ព័ត៌មានទាន់ហេតុការណ៍៖

ទស្សនៈល្ងីល្ងើ៖ លឹបដូចក្បាលដែកគោល

ដែកគោលកាលណាគេមិនទាន់ដំចូលក្នុងសាច់ឈើ ឬដំលើអ្វីមួយ គឺវានៅឈរជ្រងោៗ ហើយបើគេចង់ដកយកទៅដំនៅកន្លែងផេ្សងទៀតក៏បានដែរ ពោលបានន័យថាគេមានសិទ្ធិ គ្រប់គ្រាន់ក្នុងការប្រើប្រាស់វា តែបើគេដំប៉ូកចូលសាច់ឈើហើយ គឺមិនងាយដកវាយកទៅ ប្រើប្រាស់នៅកន្លែងផ្សេងបានឡើយ ដូចចាស់ៗនិយាយថា« លឹបដូចក្បាលដែកគោល» ។

ចំណែកមនុស្សយើង គេតែងប្រៀបធៀប មនុស្សមានអំនួត ឬមនុស្សលើកមោទភាពខ្លួនឯងជ្រុល មើលគេមិនបានស្មើរោមជើងខ្លួននោះ ពេលបរាជ័យក្នុងអំនួតនោះ គេហៅថា« លឹបដូចក្បាលដែកគោល» ។

និយាយមកដល់ត្រង់នេះ នាយជាល សុំងាកមកចាប់អារម្មណ៍នឹងស្ថានការណ៍នយោបាយនៅកម្ពុជាបន្តិចចុះ ព្រោះអ្វីៗវាកើតឡើងនាពេលថ្មីៗនេះវាច្បាស់ក្រឡែតពេក សម្រាប់អ្នកប្រឆាំង រាជរដ្ឋាភិបាលកម្ពុជា នៅប្រទេសអូស្ត្រាលី ។ កាលមុនប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចបតេជោ ហ៊ុនសែន អញ្ជើញចូលរួមប្រជុំកំពូលពិសេស អាស៊ាន-អូស្រ្តាលី ដែលប្រព្រឹត្តទៅនៅប្រទេសអូស្ត្រាលីនោះ ក្រុមអ្នកស្និទ្ធនឹងអតីតមេបក្សប្រឆាំងគឺលោក សម រង្ស៊ី មួយចំនួនតូច ជាពិសេសមានលោក ហុង លឹម ជាអ្នកដឹកនាំបាននាំគ្នាជ្រួលជ្រើម ឡើងចាង ដូចត្រីចង្វាមុខរង្វះ ដោយនាំគ្នាប្រព្រឹត្តអំពើអសិលធម៌ ស្រែកហ៊ោរកញ្ជ្រៀវដូចក្មេងបៀមដៃ ប្រឆាំងនឹងសម្តេចតេជោពេលមានវត្តមាននៅប្រទេសអូស្រ្តាលី រហូតដុតរូបសំណាកទៀតផង ។

NKD-36x6_outline

នាយជាលគិតថា អំពើអសិលធម៌ ប្រៀបដូចមនុស្សពាលកម្លៅរបស់មនុស្សមួយចំនួនតូចនេះ គ្មានអ្វីគួរឲ្យអស្ចារ្យក្រៅពីដូចឆ្កែព្រុស មិនខាំនោះទេ ។ អ្វីដែលគួរឲ្យអស់សំណើចទៀតនោះ រាល់សកម្មភាព ព្រុសឲ្យតែឮ ផោមឲ្យតែឆ្កែអរ ត្រូវលឹបដូចក្បាលដែកគោល ព្រោះរដ្ឋាភិបាល អូស្រ្តាលី ឯណាធ្វើតាមការទាមទាររបស់ពួកខ្លួននោះ? ផ្ទុយទៅវិញ រដ្ឋាភិបាលអូស្រ្តាលី យកញញួរដំ ដូចដំក្បាលដែកគោល មិនឲ្យក្រុមនេះអើតក្បាលរួច រួចថែមទាំងធ្វើភ្នែកឲ្យក្រុមនេះកាន់តែភ្លឺកុំចេះតែងងឹតពេក តាមរយៈផ្តល់ជំនួយ៨៧ លានដុល្លារអូស្ត្រាលីដល់កម្ពុជាក្រោមការការដឹកនាំ របស់សម្តេចតេជោទៀតផង ។

ដល់ពេលចឹងបានដឹងថា ក្រុម ហុង លីម មួយក្តាប់តូចនេះ « លឹបដូចក្បាលដែកគោ» ៕ នាយជាល