ព័ត៌មានទាន់ហេតុការណ៍៖
New Peace Studio

ទស្សនៈវិភាគប្រជាពលរដ្ឋ៖ ល្បិចកលនៃបាតដៃរបស់អាមេរិកទៅលើប្រទេសដទៃត្រូវបានបើកកកាយ!

ល្បិចកលរបស់អាមេរិកក្នុងការលូកដៃកកូរកកាយកិច្ចការផ្ទៃក្នុងប្រទេសដទៃ លែងជា អាថ៌កំបាំងទៀតហើយ។ សូម្បីកាសែត ញូយ៉កថែម New York Times របស់អាមេរិកខ្លួនឯងក៏បាន សរសេរបទវិភាគបើកកកាយយ៉ាងលម្អិតអំពីរឿងជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងនៃរដ្ធអធិប្បតេយ្យ ជាច្រើនទៀតដែរ។

អត្ថបទវិភាគរបស់កាសែត ញូយ៉កថែម ចុះថ្ងៃទី២០ខែកុម្ភៈ ឆ្នាំ ២០១៨ សរសេរដោយ លោក Scott Shane បានបង្ហាញយ៉ាងច្បាស់លាស់អំពីល្បិចកលដ៏អាក្រក់របស់សហរដ្ឋអាមេរិក ក្នុងការជ្រៀតជ្រៃកចូលកិច្ចការបោះឆ្នោតរបស់ប្រទេសដទៃដែលបានធ្វើឡើងមិនតិចជាង ១០០ដង ទេរហូតមកដល់ពេលនេះ។ បណ្តាប្រទេសដែលទទួលរងគ្រោះដោយបញ្ហានេះមាននៅក្នុងទ្វីប អាមេរិកឡាទីន អឺរ៉ុប អាហ្វ្រិក មជ្ឈឹមបូព៌ានិងអាស៊ី ។

អ្នកវិភាគបានបន្តថា គោលដៅរបស់អាមេរិក គឺការលើកបន្តុបក្រុមអ្នកនយោបាយដែល ជាកូនជឹង កូនអុករបស់ខ្លួន ហើយដែលគេបានហៅថាជាអ្នកការពារប្រធាធិបតេយ្យ។ ការលើក បន្តុបធ្វើឡើងក្រោយការដណ្តើមអំណាចដោយមធ្យោបាយកខ្វក់មានដូចជា ការជួយកូនជឹងរបស់ ខ្លួនជាសម្ងាត់ រឺជាជំហ រឺក៍ការផ្តួលអ្នកឈ្នះឆ្នោតដោយមធ្យោបាយណាមួយ ~ ការធ្វើរដ្ឋប្រហារ ~ ការធ្វើបដិវត្តពណ៍ រឺ ដល់ការលួចធ្វើឃាតជាដើម។ ភ្នាក់ងារ ស៊ី អាយ អេ ( C.I.A) អាមេរិកមាន ប្រវត្តិធ្វើកិច្ចការនេះយ៉ាងជោគជាំ។ នេះបើយោងតាមកាសែត ញូយ៉កថែម ( New York Times) ដែលបានស្រង់សម្តីអតីតមន្ត្រីបម្រើការអោយ ស៊ី អាយ អេ ។ ដើម្បីសម្រេចគោលដៅរបស់ខ្លួន ក្រសួងការបរទេសអាមេរិកក៏បានចេញមុខជាចំហក្នុងការលូកដៃចូលកិច្ចការផ្ទៃក្នុងប្រទេសដទៃ ជាពិសេសតាមរយះកិច្ចការបោះឆ្នោតតែម្តង។

អត្ថបទរបស់កាសែត ញូយ៉កថែម អាចឆ្លុះបញ្ចាំងបានយ៉ាងល្អអំពីអ្វីដែលបាន និងកំពុង កើតឡើងនៅកម្ពុជា។ សហរដ្ឋអាមេរិកដែលមានបំណងយកកម្ពុជាធ្វើជាប្រទេសរណបបានប្រើ ប្រាស់កូនជឹងរបស់ខ្លួន គឺ សម រង្ស៊ី និង កឹម សុខា ដែលមានគណបក្សសង្គ្រោះជាតិជាតំណាង ក្រោមលេសប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស។ ដូចអ្វីដែលលោក កឹម សុខា បានបញ្ជាក់ជា សាធារណៈក្នុងឃ្លីបវីដេអូ គឺអាមេរិកជាអ្នករៀបចំគម្រោងផែនការផ្តួលរំលំរបបដឹកនាំក្រុងភ្នំពេញ ដោយប្រើប្រាស់ស្ទីលចាស់ដូចដែលគេធ្លាប់ប្រើរួចហើយទាំងជាង១០០លើក។ អាមេរិកបានរៀបចំ ផែនការជាច្រើនឆ្នាំ និងយ៉ាងល្អិតល្អន់តាមរយៈការបណ្តុះបណ្តាល និងការរៀបចំសេណារីយោ ឲ្យលោក កឹម សុខា និង សម រង្ស៊ី ដើរតាម។ ការចាកចេញពីឆាកនយោបាយទៅបង្កើតអង្គការ សិទ្ធិមនុស្ស និងបន្ទាប់មកក៏ហក់ចូលក្នុងឆាកនយោបាយវិញ និងពាក្យស្លោកដែលលោក កឹម សុខា តែងតែប្រើ៖ «បើគ្មានការប្រថុយប្រថាន គ្មានការផ្លាស់ប្តូរ» គឺជាការដុតបញ្ឆេះឲ្យប្រជាពលរដ្ឋខ្មែរ ហ៊ានងើបតស៊ូបះបោរប្រឆាំងរដ្ឋអំណាចស្របច្បាប់ ដើម្បីធ្វើការផ្តួលរំលំដោយប្រើប្រាស់កម្លាំង មហាជន។

ទន្ទឹមនឹងផែនការជាសម្ងាត់នេះ អាមេរិកក៏បានប្រើប្រាស់អង្គការក្រៅរដ្ឋាភិបាលរបស់ខ្លួន ជាច្រើនតួយ៉ាងអង្គការ អិន ឌី អាយ (N.D.I) អាយ អ អាយ (I.R.I) ~ CANVAS ព្រមទាំងវិទ្យុអាស៊ីសេរី ជាដើម ដើម្បីជួយជ្រោមជ្រែងតាមគ្រប់រូបភាពដល់កូនជឹងរបស់ខ្លួនក្នុងការផ្តួលរំលំរដ្ឋាភិបាល ស្របច្បាប់ដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ជារឿយៗ ក្រសួងការបរទេសអាមេរិក និងស្ថានទូតអាមេរិកប្រចាំកម្ពុជាតែងតែចេញមុខគាំទ្រជាចំហដល់បក្សប្រឆាំង និងតែងថ្កោល ទោសរដ្ឋាភិបាលនៅពេលដែលមានចំណាត់ការផ្លូវច្បាប់ប្រឆាំងកូនជឹងរបស់ខ្លួន។

មហាបាតុកម្មនិងកូប្បកម្មក្រោយការបោះឆ្នោតឆ្នាំ ២០១៣ គឺជាការសាកល្បងកម្លាំងលើក ដំបូងដើម្បីផ្តួលរំលំបន្ទាប់ពីបានអនុវត្តផែនការ និងការរៀបចំសេណារីយោយ៉ាងល្អិតល្អន់ជាច្រើន ឆ្នាំរួចមកពីព្រោះអាមេរិកគ្មានសង្ឃឹមឡើយថា បក្សប្រឆាំងជាកូនជឹងអាចបោះឆ្នោតឈ្នះ គណបក្ស ប្រជាជនកម្ពុជាឡើយដោយសារតែភាពកម្សោយ ការប្រកាន់បក្សពួកនិយម អំពើពុករលួយភាព ពាលាអាវ៉ាសែ ស្រីញី ល្បែងអប្បាយមុខរបស់ពួកគេ។ ល។

ប៉ុន្តែ ជាភ័ព្វសំណាងល្អ ផែនការដ៏កខ្វក់ប៉ុនមហាមេឃនេះបានទទួលបរាជ័យទាំងស្រុង ដោយសារតែរដ្ឋាភិបាលក្រុងភ្នំពេញបានដឹងយ៉ាងច្បាស់ពីផែនការដែលគេបានរៀបចំ ដើម្បីផ្តួល រំលំ ហើយក៏បានចាត់វិធានការទាន់ពេលវេលា។ ទីបំផុត ទេវតាបរាមុខអតីតបក្សប្រឆាំងតាមរយៈ ពាក្យសម្តីសារភាព ដោយឯកឯងរបស់លោក កឹម សុខា ថ្លែងប្រាប់ពលរដ្ឋខ្មែរនៅអូស្ត្រាលី។ ពាក្យសម្តីសារភាពនេះ គឺជាភស្តុតាងដ៏សែនមានតម្លៃសម្រាប់រដ្ឋាភិបាលក្នុងការចាប់ខ្លួនលោក កឹម សុខា និងដើម្បីបំផ្លាញចោលទាំងស្រុងបណ្តាញចលនាបដិវត្តន៍ពណ៌នៅកម្ពុជា។

កម្ពុជារួចផុតពីគ្រោះថ្នាក់ហើយ នៅឡើយតែមហិច្ឆតារបស់មហាអំណាច និងកូនជឹងមួយ ក្តាប់តូចនៅមិនទាន់ចប់នៅឡើយទេ។ ពួកគេនៅត្រដខ្យល់ដើម្បីលុបលាងភាពអាម៉ាស់ និងដើម្បី ផ្តល់ក្តីសង្ឃឹមទោះតិចតួចយ៉ាងណាក្តីដល់អ្នកគាំទ្ររបស់ខ្លួនដែលស្ទើរតែអស់ក្តីសង្ឃឹមរលីងទៅហើយនោះ។ ទោះជាយ៉ាងណា ដែនដីនេះដែលមានឈ្មោះថាជាដែនដីសុវណ្ណភូមិ ជាព្រះរាជា ណាចក្រអឆ្ឆរិយៈ ពិតជាដែនដីដែលមានព្រលឹងបុព្វបុរសថែរក្សា ហើយមិនអនុញ្ញាតឲ្យពួកឱន ក្បាលរណបបរទេសទទួលជ័យជំនះឡើយ។

ជាក់ស្តែង អតីតមេបក្សម្នាក់រត់ចោលស្រុក ម្នាក់ទៀតកំពុងជាប់គុក ចំណែកគណបក្សក៏ ត្រូវបានតុលាការកំពូលសម្រេចរំលាយចោលហើយដែរ។ ទន្ទឹមនឹងនោះ អតីតមន្ត្រី និងសកម្មជន គណបក្សអាយ៉ងបរទេសមួយនេះក៏កំពុងបែកបាក់គ្នាយ៉ាងធ្ងន់ធ្ងរ ខណៈប្រជាពលរដ្ឋដែលធ្លាប់ គាំទ្រក៏មិនបានបញ្ចេញប្រតិកម្មអ្វីសូម្បីបន្តិចដែរហើយជាពិសេស ពួកគេក៍មិនចាប់អារម្មណ៍ជា មួយសកម្មភាពរបស់ក្រុមខុសច្បាប់នេះ ដែលជាប់ពាក់ព័ន្ទនឹងបទក្បត់ជាតិទៀតឡើយ។ អ្វីដែល ពួកគេធ្លាប់អួតថា មានប្រជាជនជិតកន្លះនគរគាំទ្រ ប៉ុន្តែ ទីបំផុតគឺសូន្យឈឹង។

កាលពីចុងសប្តាហ៍មុននេះ ទណ្ឌិត សម រង្ស៊ី បានទៅដល់ទីក្រុងម៉ែលប៊ន ប្រទេសអូស្រ្តាលី ដើម្បីជួបជាមួយពលរដ្ឋខ្មែរនៅទីនោះ ប៉ុន្តែមានមនុស្សតិចតួចបំផុតដែលចាប់អារម្មណ៍មកចូល រួម។ ទោះជាអ្នករៀបចំកម្មវិធីខិតខំប្រកូកប្រកាសតាមហ្វេសប៊ុក ដោយបង្ហាញពីសាច់អាំង និង អន្សមអាំង ដោយខំអួតថាឆ្ងាញ់ដើម្បីទាក់ទាញឲ្យមានអ្នកមកចូលរួមច្រើន ប៉ុន្តែទីបំផុតទៅ អ្នក រៀបចំកម្មវិធីប្រកាសពីការខកចិត្តដែលមានមនុស្សតិចតួចបំផុតមកចូលរួម។

ស្របពេលដែលកូនជឹងកំពុងអស់លក្ខណ៍បែបនេះ ល្បិចកលរបស់ក្បាលម៉ាស៊ីនដឹកនាំ បញ្ជាក៏ត្រូវបានកាសែតធំៗល្បីល្បាញដូចជា ញូយ៉កថែម ជាដើមនេះ សរសេរបកអាក្រាតខ្ទេចខ្ទី គ្មានសល់អ្វីឡើយហើយនេះ គឺជាភស្តុតាងថ្មីមួយទៀតដែលមិនអាចប្រកែកបានអំពីការសំរេច ចិត្តដ៍ត្រឹមត្រូវនិងទាន់ពេលវេលាបំផុតរបស់រដ្ធាភិបាលដឹកនាំដោយលោក ហ៊ុន សែន ក្នុងការ ប្រើវិធានការច្បាប់ដើម្បីបំផ្លាញចោលនូវផែនការក្បត់ជាតិរបស់អតីតបក្សប្រឆាំង ដែលទទួល ផែនការនិងបញ្ជាពីមហាអំណាចបរទេសក្នុងការផ្តួលរដ្ធអំណាចភ្នំពេញដូចអ្វីដែលលោក កឹម សុខា បានសារភាពថា “អាមេរិកអោយខ្ញុំយកគំរូបដិវត្តពណ៍នៅយូហ្គោស្លាវីនិងសែរប៊ីមកអនុវត្តនៅកម្ពុជា ”៕ កូនខ្មែរ