ព័ត៌មានទាន់ហេតុការណ៍៖

ទស្សនៈល្ងីល្ងើ៖ ព្រុសឲ្យតែឮ ឲ្យតែល្អមើល ភ្លេចកំណើតខ្លួនឯងកើតមកពីអ្វី ?

ថាមិនចង់យកត្រចៀកស្តាប់ យកភ្នែកមើលទេ ពីសកម្មភាពនយោបាយស្រុកទេស យើង តែពេលនេះនាយជាលគិតថា បើមិនយកចិត្តទុកដាក់តាមដានក៏មិនកើតដែរ ព្រោះការវិ វត្តនយោបាយលើពិភពលោកពីមួយថ្ងៃទៅមួយថ្ងៃកាន់តែប្រែប្រួលជាលំដាប់ ។

ប៉ុន្មានថ្ងៃមកនេះនៅលើសកលលោក ប្រទេសជាសមាជិកអង្គការសហប្រជាជាតិ រាប់ រយប្រទេសបានចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៣ នៅបុរីញូវយ៉ក សហរដ្ឋអាមេរិក ក្នុងនោះមានប្រទេសកម្ពុជាជាសមាជិកដឹកនាំដោយសម្តេចតេជោ ហ៊ុន សែនបានដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមផងដែរ ។

អ្វីដែលនាយជាលតាមដានដឹង គឺកិត្តិយស មុខមាត់កម្ពុជានៅលើឆាកអន្តរជាតិកាន់តែ ត្រដែតខ្លាំងឡើង បើទោះបីក្រុមប្រឆាំងមួយក្តាប់តូច ដែលគេដឹងថា ជាមនុស្សមាននិន្នាការ នយោបាយស្និតនឹងខ្មោចគណបក្សសង្រ្គោះជាតិរស់នៅ អាមេរិក បារាំង កាណាដា ។ល។ នាំ គ្នាទាំងត្រដាបត្រដួសធ្វើបាតុកម្មប្រឆាំងវត្តមាន សម្តេចតេជោហ៊ុន សែន ដែលជាតំណាង ស្របច្បាប់របស់កម្ពុជានៅអង្គការសហប្រជាជាតិហើយបើរាប់ចំនួនមើលទៅមិនស្មើនឹងក្មេងបៀមដៃមានគ្នាសឹងមិនដល់៥០នាក់ផងនោះ គ្រាដែលសម្តេចតេជោឯណោះមានប្រជាពលរដ្ឋរាប់រយ រាប់ពាន់នាក់ កំពុងរង់ចាំស្វាគមន៍យ៉ាងកក់ក្តៅនិងរីករាយបំផុតនោះ ។

ការធ្វើបាតុកម្មរបស់ជនមួយក្តាប់តូច ដែលចង់បង្អាប់បង្អោនប្រទេសជាតិខ្លួនឯងនៅ លើឆាកអន្តរជាតិគួរឲ្យអាម៉ាស់នេះ គេមិនឃើញមុខទណ្ឌិត សម រង្ស៊ី អតីតមេគណបក្សសង្រ្គោះជាតិដែលរលាយទៅហើយនោះមានមុខជាមួយសមាជិកសកម្មនោះទេ គឺបានទៅ សម្ងំនៅក្រៅប្រទេសឯណានោះទៅវិញ ដែលនេះសបញ្ជាក់យ៉ាងច្បាស់ថា ការនិយាយញុះញង់ របស់ទណ្ឌិត សម រង្ស៊ី ឲ្យសមាជិករបស់ខ្លួនធ្វើបាតុកម្មជំនួសខ្លួននាពេលកន្លងមក ធ្វើគ្រាន់តែល្អមើលនិងសាបដូចទឹកមាត់ ។

នាយជាល បានតាមដានដឹងថា បានជាការធ្វើបាតុកម្មបង្អាប់ជាតិឯងនោះមិនទទួលបានគាំទ្រនិងទទួលបានតែការបរាជ័យនោះ ព្រោះតែអាជ្ញាធរមានសមត្ថកិច្ចអាមេរិកតាមដានដឹងថា អ្នកទាំងនោះច្រើនតែ មកពីក្រៅប្រទេសបើហ៊ានធ្វើបាតុកម្មរំលោភអធិបតេយ្យភាពអាមេរិក បង្កភាព អនាធិបតេយ្យបំបាក់មុខមាត់ស្រុកគេ គេនឹងបង្រ្កាបឬចាប់ខ្លួនប្រឈមនឹងច្បាប់ជាមិនខាន ។អស្ចារ្យជាងនេះពួកគេកាន់តែអាម៉ាស់ថែមទៀតនោះ គឺអង្គការសហប្រជាជាតិមិនចាប់អារម្មណ៍ មិនខ្វល់នឹងការទាមទាររបស់ក្រុមមួយក្តាប់តូចនេះទេ ដោយបានចាត់ ទុកកម្ពុជាបច្ចុប្បន្ន ជាប្រទេសដើរតាមលទ្ធិប្រជាធិបតេយ្យពេញលេញដដែល និងគ្មានដកកៅអីអង្គការសហប្រជាជាតិឲ្យនៅទំនេរតាមក្រុមប្រឆាំងស្រមៃនោះឡើយ។

ជាមួយគ្នានេះដែរ នាយជាល បានស្តាប់ការសម្ភាសន៍ជាមួយវិទ្យុនៅក្រៅស្រុកមួយ ស្តាប់ទៅគួរឲ្យអស់សំណើចដោយក្រុមនេះបានចាត់ទុក ប្រជាពលរដ្ឋនៅអាមេរិកដែលគាំទ្រសម្តេចតេជោហ៊ុន សែន ថាជាអាយ៉ង ជាមនុស្សពាល ជាអ្នកមានលាភសក្ការៈនៅស្រុកខ្មែរ ខ្លាចខូចប្រយោជន៍ការរកស៊ីធំៗនៅកម្ពុជានិងជាមនុស្ស អត់មានការងារធ្វើនៅអាមេរិកដូចពួកខ្លួនជាដើម ។ ពេលឃើញសកម្មភាពបែបនេះ ទើបដឹង ថាពួកទាំងនេះពូកែលាបពណ៌ ពូកែ ព្រុសឲ្យឮ ព្រុសឲ្យល្អមើល ភ្លេចគិតថាខ្លួនឯងមានកំណើតមកពីអ្វី ? ៕ នាយជាល