ព័ត៌មានទាន់ហេតុការណ៍៖
New Peace Studio

ទារិកាចម្លែកកើតមកខ្លួនមួយ ក្បាលពីរ បេះដូង៦ថត នៅមន្ទីរពេទ្យគន្ធបុប្ផាសៀម​រាបបានស្លាប់ហើយ

ខេត្តសៀមរាប៖ ទារិកាអភ័ព្វ កើតមកមានខ្លួនមួយក្បាល២ បេះដូងមាន ៦ថត ត្រូវបានក្រុមគ្រូពេទ្យ យកចិត្តទុកដាក់ ជួយសង្គ្រោះវះកាត់ បានទាន់ពេលវេលា ទាំងម្តាយ និង កូន រយៈពេល៥ថ្ងៃ ឥឡូវទារិកាបានស្លាប់បាត់ទៅវិញហើយ នៅវេលាម៉ោង១០និង៣០ព្រឹក ថ្ងៃពុធ ៦រោច ខែផល្គុន ឆ្នាំរកា នព្វស័ក​ ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៨ នៅក្នុង មន្ទីរពេទ្យគន្ធ បុប្ផាសៀមរាប។

ក្រោយពីស្លាប់ត្រូវបានប្អូនស្រីបង្កើត បី ដឹកតាមរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យគន្ធបុប្ផាយកទៅបញ្ចុះ(កប់)នៅក្នុងវត្តគោកចក ស្ថិតនៅភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប។ ចំណែកម្តាយ ត្រូវបាន ក្រុមគ្រូពេទ្យ ហាមមិនទាន់ឱ្យចេញពីពេទ្យដោយសារ សុខភាព មានសភាពទន់ខ្សោយនៅឡើយ ។

សូមរម្លឹកផងដែរថា ទារិកា ដែលកើតមក ចម្លែកខុសប្រក្រតី នោះ មានខ្លួនមួយក្បាល២ បេះដូងមាន ៦ថត បានកើតនាយប់ថ្ងៃសៅរ៍ ទី០៣ ខែមីនា ឆ្នាំ២០១៨ ស្ថិតនៅក្នុងមន្ទីរពេទ្យគន្ធបុប្ផាសៀមរាប ក្នុងភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុង/ខេត្តសៀមរាប ត្រូវបានស្លាប់បាត់បង់ជីវិត នៅក្នុងស្ថានភាពដ៏លំបាក។

តាមសម្តីរបស់ប្អូនស្រីបង្កើត ខាងស្រី ឈ្មោះ កេត ម៉ា ឡៃ អាយុ២៩ឆ្នាំ មានមុខរបរ បុគ្គលិកកាស៊ីណូ ប៉ោយប៉ែត ដែលមានស្រុកកំណើតនៅភូមិដំណាក់លួង ឃុំវត្តគរ ស្រុកបាត់ដំបង ខេត្តបាត់ដំបង បានប្រាប់តាមទូរស័ព្ទនៅរសៀលថ្ងៃទី០៧ខែមិនាឆ្នាំ២០១៨នេះថា មុនក្មួយស្រី ដ៏អភ័ព្វ របស់នាងខ្ញុំ បានស្លាប់ បាត់ទៅវិញ នោះ គឺ រូបនាងជាអ្នកមើលផ្ទាល់ដៃ ហើយបានដាក់ទឹកដោះគោ ឱ្យវា បៅ ខណៈពេលនោះ រូបនាងខ្ញុំ ឃើញ បេះដូងវាដើរញាប់ ខុសពីប្រក្រតី ដែលនៅជាប់នឹងឧកស៊ីសែន ក៏ដើរទៅប្រាប់ពេទ្យ ពេលនោះ ពេទ្យក៏មកមើល ក៏ឃើញដូចនាងខ្ញុំបានរៀបរាប់ប្រាប់មែន ប៉ុន្តែពេលនោះគ្រូពេទ្យ មិនទាន់ឱ្យខ្ញុំ ប្រាប់ម្តាយ ឱ្យដឹងនោះទេ ព្រោះគាត់មានសភាពទន់ខ្សោយនៅឡើយ។ប្អូនស្រី បានរៀបរាប់បន្តថា ឪពុករបស់ទារិការនេះ មាន ឈ្មោះ កាំ សារី អាយុ៣៨ឆ្នាំ អតីត អ្នកបកប្រែភាសា ចិន និង

ម្តាយទារិកា មាន ឈ្មោះ កេត ម៉ាលី អាយុ៣១ឆ្នាំ មានទីលំនៅ នៅភូមិដំណាក់លួង ឃុំវត្តគរ ស្រុកបាត់ដំបង ខេត្តបាត់ដំបង ហើយកូនដែលកើតក្បាល២នោះមក ជិត៤គីឡូក្រាម ដែលជាកូនស្រី ទី៤ ។

ក្នុងស្ថានភាពបែបនេះ ត្រូវបានម្តាយ ក្មេងស្រី អភ័យ និង ប្អូន ស្រី បង្កើត កំពុងអំពាវ នាវ សុំ​រក​ជំនួយ​ពី​សប្បុរសជន​ទាំង​ក្នុង និង​ក្រៅប្រទេស​ ព្រោះស្ថានភាពក្នុងក្រុមគ្រួសារ ក្រី ក្រ ហើយ ឪពុក របស់ក្មេងនោះ កំពុងស្ថិតនៅក្នុងស្ថានភាព ប្រសៃប្រសាទ ទៀតផង ។

បើបងប្អូនមានសណ្តានចិត្តជួយជំនួយ សូម ទនាក់ទំនង តាមលេខ ទូរស័ព្ទ ០១០ ៧៧៧៧ ៨១ របស់ប្អូនស្រី ឈ្មោះ កេត ម៉ា ឡៃ ៕ ប៊ុន​ រិទ្ធី