ព័ត៌មានទាន់ហេតុការណ៍៖

ទស្សនៈល្ងីល្ងើ៖ « កុំជូនកាដូ ព្រហ្មចារី ថ្ងៃបុណ្យណូអែល »

រាល់ពេលថ្ងៃគ្រិស្តស្មាស់មកដល់ នៅប្រទេសកម្ពុជាយើង ដែលជាអ្នកកាន់ព្រះពុទ្ធសាសនា ត្រូវបានមនុស្សមួយចំនួន ជាពិសេសក្មេងៗ និងអ្នកស្ថិតក្នុងយុវវ័យ បានចាត់ទុកថ្ងៃនេះ ជាថ្ងៃសប្បាយសម្រាប់ពួកគេ ដែលរង់ចាំទទួលកាដូពីលោកតាណូអែល ព្រោះលោកតាណូអែលគឺជានិម្មិត្តរូបអ្នកមានបុណ្យក្នុងឆ្នាំនីមួយៗ ដែលចុះមកជូនពរមនុស្សលោកឲ្យជួបនូវ សេចក្តីសុខ សេចក្តីសប្បាយ ។

នាយជាលគិតថា នៅថ្ងៃខានស្អែកនេះថ្ងៃគ្រិស្តស្មាស់នឹងចូលមកដល់ ហើយនៅលើពិ ភពលោកទាំងមូលអ្នកកាន់សាសនាគ្រឹស្តទាំងអស់នឹងរៀបចំពិធីនេះឡើងយ៉ាងប្រពៃទៅអ្វី ដែលគេនិយាយថា ឆ្លងឆ្នាំចាស់ ផ្លាស់ចូលឆ្នាំថ្មី មិនខុសប្រពៃណីខ្មែរយើង ទទួលទេវតាឆ្នាំថ្មី ជា រៀងពាក់កណ្តាលខែមេសា នៃឆ្នាំនីមួយៗនោះទេ ។

ការពិតទៅការប្រារព្ធតាមប្រពៃណីរបស់អ្នកកាន់សាសនាក្នុងដំណាច់ឆ្នាំនីមួយៗ ធ្វើ ឡើងក្នុងរូបភាពល្អនិងសមរម្យទៅតាមជំនឿរបស់ពួកគេទេ ប៉ុន្តែអ្វីដែលនាយជាលមានការកត់សម្គាល់និងព្រួយបារម្ភនោះ គឺមានមនុស្សមួយចំនួនជាន់ឈ្លីប្រពៃណី យកទំនៀមទម្លាប់រុងរឿងរបស់គេទៅកាឡៃទៅជារឿងផ្សេងទៅវិញ ។ ជាក់ស្តែងដូចជាថ្ងៃគ្រិស្តស្មាស់ចូលមក ដល់ លោកតាណូអែល បានយកកាដូល្អៗមកចែកជូនក្មេងៗ ឬមនុស្សជាទីស្រលាញ់របស់ គាត់ ប្រយោជន៍ឲ្យអ្នកទាំងនោះទទួលលាភសេចក្តី្តសុខសេចក្តីចម្រើន ។ ចំណែកអ្នកមាន

NKD-36x6_outline

គូសង្សារ ឬមិត្តភក្តិ តែងតែមានការដោះដូរកាដូឲ្យគ្នាទៅវិញទៅមក ដើម្បីបញ្ជាក់ពីការស្រលាញ់រាប់អានគ្នា និងបង្កើតទំនាក់ទំនងឲ្យកាន់តែជិតស្និទ្ធជាងមុន ដែលនេះស្រដៀងទៅ ថ្ងៃបុណ្យនៃសេចក្តីស្រលាញ់របស់ពួកបស្ចឹមប្រទេសធ្វើនៅថ្ងៃ១៤ ខែកុម្ភះ យ៉ាងដូច្នោះដែរ។

សម្រាប់ការធ្វើកាដូក្នុងថ្ងៃគ្រិស្តស្មាស់នេះទៀតសោត នាយជាលបារម្ភបំផុត ចំពោះ យុវជន យុវតី មួយចំនួនកំពុងភ្លើតភ្លើនក្នុងថ្ងៃនេះ នាំគ្នាទៅជូនកាដូនៅក្នុងផ្ទះសំណាក់ ឬ អូ តែល ដែលកាដូនេះខុសពីកាដូតាណូអែលជូនក្មេងៗ ឬមនុស្សជាទីស្រលាញ់នូវវត្ថុអនុស្សាវរីយ៍។ តើកាដូនោះជាកាដូស្អីទៅ?សឹងថាមិនបាច់និយាយក៏ថាបានដែរ គឺ « កាដូព្រហ្មចារី »។

អារឿងផ្តល់កាដូ« ព្រហ្មចារី » នេះពិតជាមិនធម្មតាឡើយ ព្រោះកន្លងមកមានយុវតីខ្លះ រត់ទៅចងក ឬលោតទឹកសម្លាប់ខ្លួនដោយសារចាញ់បោកសង្សារ និងក៏មានយុវតីខ្លះមានផ្ទៃ ពោះអត់ស្វាមីអំពល់ទុក្ខដល់ឪពុកម្តាយខ្មាសគេពេញភូមិក៏មានដែរ ។

ត្រង់នេះហើយបានជានាយជាលខ្ញុំសុំផ្ញើសារដល់យុវវ័យទាំងអស់ សូមកុំជូនកាដូ ព្រហ្មចារីក្នុងថ្ងៃ ណូអែល ៕ នាយជាល