ព័ត៌មានទាន់ហេតុការណ៍៖

ទារក​ភ្លោះ​ទ្រូង​ជាប់​គ្នា​ស្លាប់​ក្នុង​ពោះ​ម្ដាយ​ពេល​ប្ដី​ដឹក​មក​សម្រាល​ ​

ចែករំលែក៖

ខេត្ដ​ប៉ៃលិន​ ៖​ ស្ដ្រី​មាន​ផ្ទៃពោះ​គ្រប់​ ខែ​ម្នាក់​បាន​ឈឺពោះ​រកកល់នឹង​សម្រាល​ អស់​ជា​ច្រើន​ម៉ោង​ តែ​ពេល​ប្ដី​បញ្ជូន​មក​ ដល់​មន្ទីរពេទ្យ​គ្រូពេទ្យ​ពិនិត្យ​ដឹង​ថា​ ទារក​ ដែល​នៅ​ក្នុង​ផ្ទៃ​ម្ដាយ​នោះ​បាន​ស្លាប់​បាត់​ ទៅ​ហើយ​ ។​ យ៉ាងណា​ក៏​ដោយ​ ក្រុម​គ្រូ​ ពេទ្យ​បាន​ព្យាយាម​វះកាត់​យក​ទារក​ភ្លោះ​ ទ្រូង​ជាប់​គ្នា​ជួយ​សង្គ្រោះ​ជីវិត​ម្ដាយ​បាន​ ដោយ​ជោគជ័យ​ ។​

​បើ​តាម​បុរស​ ស៊ង​ វណ្ណ​ អាយុ​២១​ឆ្នាំ​ ត្រូវជា​ប្ដី​ស្ដ្រី​កូនភ្លោះ​បានឱ្យ​ដឹង​ថា​ ស្ដ្រី​ ដែល​មានកូន​ភ្លោះ​ទ្រូង​ជាប់​គ្នា​ស្លាប់​នៅ​ក្នុង​ពោះ​នេះ​ឈ្មោះ​ ឡូ​ ច្រិ​ប​ អាយុ​១៨​ឆ្នាំ​ មានស្រុក​កំណើត​នៅ​ភូមិ​ខ្នា​ល​អំពិល​ ឃុំ​ក្រោល​ក្របី​ ស្រុក​បាកាន​ ខេត្ដ​ពោធិ៍​ សាត់​ បច្ចុប្បន្ន​មក​រស់នៅ​ផ្ទះ​បងប្អូន​ ស្ថិត​ក្នុងភូមិ​ភ្នំ​គ្រៀល​ ឃុំ​ស្ទឹង​ត្រង់​ ស្រុក​ សាលា​ក្រៅ​ ខេត្ដ​ប៉ៃលិន​ ។​

​ប្ដី​ស្ដ្រី​ខាងលើ​នេះ​បានឱ្យ​ដឹង​ទៀត​ថា​ កន្លង​ទៅ​ពួក​គេ​បាន​ទៅ​ធ្វើ​ការងារ​រកស៊ី​ នៅ​ក្នុង​ប្រទេស​ថៃ​ ហើយ​រយៈពេល​៤​ខែ​ កន្លង​ទៅ​ ខណៈ​ប្រពន្ធ​មាន​ផ្ទៃពោះ​ក៏​បាន​ នាំ​គ្នា​វិល​ត្រឡប់​មក​រស់នៅ​ផ្ទះ​បងប្អូន​ ក្នុងភូមិ​ភ្នំ​គ្រៀល​ ឃុំ​ស្ទឹង​ត្រង់​ អស់​រយៈ​ ពេល​៥​ខែ​ ។​ លុះ​មក​ដល់​ល្ងាច​ថ្ងៃ​ទី​១៧​ ខែឧសភា​ ឆ្នាំ​២០១៥​ ប្រពន្ធ​របស់​គាត់​ បាន​ឈឺពោះ​តាំងពី​ពេល​ព្រឹក​រហូត​មក​ ដល់​ល្ងាច​ តែ​ទារក​នៅ​ក្នុង​ផ្ទៃ​មិន​ព្រម​ សម្រាល​ទាល់តែ​សោះ​ ទើប​នៅ​ព្រឹក​ថ្ងៃ​ ទី​១៨​ ខែឧសភា​ ឆ្នាំ​២០១៥​ ក៏​បាន​បញ្ជូន​ ប្រពន្ធ​មក​កាន់​មន្ទី​ពេទ្យ​បង្អែក​ខេត្ដ​ប៉ៃ​ លិ​ន​ដើម្បី​ឱ្យ​គ្រូពេទ្យ​ពិនិត្យ​ ។​ នៅ​ពេល​ ដែល​ក្រុម​គ្រូពេទ្យ​ពិនិត្យ​ហើយ​នោះ​បាន​ ប្រាប់​ថា​ ទារក​ដែល​នៅ​ក្នុង​ផ្ទៃ​ម្ដាយ​នោះ​ បាន​ស្លាប់​បាត់​ទៅ​ហើយៗ​គ្រូពេទ្យ​បាន​ ពិភាក្សា​ និង​ឱ្យ​រូប​គាត់​ (​ប្ដី​)​ ធ្វើ​កិច្ច​ សន្យា​ដើម្បី​វះ​គាត់​ជួយ​សង្គ្រោះ​ជីវិត​ ម្ដាយ​ ។​ នៅ​ពេល​ដែល​ក្រុម​វេជ្ជបណ្ឌិត​ ផ្នែក​វះកាត់ៗ​ម្ដ្កា​យ​ទារក​ ស្រាប់តែ​ឃើញ​ ទារក​ដែល​នៅ​ក្នុង​ផ្ទៃ​ម្ដាយ​មាន​ទ្រូង​ជាប់​ គ្នា​បាន​ស្លាប់​ជា​ច្រើន​ម៉ោង​មក​ហើយ​ ។​

​បើ​តាម​គ្រូពេទ្យ​ឱ្យ​ដឹង​ថា​ ស្ដ្រី​ដែល​ មក​សម្រាលកូន​នៅ​ក្នុង​មន្ទីរពេទ្យ​ខេត្ដ​ ប៉ៃលិន​ឈឺពោះ​អស់​រយៈពេល​ជាង​៥​ម៉ោង​ តែ​មិន​ព្រម​សម្រាល​ទាល់តែ​សោះ​ ។​ ដោយ​មានការ​សង្ស័យ​គ្រូពេទ្យ​ក៏​បាន​ យក​ស្ដ្រី​ទៅ​ឆ្លុះ​អេកូ​ទើប​ដឹង​ថា​ ទារក​ដែល​ នៅ​ក្នុង​ផ្ទៃពោះ​ម្ដាយ​នោះ​បាន​ស្លាប់​តាំង​ ពី​មុន​ពេល​បញ្ជូន​មក​មន្ទីរពេទ្យ​ម្ល៉េះ​ ។​

​គួរ​បញ្ជាក់​ថា​ ទារក​ដែល​ស្លាប់​នៅ​ ក្នុង​ផ្ទៃ​ម្ដាយ​នេះ​ជា​កូន​ដំបូង​របស់​គ្រួសារ​ ប្ដី​ប្រពន្ធ​ខាងលើ​នេះ​ ។​ ប្ដី​ប្រពន្ធ​មួយគូ​ នេះ​មាន​ជីវភាព​ក្រីក្រ​ស៊ីឈ្នួល​គ្រប់យ៉ាង​ ទាំង​នៅ​ក្នុង​ប្រទេស​ថៃ​ និង​មក​ស្នាក់​នៅផ្ទះ​បងប្អូន​នៅ​ភូមិ​ភ្នំ​គ្រៀល​ ឃុំ​ស្ទឹង​ត្រង់​ ទើប​មិន​មាន​លទ្ធភាព​បញ្ជូន​ស្ដ្រី​មាន​ ផ្ទៃពោះ​មក​សម្រាល​នៅ​ក្នុង​មន្ទីរពេទ្យ ៕ ​ស ​សា​រ៉េ​ត​

Pailin007-(2)

Pailin007-(3)

Pailin007

Pailin007-(1)


ចែករំលែក៖