ព័ត៌មានទាន់ហេតុការណ៍៖

ទស្សនៈល្ងីល្ងើ៖ «ប្រជាធិបតេយ្យក្មេងខ្ចីអីតែខ្មែរ បិតាប្រជាធិបតេយ្យអីតែអាមេរិក ? »

បានជួបអ្នកព្រោក និង អ្នកប្រាជ្ញ នៅតូបកាហ្វេដើមក្រខុបព្រឹកមិញ ធ្វើឲ្យអ្នកផឹកកាហ្វេ ខ្មៅ និងកាហ្វេទឹកកកមិនតិចជាង១០នាក់ នាំគ្នាជជែកអំពីស្ថានការណ៍នយោបាយនៅប្រទេសបិតាប្រជាធិបតេយ្យគឺសហរដ្ឋអាមេរិក ខណៈដែលលោក ដូណាល់ ត្រាំ ឡើងកាន់តំណែង ជាប្រធាធិបតីទី៤៥ របស់សហរដ្ឋអាមេរិក បន្ទាប់ពីលោកបារ៉ាកអូបាម៉ា ។

ដើមចមដែលនាំឲ្យមានការជជែកពីបញ្ហានេះ គឺដំបូងឡើយពូម៉ូតូឌុបម្នាក់ដែលអង្គុយ ផឹកកាហ្វេខ្មៅសុខៗ ស្រាប់តែយកដៃទះទ្រូង និងនិយាយខ្លាំងថា ពុទ្ធោ! ខូចការអស់ ភ្លេចអីមិនភ្លេចមកភ្លេចអារឿងនឹង? មានសំបុត្រអញ្ជើញសោះ ហេតុអីខ្ញុំភ្លេច ?

បានឮសម្តីនេះធ្វើឲ្យលោកតាចំណាស់អត់ធ្មេញម្នាក់មានចង្ការវែងដែលកំពុងផឹកកាហ្វេខ្មៅ ក្បែរនោះមានចម្ងល់ក៏សួរទៅពូម៉ូតូឌុបថា មានរឿងអីក្មួយ? សំបុត្រអញ្ជើញក្មួយទៅណា ?

ពូម៉ូតូឌុបធ្វើមុខក្រៀមហាក់ដូចជាព្រួយចិត្តខ្លាំងណាស់។ ទាំងគេទាំងខ្ញុំពេលឃើញដូ ច្នេះកាន់តែឆ្ងល់ក៏នាំគ្នាសួរពូម៉ូតូឌុបម្តងទៀត តើមានរឿងសំខាន់ឬបានជាមានលិខិតអញ្ជើញ គាត់មិនទៅចូលរួម ? ពេលនោះពូម៉ូតូឌុបងាកឆ្វេងងាកស្តាំ រួចឆ្លើយទាំងកំបុតថា ស្តាយលោក ត្រាំ ហៅខ្ញុំទៅចូលរួមទទួលតំណែងគាត់ធ្វើជាប្រធានាធិបតីថ្មីទី៤៥របស់អាមេរិក មិនគួរណា ត្រចៀកខ្ញុំភ្លេចយ៉ាងនេះសោះ ។ និយាយរួចពូម៉ូតូឌុបយកដៃមួលត្រចៀកស្តាំស្ទើរដាច់ រួចលើ កកែវកាហ្វេផឹកធ្វើព្រងើយ ។ ទាំងអស់គ្នាក្រៅពីខំយកត្រចៀកស្តាប់ចំហមាត់ នាំគ្នាផ្ទុះសំណើចគឹល ហួសចិត្តនឹងសម្តីមិនបានការរបស់លោកពូម៉ូតូឌុប ។

NKD-36x6_outline

ពេលនោះបំណាច់រឿងនេះរាលដាលដល់រឿងអាមេរិកទៅហើយ ពូអ្នករត់រ៉ឺម៉កម៉ូតូម្នាក់ ដែលអង្គុយផឹកកាហ្វេទឹកដោះគោនៅចុងតុម្ខាង លាន់មាត់ថា អីឡូវនេះដល់វេនបិតាប្រជាធិបតេយ្យហើយ ពីមុនបន្ទោសថាកម្ពុជារំលោភសិទ្ធិមនុស្ស រំលោភលទ្ធិប្រជាធិបតេយ្យក្រោយ ពេលបោះឆ្នោតចប់មនុស្សមួយចំនួនមិនទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតនាំគ្នាធ្វើបាតុកម្មប្រឆាំងតវ៉ាភ្លូកទឹកភ្លូកដី និងរហូតមានប្រើអំពើហិង្សាទៀតផង ។

អីលូវនេះឮថា គ្រាន់តែលោកត្រាំ ជាប់ជាប្រធានាធិបតីភ្លាម ប្រជាពលរដ្ឋប្រទេសបិតា ប្រជាធិបតេយ្យមួយនេះ មានភាពរង្គោះរង្គើរវាងអ្នកគាំទ្រ និងមិនគាំទ្រលោកត្រាំនាំគ្នាធ្វើបាតុ កម្មរហូតមានប្រើអំពើហិង្សាដុតសម្ភារៈហុយផ្សែងទ្រលោមរបួសមនុស្ស ជិត១០នាក់ និងជិត៣០០នាក់ទៀតត្រូវបានអាជ្ញាធរចាប់ខ្លួនដោយមិនទាន់គិតពីវិបត្តិផ្សេងទៀត ដែលនេះមិនខុសពីស្រុកខ្មែរទម្លាប់ធ្វើបាតុកម្មដុតកង់ឡាននោះឡើយ។ គិតទៅកម្ពុជាបានដើរមុន និងមានគំរូបែបនេះច្រើនឆ្នាំមកហើយ មិនគួរណាប្រទេសមហាអំណាចអាមេរិកយកគំរូតាមនោះ ទេ ព្រោះកម្ពុជាជាប្រទេសកាន់លទិ្ធប្រជាធិបតេយ្យក្មេងខ្ចីជាង២០ឆ្នាំប៉ុណ្ណោះ ខុសពីអាមេរិកជាប្រទេសបិតាប្រជាធិបតេយ្យជិត២ទសវត្សមកហើយ ។ដូច្នេះទេ សូមលោក អ្នកដែលអួតខ្លួនថាអ្នកប្រជាធិបតេយ្យពេញលេញនោះ មេត្តាពិចារណាឲ្យវែងឆ្ងាយផង សុំសួរថា ប្រជាធិបតេយ្យក្មេងខ្ចីអីតែខ្មែរ បិតាប្រជាធិបតេយ្យខ្លាំងអីតែអាមេរិក បើមានវិបត្តិហើយចៀសមិនផុតប្រជាពលរដ្ឋតវ៉ាដូចតែគ្នានោះទេ ។

បានឮពូរត់រ៉ឺម៉កម៉ូតូរ៉ាយរ៉ាប់ពីរបបប្រជាធិបតេយ្យប្រៀបធៀបកម្ពុជា និងអាមេរិក បែប នេះ នាយជាលខ្ញុំគ្មានវាចាថ្លែងហៅចិនគិតលុយកាហ្វេ រួចទាញកង់កញ្ចាស់ជិះទៅផ្ទះ ទុកឲ្យ អ្នកព្រោក និងអ្នកប្រាជ្ញពិចារណារៀងៗខ្លួនចុះ ៕ នាយជាល