ព័ត៌មានទាន់ហេតុការណ៍៖
New Peace Studio

ទស្សនៈពលរដ្ឋ៖ ពេលទឹករងថ្លាទើបមើលឃើញបាតបឹងកាន់តែច្បាស់! 

ការបង្ក្រាបចលនាបដិវត្តន៍ពណ៌ដោយជោគជ័យកាលពីអំឡុងការបោះឆ្នោត និងក្រោយការ បោះឆ្នោតឆ្នាំ ២០១៣ គឺជាកញ្ចក់ដែលយើងអាចឆ្លុះបញ្ចាំងឲ្យយើងមើលឃើញកាន់តែច្បាស់អំពី រូបរាង និងខ្សែបណ្តាញនៃចលនាបដិវត្តន៍ពណ៌នៅកម្ពុជាដែលត្រូវបានចងក្រង និងបណ្តុះបណ្តាល បានយ៉ាងល្អដោយពួកបរទេស តាមរយះការប្រើប្រាស់បក្សប្រឆាំងសង្គមស៊ីវិលជាតិ អន្តរជាតិ និង ប្រព័ន្ធផ្សាយព័ត៌មានបរទេសជាខេមរភាសា។
ពីដំបូងឡើយ ខ្ញុំក៏ដូចជាពលរដ្ឋខ្មែរទូទៅចេះតែគិតថា បដិវត្តន៍ពណ៌ប្រហែលគ្រាន់តែជា ការលាបពណ៌ទេ តែដល់តាមដានយូរទៅ យើងបានយល់យ៉ាងច្បាស់អំពីគោលដៅរចនាសម្ព័ន្ធ និងសកម្មភាពរបស់ក្រុមចលនាបដិវត្តន៍ពណ៌នេះ។ បណ្តាញនេះត្រូវបានគេចាត់តាំងរៀបចំយ៉ាង ល្អ និងតាំងពីយូរណាស់មកហើយ។ អ្វីដែលគេនៅចងចាំបានយ៉ាងច្បាស់គឺ នៅពេលដែលលោក កឹម សុខា បង្កើតមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ដំបូងគាត់បានប្រើពាក្យស្លោកមួយថា «បើគ្មាន ការប្រថុយប្រថានគ្មានការផ្លាស់ប្តូរ»។ ដំបូងឡើយយើងមិនបានចាប់អារម្មណ៍ទេ ហើយគិតថាជា ពាក្យធម្មតាៗប៉ុណ្ណោះ ប៉ុន្តែបន្ទាប់ពីតាមដានសភាពការណ៍ក្នុងពិភពលោក ពិសេសបណ្តាប្រទេស ដែលរងភាពខ្ទេចខ្ទាំដោយចលនាបដិវត្តន៍ពណ៌ ហើយចុងក្រោយនេះ បន្ទាប់ពីបានតាមដានអ្វីដែល កើតមាននៅកម្ពុជាទើបយើងយល់ច្បាស់ថា ពាក្យដែលលោក កឹម សុខា ប្រើពេលនោះ មិនមែន ធម្មតាទេ ប៉ុន្តែ វាជាពាក្យស្លោកគន្លឹះសម្រាប់ឈានទៅបញ្ឆេះកំហឹងពលរដ្ឋឲ្យហ៊ានងើបបះបោរ ប្រឆាំងរដ្ធអំណាចស្របច្បាប់ដើម្បីផ្លាស់ប្តូរតាមបែបចលនាបដិវត្តន៍ពណ៌នេះឯង។
ពាក្យថា «បើគ្មានការប្រថុយប្រថាន គ្មានការផ្លាស់ប្តូរ» នេះក៏មិនមែនលោក កឹម សុខា ខ្លួន ឯងនឹកឃើញដែរ តែជាពាក្យដែលបរទេសបានបង្រៀនដល់លោក កឹម សុខា។ នេះបើយោងតាម ការឆ្លុះបញ្ចាំងតាមរយៈសម្តីដែលលោក កឹម សុខា ខ្លួនឯងបាននិយាយចេញមកតាមរយៈខ្សែអាត់ សំឡេងដែលត្រូវបានផ្សព្វផ្សាយកន្លងទៅ។ ការចាកចេញពីនយោបាយទៅបង្កើតអង្គការសិទ្ធិ មនុស្ស ហើយចេញពីអង្គការសិទ្ធិមនុស្សហក់ចូលនយោបាយជាថ្មីរបស់លោក កឹម សុខា សុទ្ធសឹង ជាសេណារីយោដែលគូសវាសដោយពួកបរទេសទាំងអស់។ មកដល់ពេលនេះ យើងក៏បានយល់ កាន់តែច្បាស់ថែមទៀតថា ហេតុអ្វីបានជាលោក សម រង្ស៊ី ចេះតែបង្កភាពប្រទូសរាយជាមួយ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងគ្រួសាររបស់នាយករដ្ឋមន្ត្រីមិនចេះចប់។ ហេតុអ្វីបានជាម្តង ហើយម្តងទៀតលោក សម រង្ស៊ី ចេះតែបំផ្លាញវប្បធម៌សន្ទនាឲ្យរលាយសាបសូន្យទៅវិញបែបនេះ? ហេតុអ្វីបានជាក្រោយការបោះឆ្នោតរាល់លើក លោក សម រង្ស៊ី តែងដឹកនាំចលនាបាតុកម្មប្រឆាំង លទ្ធផលបោះឆ្នោតរហូត ទោះជាការបោះឆ្នោតត្រូវបានគេវាយតម្លៃជាទូទៅថា មានភាពសេរី និង យុត្តិធម៌ក៏ដោយនោះ? មូលហេតុ គឺលោក សម រង្ស៊ី ដែលទទួលបានការបណ្តុះបណ្តាលយ៉ាង ជោគជាំពីចៅហ្វាយនាយបរទេសមានគោលដៅផ្តួលរំលំរដ្ធាភិបាលដឹកនាំដោយលោកនាយករដ្ធមន្ត្រី ហ៊ុន សែន តាមរយៈចលនាបដិវត្តន៍ពណ៌ទេតើ។ ដើម្បីសម្រេចគោលដៅនេះ លោក សម រង្ស៊ី មិនអាចបង្ហាញភាពស្និទ្ធស្នាលជាមួយនាយករដ្ឋមន្ត្រី ហ៊ុន សែន បានទេ តែត្រូវបង្ហាញភាពជាសត្រូវ ស៊ីសាច់ហុតឈាម ទើបអាចបំផុសកំហឹងអ្នកគាំទ្របក្សប្រឆាំងឲ្យចងគំនុំជាមួយមេដឹកនាំរាជរដ្ឋា ភិបាល ពិសេស គឺគ្រួសារនាយករដ្ឋមន្ត្រីតែម្តង។ អ៊ីចឹងហើយបានជាលោក សម រង្ស៊ី ហ៊ាន រហូត ដល់ប្រឌិតរឿងចោទប្រកាន់ថា ភរិយាលោកនាយករដ្ឋមន្ត្រី និងកូនប្រុសច្បង គឺលោក ហ៊ុន ម៉ាណែត គឺជាកូនរបស់មេដឹកនាំវៀតណាម។ គោលដៅរបស់លោក សម រង្ស៊ី ដែលហ៊ានប្រឌិតរឿង បែប នេះ គឺចង់ឲ្យពលរដ្ឋខ្មែរមានគំនុំកាន់តែខ្លាំងទៅលើគ្រួសារនាយករដ្ឋមន្ត្រី ដើម្បីងាយស្រួលញុះញង់ ឲ្យងើបបះបោរប្រឆាំង។
និយាយពីក្រុមសង្គមស៊ីវិលវិញ ជាពិសេសក្រុមដែលធ្វើការខាងបោះឆ្នោត, ខាងប្រជាធិប តេយ្យ និងសិទ្ធិមនុស្ស ដូចជាអង្គការខុមហ្វ្រែលរបស់លោក គល់ បញ្ញា ជាដើម។ ពីដំបូងឡើយ យើង ចេះតែឆ្ងល់ថា ហេតុអ្វីបានជាក្រុមទាំងនោះចេះចងក្រងគ្នាជាបណ្តាញល្អម៉្លេះ? ហើយបណ្តាញ នោះទៀតសោតមិនដែលនិយាយពីចំណុចវិជ្ជមានទាល់តែសោះ តែបែរជាផ្តុំក្បាលគ្នាថ្លែងការណ៍ តែពីចំណុចអវិជ្ជមានទោះជារឿងតូចតាចសោះក៏ដោយ? ដំបូងឡើយ យើងយល់ត្រឹមតែថា បើមិន ធ្វើដូច្នេះទេ ម្តេចនឹងទទួលបានជំនួយពីបរទេស? តាមពិតការយល់បែបនេះមិនខុសទេ ប៉ុន្តែវាគ្រាន់ តែជាផ្នែកមួយប៉ុណ្ណោះ។ ចំណុចសំខាន់ជាងនេះ គឺពួកគេជាបណ្តាញចលនាបដិវត្តន៍ពណ៌ ដោយ ប្រើការញុះញង់ជាគោល។ ហេតុដូច្នេះហើយបានជា ទោះបីការបោះឆ្នោតមានសភាពស្ងប់ស្ងាត់ គ្មានហិង្សា និងមានតម្លាភាពគ្រប់គ្រាន់ក៏ដោយ ក៏ពួកគេនៅតែរកលេសនេះ លេសនោះ ដើម្បីធ្វើ សេចក្តីថ្លែងការណ៍រិះគន់ដដែល។
គេនៅចាំបានថា មុនបោះឆ្នោតឆ្នាំ ២០១៣ អង្គការ ខុមហ្វ្រែល របស់លោក គល់ បញ្ញា បាន ប្រឌិតរឿងទឹកខ្មៅលុបជ្រះដើម្បីបំភាន់សាធារណៈមតិ។ គោលដៅរបស់ពួកគេ គឺធ្វើឲ្យមានការ សង្ស័យចំពោះលទ្ធផលបោះឆ្នោត ដើម្បីងាយស្រួលពួកគេរកលេសបដិសេធលទ្ធផលបោះឆ្នោត ឬផ្តល់ទម្ងន់ដល់ការតវ៉ារបស់គណបក្សប្រឆាំង។ គ្មានម្តងណាឡើយដែលក្រុមអង្គការទាំងនោះ សរសើរការបោះឆ្នោត គឺរិះគន់តែរហូតទោះបីជាការរៀបចំនោះមានបក្សប្រឆាំងជាតំណាងនៅ ក្នុង គ.ជ.ប និងបើកឲ្យមានការសង្កេតការណ៍យ៉ាងទូលំទូលាយក៏ដោយ។ អ្វីដែលគួរឲ្យកត់សម្គាល់ ម្យ៉ាងទៀត គឺក្រុមអង្គការសង្គមស៊ីវិលទាំងនោះមិនដែលមានម្តងណាឡើយ ដែលស្តីបន្ទោស បក្សប្រឆាំងបើទោះជាពួកប្រឆាំងធ្វើខុសយ៉ាងណាក៏ដោយ។ ផ្ទុយទៅវិញ ពួកគេតែងការពារបក្ស ប្រឆាំងជាដរាប តែមាត់ខំអួតថាជាសង្គមស៊ីវិលឯករាជ្យ។ និយាយពីប្រព័ន្ធផ្សាយព័ត៌មាន ដូចជា វិទ្យុអាស៊ីសេរីជាដើមនោះ ក៏ចេះតែអួតមិនខ្មាសអៀនថាជាវិទ្យុឯករាជ្យ តែតាមពិតជាវិទ្យុគាំទ្រ បក្សប្រឆាំងយ៉ាងងប់ងល់។ វិទ្យុអាស៊ីសេរី និងបណ្តាញផ្សាយព័ត៌មានមួយចំនួនទៀត ដែលធ្វើជា ឧបករណ៍នយោបាយដាច់ថ្លៃឲ្យបក្សប្រឆាំង ក៏ខំយ៉ាងសម្បើមណាស់ដែរក្នុងការជួយបក្សប្រឆាំង។ ជួយរហូតដល់ភ្លេចគិតពីភាពសមរម្យពីវិជ្ជាជីវៈ និងពីសីលធម៌។ ធ្វើជាអ្នកសារព័ត៌មាន ប៉ុន្តែពួកគេ ដើរតួជាអ្នកនយោបាយយ៉ាងចំហ។ ព័ត៌មានដែលវិទ្យុនេះផ្សាយ ១០០% គឺជាទស្សនៈនយោបាយ សុទ្ធសាធ។ ចុងក្រោយនេះ វិទ្យុអាស៊ីសេរីក្រោយពេលក្លាយជាវិទ្យុក្រៅច្បាប់បានបង្ហាញសារជាតិ របស់ខ្លួនកាន់តែច្បាស់ក្រឡែតថា ជាឧបករណ៍នយោបាយរបស់បក្សប្រឆាំងយ៉ាងដាច់ថ្លៃ។ គ្មាន ឡើយក្រមសីលធម៌វិជ្ជាជីវៈ គឺមានតែសារនយោបាយសុទ្ធសាធ ហើយជាសារនយោបាយបំបែក បំបាក់ ញុះញង់ បំភ្លៃ បំប៉ោង ប្រឌិត….។ ព្រឹត្តិការណ៍នៅខេត្តក្រចេះកាលពី ពេលថ្មីៗនេះឆ្លុះបញ្ចាំង យ៉ាងច្បាស់ក្រឡែតថា អាស៊ីសេរីជាឧបករណ៍នយោបាយដាច់ថ្លៃ ដោយហ៊ានផ្សាយព័ត៌មាន ប្រឌិតទាំងស្រុងថា មានមនុស្សស្លាប់ ៦នាក់ និងរងរបួស ៤០នាក់។ ទោះបីនៅទីបំផុតទៅគ្មានអ្នក ស្លាប់សោះក៏ដោយ ក៏វិទ្យុនេះមិនបានកែតម្រូវព័ត៌មានរបស់ខ្លួនឡើយ។ អ្វីដែលអស្ចារ្យបំផុត នោះ គឺលោក សម រង្ស៊ី បានយកព័ត៌មានប្រឌិតនេះ ទៅចេញសាររម្លែកទុក្ខដល់អ្នកស្លាប់ថែមទៀត ដែលតាមការពិត ពុំមានអ្នកណាមកនាក់ស្លាប់នោះឡើយ។
ឥឡូវនេះ នៅពេលការបោះឆ្នោតជិតមកដល់ ក្រុមបណ្តាញចលនាបដិវត្តន៍ពណ៌បាន កម្រើកឡើងវិញហើយដោយពួកគេនៅតែចិញ្ចឹមចិត្តថាអាចប្រោសខ្មោច ដែលស្លាប់បាត់ហើយឲ្យ រស់ឡើងវិញ។ គោលដៅរបស់ពួកគេ គឺបើខ្មោចសង្គ្រោះជាតិមិនអាចរស់ឡើងវិញទេ ពួកគេមាន គោលដៅបំផ្លាញការបោះឆ្នោតតែម្តង។ ទាំងលោក សម រង្ស៊ី ទាំងក្រុមសង្គមស៊ីវិលជាតិ អន្តរជាតិ មួយចំនួន និងប្រព័ន្ធផ្សព្វផ្សាយដែលជាបណ្តាញរបស់ពួកគេ បាននិងកំពុងធ្វើសកម្មភាព ដើម្បី ឆ្ពោះទៅបំផ្លាញការបោះឆ្នោត បំផ្លាញកិត្យានុភាពរបស់ប្រទេស និងបង្កភាពវឹកវរបើអាចធ្វើបាន។
ពេលបានដឹងពីផែនការ និងអង្គការចាត់តាំងរបស់ក្រុមចលនាបដិវត្តន៍ពណ៌នៅកម្ពុជា និងដោយ ក្រឡេកមើលបញ្ហានៅបណ្តាប្រទេសមជ្ឈឹមបូព៌ាធ្វើឲ្យយើងព្រឺក្បាល និងស្អប់ខ្ពើមបដិវត្តពណ៌ ខ្លាំងណាស់។ យ៉ាងណាក៏ដោយ ប្រទេសយើងមានសំណាងដោយគោលដៅរបស់ពួកបដិវត្តន៍ ពណ៌មិនអាចទៅរួចឡើយដោយសារតែពេលនេះ គ្រប់យ៉ាងត្រូវបានបកអាក្រាតអស់ហើយ។ បណ្តាញរបស់ពួកគេត្រូវបានមហាជនស្គាល់មុខដូចបាតដៃ។ សកម្មភាពរបស់ពួកគេក៏កំពុងបាត់ ការគាំទ្រទាំងនៅលើឆាកនយោបាយជាតិ និងអន្តរជាតិ។
អាជ្ញាធរមានសមត្ថកិច្ចកំពុងតាមដានយ៉ាងកៀកកិតចំពោះចលនាខុសច្បាប់នេះ។ បើហ៊ាន ងើបច្បាស់ជាត្រូវថ្មោងជាមិនខានឡើយ។ នៅលើឆាកអន្តរជាតិវិញ ក៏គ្មានអ្នកណាគាំទ្រដែរ ទោះបី ជាពួកគេខំដើរត្រុកៗដើម្បីបញ្ចុះបញ្ចូលបរទេសឲ្យគាំទ្រយ៉ាងណាក៏ដោយ។ ដូច្នេះ ក្រុមចលនា បដិវត្តន៍ពណ៌គ្មានផ្លូវសម្រាប់ដើរទៀតទេ។ ពេលនេះ អ្វីៗស្ថិតនៅក្នុងក្រសែភ្នែករបស់មហាជនខ្មែរ គ្រប់គ្នា និងក៏ដូចជាស្ថិតក្នុងក្រសែភ្នែកសមត្ថកិច្ចគ្រប់បែបយ៉ាង ដូចពាក្យចាស់ពោលថា «ពេល ទឹករងថ្លា គេអាចមើលឃើញបាតបឹងកាន់តែច្បាស់» គឺច្បាស់ដូចបាតដៃ។ រាល់សកម្មភាពរបស់ ក្រុមនេះសុទ្ធតែស្ថិតក្នុងកាមេរ៉ាសុវត្ថិភាពទាំងអស់៕ កូនខ្មែរ