ព័ត៌មានទាន់ហេតុការណ៍៖
" alt="" width="1024" height="100" />" alt="" width="1045" height="100" />

ទស្សនៈល្ងីល្ងើ ៖ តោះភ្នាល់គ្នាដូរបាយ! នាយជាល យកខាងសម្តេចតេជោ ១០ ស៊ីតែ១រៀល

ចែករំលែក៖

កណ្តុមឆែប! នាយជាល ធ្លាប់តែឮអ្នកធាក់ស៊ីក្លូម៉ូតូឌុប និងរាស្រ្តតូចតាចអង្កាច់អង្កោច នាំគ្នាលេងល្បែងភ្នាល់ដាក់លុយ! តែអីលូវនេះនៅសុខៗ ស្រាប់តែអ្នកនយោបាយស្រុកខ្មែរនាំគ្នាលេងល្បែងភ្នាល់ ដាក់គុក និង ចុះចេញពីតំណែងទៅវិញ ពិតជាមិនធម្មតាមែន ។

អ្វីដែលនាយជាលតាមដានស្ថានភាពនយោបាយស្រុកខ្មែរប៉ុន្មានថ្ងៃមកនេះ គឺនៅថ្ងៃទី៩ វិច្ឆិកា ឆ្នាំ២០១៨នេះ ទណ្ឌិត សម រង្ស៊ី ដែលកំពុងនិរទេសនៅក្រៅប្រទេសបានប្រកាសតាមរយៈ Facebook របស់ខ្លួនបានបបួលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ភ្នាល់គ្នាលើករណីការដោះលែងលោក កឹម សុខា។ ទណ្ឌិតរូបនេះ បានប្រកាសក្តែងៗទាំងស្រមើស្រមៃថា នឹងមានការដោះលែង កឹម សុខា នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ ឬយ៉ាងយូរថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៩ខាងមុខនេះ «តើលោក ហ៊ុន សែន ហ៊ានភ្នាល់ជាមួយខ្ញុំទេ?បើខ្ញុំចាញ់លោក ហ៊ុន សែន ខ្ញុំសុខចិត្តដើរចូលឲ្យគាត់ចាប់ខ្ញុំ យកទៅឃុំទន្ទឹមនឹងលោក កឹម សុខា ។

សម្តី សម រង្ស៊ីបែបនេះបានធ្វើឲ្យសម្តេចតេជោ តបភ្លាមថា «បើសិនមានការដោះលែង កឹម សុខា នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ ឬយ៉ាងយូរថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៩ខាងមុខនេះមែន, សម្តេចតេជោ នឹងចុះចេញពីតំណែង តែបើមិនមានការដោះលែងទេ នោះ សម រង្ស៊ី នឹងត្រូវចូលឲ្យសមត្ថកិច្ចចាប់ខ្លួន»។ សម្តេចតេជោបានថែមទាំងប្រកាសឲ្យសាធារណជនជាតិ និងអន្តរជាតិ ជួយធ្វើសាក្សីដោយការភ្នាល់នេះចាប់ពីថ្ងៃទី៩ ខែវិច្ឆិកានេះ រហូតដល់ថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៩ តាមការបបួលភ្នាល់របស់ សម រង្ស៊ី»។ ហាស់ ហា ពិតជាមិនធម្មតាមែន អ្នកនយោបាយស្រុកខ្មែរអើយ !

ណ្ហើយ! បើបានជាឮអ្នកនយោបាយភ្នាល់គ្នាអ៊ីចឹងទៅហើយ នាយជាល គិតថា ក្នុងនាមយើងជារាស្រ្តតូចតាច មិនបាច់ភ្នាល់គ្នាធំដុំដូចភ្នាល់ទឹកភ្លៀង ឬ ជល់មាន់ចាញ់អស់គោ ពពែ ស្អីនោះទេ គឺគ្រាន់ តែភ្នាល់គ្នាដូរអង្ករច្រកឆ្នាំងបានហើយ។នាយជាល សុំភ្នាល់ដាក់ខាងសម្តេចតេជោ ហ៊ុន សែន ហើយបើអ្នកណាដាក់ខាង សម រង្ស៊ី គឺអង្ករ១០ កំប៉ុង នាយជាល សុំយកតែមួយកំប៉ុងទេ តែកុំគិតថា ការភ្នាល់នេះជាល្បែងស៊ីសងឲ្យសោះ សូមចាត់ទុកថា ជាការភ្នាល់ដូរបាយបានហើយ។ តើមានទេ? បើមានសុំលើកដៃ ៕ នាយជាល

 


ចែករំលែក៖