ព័ត៌មានទាន់ហេតុការណ៍៖

ទស្សនៈពលរដ្ឋ៖ នយោបាយដើរពឹងបរទេសឲ្យបំផ្លាញជាតិខ្លួនឯងជាអត្តសញ្ញាណ សម រង្ស៊ី !

ម្តងហើយម្តងទៀត ក្រុមប្រឆាំងនៅកម្ពុជាដែលមាន សម រង្ស៊ី ជាមេក្លោងបានប្រើប្រាស់ យុទ្ធសាស្ត្រចាស់គំរឹលហួសសម័យ និងដ៏មានគ្រោះថ្នាក់បំផុតសម្រាប់ប្រទេសជាតិ។ នោះ គឺ នយោបាយដើរពឹង ឬជួលបរទេសឲ្យបំផ្លាញជាតិ និងការចាប់យកប្រជាជនក្នុងប្រទេសខ្លួនឯងធ្វើ ជាចំណាប់ខ្មាំងដើម្បីតែបំរើអោយគោលដៅដណ្តើមអំណាច។ លោក សម រង្ស៊ី គឺជាអ្នកនយោបាយ ដែលងប់ងល់បំផុតជាមួយនយោបាយបំផ្លាញជាតិដ៏គ្រោះថ្នាក់នេះ។

អស់ពីរឿងមួយចូលដល់រឿងមួយ! សំណុំរឿងចុះកិច្ចព្រមព្រៀងប្រគល់ដីខេត្តចំនួន៤ឲ្យទៅជនជាតិ ម៉ុងតាញ៉ាវៀតណាមកំពុងតែក្តៅគគុក ស្រាប់តែសំណុំរឿងជួលក្រុមហ៊ុនបរទេសឲ្យបំផ្លាញកិត្តយស កេរ្តិ៍ឈ្មោះ និងបំផ្លាញ សេដ្ឋកិច្ចជាតិខ្លួនឯងក៏ត្រូវបានបកអាក្រាតដោយសារព័ត៌មានបរទេស Asia Time ។ សារព័ត៌មាន បរទេសមួយនេះ បានបង្ហាញដោយមានភស្តុតាងយ៉ាងច្បាស់លាស់ថាលោក សម រង្ស៊ី ប្រធានចលនា សង្គ្រោះជាតិបានចុះហត្ថលេខាជួលក្រុមហ៊ុនបរទេសមួយឈ្មោះ Berlin Rosen ក្នុងតម្លៃទឹកប្រាក់២៥ម៉ឺនដុល្លារ អាមេរិកដើម្បីឲ្យក្រុមហ៊ុននេះជួយប្រឌិតរឿង បំប៉ោងរឿង ហើយសរសេរអត្ថបទអាក្រក់ៗពីកម្ពុជា ហើយ យកទៅចុះផ្សាយក្នុងសារព័ត៌មានអន្តរជាតិធំៗ។

គោលដៅរបស់លោក សម រង្ស៊ី គឺបង្ខូចកេរ្តិ៍ឈ្មោះកម្ពុជាដើម្បីបំភាន់សហគមន៍អន្តរជាតិឲ្យ មើលឃើញថាកម្ពុជាមានសភាពខ្មៅងងឹត ហើយដាក់ទណ្ឌកម្មសេដ្ឋកិច្ច និងថ្កោលទោសរដ្ឋាភិបាល ក្រុងភ្នំពេញ។ ក្នុងនាមពលរដ្ឋខ្មែរម្នាក់ ខ្ញុំពិតជាមានអារម្មណ៍សង្វេគ ក្តុកក្តួល ជាពន់ពេកនៅពេល ឃើញចរិតអ្នកនយោបាយប្រឆាំងដើម្បីតែអំណាច ហើយសុខចិត្តធ្វើគ្រប់បែបយ៉ាងរាប់ទាំងការ ប្រគល់ទឹកដីប្ររទេសជាតិបស់ខ្លួនឲ្យទៅជនជាតិបរទេសរស់នៅដោយស្វ័យភាពខុសពីរដ្ឋធម្មនុញ្ញ និងហ៊ានចំណាយលុយជួលក្រុមហ៊ុនបរទេសឲ្យបំផ្លាញប្រទេសជាតិខ្លួនឯងដោយឥតញញើតកោតក្រែងបែបនេះ។ ក្នុងមួយជីវិតរបស់ សម រង្ស៊ី និងបក្សប្រឆាំងរបស់គាត់ គឺគាត់មិនដែលបាន ចំណាយលុយមួយកាក់មួយសេនដើម្បីកសាងសមិទ្ធផលដើម្បីជាប្រយោជន៍ជាតិ និងប្រជាជន ខ្មែរឡើយ។ ហេតុដូច្នេះហើយបានជាក្នុងអាជីពជាអ្នកនយោបាយជាច្រើនទសវត្សរ៍មកនេះ គេមិន ដែលបានឃើញសមិទ្ធផលជាស្នាដៃរបស់ សម រង្ស៊ី និងក្រុមប្រឆាំងរបស់គាត់ឡើយ សូម្បីតែ អណ្តូងទឹកមួយ ឬសាលារៀនមួយបន្ទប់។

ផ្ទុយទៅវិញ សម រង្ស៊ី បានចំណាយលុយច្រើនណាស់ក្នុងមួយឆ្នាំៗទៅលើយុទ្ធនាការបំផ្លាញ កិត្តិយស កេរ្តិ៍ឈ្មោះ បំផ្លាញសេដ្ឋកិច្ចជាតិខ្លួនឯង និងបំផ្លាញសន្តិភាព ស្ថិរភាពនយោបាយរបស់ ប្រទេស ខណៈដែលរដ្ធាភិបាលដឹកនាំដោយបុរសខ្លាំង គឺសម្តេចតេជោ ហ៊ុន សែន បានខិតខំកសាង កិត្យានុភាពជាតិខ្មែរលើឆាកអន្តរជាតិ កសាងប្រទេសឡើងវិញចេញពីគំនរផេះផង់ និងខិតខំថែ រក្សាសន្តិភាព និងស្ថិតភាពសង្គមប្រៀបដូចការថែរក្សាកែវភ្នែក។

ចេតនាអាក្រក់ជួរជាតិរបស់ សម រង្ស៊ី កំពុងត្រូវបានបកអាក្រាតជាបន្តបន្ទាប់។ សំណុំរឿង ពីរចុងក្រោយដូចបានលើកឡើងខាងដើមកាន់តែបង្ហាញឲ្យពលរដ្ឋខ្មែរបានឃើញច្បាស់ដោយឥតសង្ស័យថាលោក សម រង្ស៊ី ពិតជាបានប្រព្រឹត្តអំពើប្រឆាំងផលប្រយោជន៍ជាតិខ្លួនឯងយ៉ាងធ្ងន់ធ្ងរ ដែលមិនអាចអត់ឱនបានឡើយ។ សម រង្ស៊ី មិនញញើតក្នុងការពឹងពាក់បរទេស ឬជួលបរទេស ឲ្យបំផ្លាញជាតិខ្មែរឡើយ។ សម រង្ស៊ី និងខ្សែបណ្តាញរបស់ខ្លួនមានវិទ្យុអាស៊ីសេរី និងអង្គការសង្គម ស៊ីវិលមួយចំនួន និងអង្គការអន្តរជាតិខ្លះ ដែលជាអ្នកស៊ីឈ្នួលបានបំភ្លៃ ប្រឌិតព័ត៌មានអាក្រក់ៗ គ្រប់បែបយ៉ាងពីកម្ពុជា។ ជាក់ស្តែង វិទ្យុអាស៊ីសេរី បានប្រឌិតព័ត៌មានយ៉ាងឥតអៀនខ្មាសស្តីពី ព្រឹត្តិការណ៍ក្នុងខេត្តក្រចេះកាលពីពេលថ្មីៗនេះ ដោយផ្សាយខុសពីការពិតទាំងស្រុងថា មានពលរដ្ឋ ខ្មែរ ៨ នាក់បានស្លាប់ និង ៤០ នាក់រងរបួសដោយការបាញ់ប្រហាររបស់មសត្ថកិច្ច។ ព័ត៌មានប្រឌិត ទាំងស្រុងក្នុងចេតនាអាក្រក់ជួរជាតិនេះក៏ត្រូវបាន សម រង្ស៊ី ចែកចាយ និងបំប៉ោងបន្ថែម ដោយ ឥតអៀនខ្មាសតាមរយៈការចេញលិខិតរំលែកទុក្ខជនរងគ្រោះដែលការពិតមិនមានអ្នកណាស្លាប់ម្នាក់សោះនៅក្នុងព្រឹត្តិការណ៍ដែលគេបានបង្កើតឡើង។ រហូតមកទល់ថ្ងៃនេះ ទាំងវិទ្យុអាស៊ីសេរី ទាំង សម រង្ស៊ី នៅតែមិនកែតម្រូវព័ត៌មានប្រឌិតរបស់ខ្លួនឡើយ។

នៅពេលរឿងជួលក្រុមហ៊ុនបរទេសតម្លៃ ២៥ ម៉ឺនដុល្លារត្រូវបានសារព័ត៌មានបរទេសបក អាក្រាត ហើយ សម រង្ស៊ី ខ្លួនឯងបានទទួលសារភាពព្រោះមិនអាចប្រកែកបាន ប៉ុន្តែវិទ្យុអាស៊ីសេរី បែរជាខិតខំជួយការពារដោយខិតខំឆ្កិះកកាយរឿងផ្សេងមិនពាក់ព័ន្ធមកបិទបាំង។ មិនតែប៉ុណ្ណោះ អាស៊ីសេរីបានបើកក្បាលមេក្រូឲ្យ សម រង្ស៊ី និយាយពាសវាលពាសកាលដោយមិនចំប្រធានបទ ក្នុងបំណងបំភ្លៃសាធារណៈមតិ។ នេះសបញ្ជាក់ថា វិទ្យុអាស៊ីសេរីជាវិទ្យុគ្មានវិជ្ជាជីវៈ និងជាអ្នក ស៊ីឈ្នួលដាច់ថ្លៃបម្រើឲ្យនយោបាយរបស់ សម រង្ស៊ី ដោយឥតអៀនខ្មាស។ កន្លងទៅនេះ ឲ្យតែ ជនបរទេសស៊ីឈ្នួល សម រង្ស៊ី និយាយអ្វីអាក្រក់ពីប្រទេសរបស់ខ្លួន វិទ្យុអាស៊ីសេរីក៏យកទៅបំពង និងបំប៉ោងថែមដោយឥតកោតញញើតឡើយ។

នយោបាយពឹងបរទេសដើម្បីឲ្យបំផ្លាញជាតិខ្លួនឯងព្រោះតែបុព្វហេតុចង់បានអំណាចដែល ជានយោបាយដ៏គ្រោះថ្នាក់ នាំជាតិឲ្យលិចលង់ជាបន្តបន្ទាប់កាលពីអតីតកាល ត្រូវបាន សម រង្ស៊ី ចម្លងយកមកអនុវត្តរហូតដល់សព្វថ្ងៃដោយគ្មានកែប្រែសូម្បីតែបន្តិច។ ទោះបីជាប្រទេសកម្ពុជា បច្ចុប្បន្នកំពុងរីកចម្រើនយ៉ាងខ្លាំងក្លាមិនចាញ់បណ្តាប្រទេសជិតខាងប៉ុន្មានក៏ដោយ ប៉ុន្តែក្រុមប្រឆាំង មាន សម រង្ស៊ី និងខ្សែបណ្តាញស៊ីឈ្នួល មានជនបរទេសមួយចំនួន និងវិទ្យុអាស៊ីសេរីជាដើមនេះ នៅ តែខិតខំបំភ្លៃការពិតដោយហ៊ាននិយាយកុហកទាំងស្រុងថា កម្ពុជាជាប្រទេសដ៏ខ្មៅងងឹតបំផុតមួយ។

ប៉ុន្តែសម័យនេះអ្វីៗមិនអាស្រ័យលើមាត់ថាទេ តែជាសម័យដែលមនុស្សបានមើលឃើញ នឹងភ្នែកគ្រប់ៗគ្នា។ អ្នកដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជា ទាំងខ្មែរ និងបរទេស រួមទាំងអ្នករស់ នៅខាងក្រៅប្រទេសផងដែរ អាចមើលឃើញកម្ពុជាជាប្រទេសកំពុងអភិវឌ្ឍន៍យ៉ាងសម្បើមមិន ធ្លាប់មាន។ សច្ចៈធម៌ប្រវត្តិសាស្ត្រនេះមិនអាចត្រូវអ្នកណាកែកាឡៃបានឡើយ។ ដូច្នេះ លោក សម រង្ស៊ី និងបក្សពួកគួរតែបញ្ឈប់ជាបន្ទាន់នូវនយោបាយបំផ្លាញជាតិខ្លួនឯង ដើម្បីអំណាចតទៅ ទៀត ពីព្រោះដរាបណា សម រង្ស៊ី កាន់តែធ្វើអំពើអាក្រក់ៗបែបនេះ សម រង្ស៊ី និងខ្សែបណ្តាញរបស់ ខ្លួននឹងកាន់តែត្រូវបានគេស្គាល់មុខមាត់កាន់តែច្បាស់។ អំពើអាក្រក់ដែលអ្នកបានសាងអ្នកនឹង ទទួលកម្មអាក្រក់នោះវិញដោយទាន់ហន់ ដោយមិនបាច់រង់ចាំដល់ជាតិក្រោយឡើយ។ ជាក់ស្តែង អ្វីដែលលោក សម រង្ស៊ី និងគណបក្សរបស់ខ្លួនបានទទួលរងសព្វថ្ងៃនេះ គឺជាកម្មដែលគាត់បាន សាងដោយខ្លួនឯង។ អំពើក្បត់ជាតិមិនអាចបិទបាំងបានឡើយ និងក៏មិនអាចគេចផុតពីសំណាញ់ ច្បាប់បានដែរ។ អ្នកធ្វើអំពើបែបនេះនឹងឈានទៅរកភាពវិនាសអន្តរាយដល់ខ្លួនយ៉ាងពិតប្រាកដ ដោយចៀសមិនរួច៕ កូនខ្មែរ