោក សម រង្ស៊ី ឃោសនានោះឡើយ។ អ្នកទាំងនោះមានភាពវៃឆ្លាតជាងអតីមេរបស់ ខ្លួន ដោយពួកគេមានសមត្ថភាពវាយតម្លៃសភាពការណ៍នយោបាយច្បាស់ជាងលោក សម រង្ស៊ី និងមន្ត្រី មួយក្តាប់តូចនៅជុំវិញខ្លួន។ ពេលនេះដែកគោលត្រូវបានវាយលើក្តារមឈូសទៅហើយ ដូច្នេះសល់តែសំឡេង ខ្លងខែកដង្ហែរសាកសពបក្សសង្គ្រោះជាតិ ដែលស្អុយរលួយអស់ទៅហើយនោះទៅបូជាតែប៉ុណ្ណោះ។ គ្មានអ្នក ណាសូម្បីតែម្នាក់ឡើយ សូម្បី សម រង្ស៊ី ខ្លួនឯងក៏គ្មានសង្ឃឹមថាអាចប្រោសគណបក្សនេះឲ្យរស់ឡើងវិញ បានដែរ។ ចប់ហើយសង្គ្រោះជាតិ! (RIP! CNRP)!!!! ៕ កូនខ្មែរ