ព័ត៌មានទាន់ហេតុការណ៍៖

ទារិកា​ទី​១​ កើត​ចេញពី​បច្ចេកទេស​បង្ក​កំណើត​ក្នុង​កែវ​ដំបូង​គេ​បង្អស់​នៅ​កម្ពុជា​

​ភ្នំពេញ​៖​ឡា​បូ​បង្ក​កំណើត​ក្នុង​កែវ​ដំបូង​គេ​នៅ​កម្ពុជា​ ដែល​បាន​ទទួល​ការ​គាំទ្រ​ និង​ជឿជាក់​ពី​សំណាក់​ប្រជាជន​ក្នុងស្រុក​ និង​ភ្ញៀវ​បរទេស​សម្រាប់​អ្នក​លំបាក​មានកូន​បាន​ទទួលលទ្ធផល​ហើយ​។​ គូ​ស្វាមីភរិយា​ដំបូង​គេ​១​គូ​បាន​បង្ហាញ​នូវ​អារម្មណ៍​ រំភើប​ឥត​ឧប្បមា​ នៅ​ពេល​ដែល​ពួក​គាត់​មានកូន​ដូច​បំណង​ តាម​រយៈ​បច្ចេកវិទ្យា​ទំនើប​ចុង​ក្រោយ​នៅ​កម្ពុជា​ គឺ​ការ​បង្ក​កំណើត​កូន​ក្នុង​កែវ​ពួក​គាត់​ទើប​សម្រាល​បានកូន​ស្រី​គួរ​ឲ្យ​ស្រឡាញ់​ម្នាក់​ ដោយ​ជោគជ័យ​ កាលពី​ថ្ងៃ​ទី​០៧​ ខែមិថុនា​ ឆ្នាំ​២០១៥​។​

​គូ​ស្វាមីភរិយា​ ដែល​ទើប​ទទួល​កូន​លើក​ដំបូង​តាម​រយៈ​បច្ចេកវិទ្យា​ បង្ក​កំណើត​ក្រៅ​ស្បូន​នោះ​ គឺ​ លោក​ ញ៉ុ​ក​ ម៉េ​ត​ អាយុ​៤៦​ឆ្នាំ​ ជា​មន្ត្រី​នៃ​មន្ទីរ​សុខាភិបាល​ ខេត្ត​កំពង់សោម​ ផ្នែក​ជំងឺឆ្លង​ដែល​មាន​ភរិយា​ឈ្មោះ​បេង​ ចាន់​រី​ អាយុ​៣៣​ឆ្នាំ​រស់នៅ​ ក្រុម​៣​ ភូមិ​ព្រះ​សីហ​នុ​ សង្កាត់​លេខ​៣​ក្រុងព្រះសីហនុ​ ហើយ​ទារិការ​ជាទី​ស្រលាញ់​នោះ​ឈ្មោះ​ថា​ ង៉ែត​ មាស​មុន្នី​រ័​ត្ន​មានឈ្មោះ​ហៅ​ក្រៅ​ថា​ Natalie​ដែល​ទើបនឹង​កើត​ជាង​១​ស​ប្តា​ហ៍​ ប្រកបដោយ​សុខភាព​ល្អ​។​ជាមួយនឹង​ទឹកមុខ​រីករាយ​ អ្នកស្រី​ បេង​ ចាន់​រី​ ដែល​ទើប​ទទួល​បានកូន​បាន​រំលឹក​ថា​ គាត់​បាន​រៀប​ការ​៦​ឆ្នាំ​ហើយ​តែ​អត់​មានកូន​ ទោះជា​ព្យាយាម​គ្រប់​មធ្យោបាយ​ក៏​ដោយ​ ហើយ​គាត់​ធ្លាប់​ទៅ​ប្រទេស​វៀតណាម​ ចំនួន​៥​ដង​ និង​ស្វែងរក​ការ​ព្យាបាល​ ក្នុងស្រុក​ដោយ​ចំណាយ​លុយ​អស់​ជា​ច្រើន​ តែ​មិន​បាន​ជោគជ័យ​។​ ប៉ុន្តែ​នៅ​ចុងឆ្នាំ​២០១៤​ គាត់​និង​ស្វាមី​បាន​មក​ពិនិត្យ​និង​ប្រឹក្សា​យោបល់​ជាមួយ​វេជ្ជបណ្ឌិត​ឯកទេស​ខាង​លំបាក​មានកូន​នៅ​មន្ទីរ​សម្រាក​ព្យាបាល​កម្ពុជា​ ហើយ​សំរេចចិត្ត​ទទួលយក​ជម្រើស​ការ​បង្ក​កំណើត​ក្នុង​កែវ​នៅ​ខែកញ្ញា​ ឆ្នាំ​២០១៤​។​ទីបំផុត​តាម​រយៈ​បច្ចេកវិទ្យា​ទំនើប​ តែ​មួយ​គត់​នៅ​កម្ពុជា​ ឥ​ឡូ​នេះ​ពួក​គាត់​ទទួល​បានកូន​ស្រី​ គួរ​ជាទី​ស្រឡាញ់​និង​មាន​សុខភាព​ល្អ​។​

​អ្នកស្រី​បញ្ជាក់​ទៀត​ថា​ «​ខ្ញុំ​ពិតជា​មាន​សេចក្តី​រីករាយ​ឥត​ឧប្បមា​ និង​គ្មាន​អ្វី​ប្រៀបផ្ទឹម​បា​ឡើយ​ នៅ​ពេល​ដែល​ទទួល​កូន​ដូច​បំណង​ ហើយ​សម្រាល​ប្រកបដោយ​ជោគជ័យ​បែប​នេះ​។​ រូបគេ​(​កូន​ទើបនឹង​កើត​)​ ជា​ក្តី​សង្ឃឹម​ ដែល​ជា​ក្តី​ស្រមៃ​របស់​ពួក​ខ្ញុំ​អស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ »​។​គួរ​រំលឹក​ដែរ​ថា​ ទារក​ដំបូង​គេ​របស់​ពិភពលោក​ ដែល​កើត​ចេញពី​ការ​បង្ករ​កំណើត​ក្នុង​កែវ​ ឈ្មោះ​ Louise​ Brown​ កើត​ថ្ងៃ​ទី​២៥​ ខែកក្កដា​ ឆ្នាំ​ ១៩៧៨​ នៅ​ប្រទេស​អង់គ្លេស​។​លោក​ ញ៉ុ​ក​ ម៉េ​ត​ ដែល​ជា​ឳ​ពុក​ក៏​មាន​អារម្មណ៍​មិន​ខុស​ពី​ភរិយា​របស់​ខ្លួន​ប៉ុន្មាន​ឡើយ​ ដោយ​លោក​បាន​មាន​ប្រសាសន៍​ថា​«​ខ្ញុំ​ពិតជា​មានចិត្ត​សប្បាយ​រីករាយ​មែនទែន​នៅ​ពេល​ប្រទេស​កម្ពុជា​យើង​មាន​បច្ចេកទេស​បង្ក​កំណើត​ក្នុង​កែវ​ដំបូង​គេ​នេះ​ ដែល​ស្មើនឹង​ប្រទេស​គេ​ជឿនលឿន​នៅ​ប៉ែក​អ៊ឺ​រ៉ុ​ប​ ហើយ​ពិសេស​នោះ​ គឺ​ជោគជ័យ​នៅ​លើ​គ្រួសារ​របស់ខ្ញុំ​តែ​ម្តង​ ដែល​កូនស្រី​ខ្ញុំ​ជា​កូន​ដំបូង​គេ​បង្អស់​របស់​កម្ពុជា​»​។​មន្ត្រី​របស់​មន្ទីរ​សុខាភិបាល​រូប​នេះ​បាន​បន្ត​ទៀត​ថា​ «​តម្លៃ​នៃ​ការ​ព្យាបាល​នៅ​មន្ទីរ​សម្រាក​ព្យាបាល​កម្ពុជា​មិន​ត្រឹមតែ​មាន​តម្លៃ​សមរម្យ​ជាង​បរទេស​ប៉ុណ្ណោះ​ទេ​ គឺ​ចំណេញ​ទាំង​ពេលវេលា​និង​មាន​ភាព​ងាយស្រួល​ទៀត​ផង​ ដោយ​យើង​មិន​ចាំបាច់​ចេញ​ទៅ​បរទេស​នាំ​តែ​ហត់​ទេ​ គឺ​កម្ពុជា​មាន​បច្ចេកវិទ្យា​ដូច​បរទេស​អីចឹង​។​ បើ​គូ​ភរិយា​ស្វាមី​ ដែល​មាន​លទ្ធភាព​ហើយ​ចង់បាន​កូន​ដូច​បំណង​នោះ​គួរ​អញ្ជើញ​ទៅ​ពិគ្រោះ​នៅ​មន្ទីរ​សម្រាក​កម្ពុជា​ ដើ​​ម្បី​ទទួល​បានការ​ធ្វើ​រោគវិនិច្ឆ័យ​យ៉ាង​ជាក់លាក់​ និង​ទទួល​បាន​ជម្រើស​នៃ​ការ​ព្យាបាល​ត្រឹមត្រូវ​ ហើយ​ចំពោះ​ខ្ញុំ​ ខ្ញុំ​ជឿជាក់​លើ​បច្ចេកវិទ្យា​នេះ​ ហើយ​កូនស្រី​ទើប​កើត​នេះ​ពិតជា​កូន​របស់ខ្ញុំ​ពិតប្រាកដ​»​។​

NKD-36x6_outline

​ស្ថាបនិក​ និង​ជា​អ្នកគ្រប់គ្រង​ទូទៅ​ មន្ទីរ​សម្រាក​ព្យាបាល​កម្ពុជា​ លោក​ ហោ​ សំណាង​ ដែល​បាន​អញ្ជើញ​ទៅ​សាកសួរ​សុខទុក្ខ​គូ​ស្វាមី​ដំបូង​គេ​ដែល​ទើប​សម្រាល​ និង​ទទួល​បានកូន​ដូច​បំណង​នោះ​បាន​មាន​ប្រសាសន៍​ថា​ រូប​លោក​ ក៏​ដូច​ជា​លោកស្រី​វេជ្ជបណ្ឌិត​ សុខ​ ទៀង​ និង​បុគ្គលិក​បម្រើ​ការងារ​ក្នុង​មន្ទីរ​សម្រាក​ព្យាបាល​កម្ពុជា​ មាន​ក្តី​រំភើប​សប្បាយ​រីករាយ​នៅ​ពេល​ដែល​ឃើញ​គូ​ស្វាមីភរិយា​ដំបូង​គេ​ដែល​សម្រាល​បានកូន​ដ៏​ស្រស់​ស្អាត​ មាន​សុខភាព​ល្អ​ និង​ពិសេស​នោះ​ឃើញ​ស្នាមញញឹម​របស់​គូ​ស្វាមីភរិយា​ទាំង​២​ និង​ក្រុម​គ្រួសារ​។​ហើយ​លោក​បាន​បន្ត​ឱ្យ​ដឹង​ថា​ ចាប់ពី​ពេល​នេះ​ទៅ​ ទារក​ដែល​កើត​ពី​បច្ចេកវិទ្យា​បង្ក​កំណើត​ក្នុង​កែវ​ និង​ប្រ​សូត្រ​ជា​បន្តបន្ទាប់​ នេះ​ជា​ក្តី​រីករាយ​សម្រាប់​គ្រួសារ​ដែល​បាន​ជួប​បញ្ហា​លំបាក​មានកូន​ និង​សង្គម​កម្ពុជា​ទាំងមូល​។​

​លោក​ ហោ​ សំណាង​ បានឱ្យ​ដឹង​ថា​បច្ចេកវិទ្យា​ បង្ក​កំណើត​ក្នុង​កែវ​ឬ​បង្ក​កំណើត​ក្រៅ​ស្បូន​នេះ​គឺ​ សម្រាប់​ជួយ​អ្នក​ដែល​ជួប​ការ​លំបាក​ធ្ងន់ធ្ងរ​មិន​អាច​មាន​បុត្រ​តាម​ធម្មជាតិ​ ដូច​ជា​ស្ត្រី​អត់​ដៃ​ស្បូន​ទាំង​សងខាង​ ដៃ​ស្បូន​ទាំង​សងខាង​ស្ទះ​ បុរស​មាន​មេជី​វិត​ខ្សោយ​ខ្លាំង​។​ទាក់ទង​នឹង​បច្ចេកទេស​ និង​ការ​ព្យាបាល​នោះ​ លោកស្រី​វេជ្ជបណ្ឌិត​ ស៊ា​ន​ សុខ​ទៀង​ និង​លោក​បណ្ឌិត​Neil​ R.​ Stoddard​ បានឱ្យ​ដឹង​ថា​អ្នក​ដែល​ជួប​ការ​លំបាក​ធ្ងន់ធ្ងរ​មិន​អាច​មានកូន​តាម​ធម្មជាតិ​ តម្រូវ​ឱ្យ​បូម​ពង​ញី​ ចេញ​មក​ក្រៅ​យក​ទៅ​

​បង្កាត់​ជាមួយ​មេជី​វិត​របស់​ប្តី​ បានជា​កោសិកា​កូន​ ទើប​យក​ទៅ​ដាក់​ក្នុង​ស្បូន​ម្តាយ​វិញ​។​ ចំណែក​អ្នក​មិន​មានកូន​តែ​ការ​លំបាក​តិចតួច​ ឬ​ស្រាល​ដូច​ជា​ មេជី​វិត​ឈ្មោល​ខ្សោយ​មធ្យម​គេ​គ្រាន់តែ​រែង​មេជី​វិត​រួច​បាញ់​បញ្ចូល​ក្នុង​ស្បូន​គឺ​អាច​មានកូន​តាម​ធម្មជាតិ​ រីឯ​ស្ត្រី​ខ្លះ​រដូវ​មិន​ទៀង​ ឬ​មាន​កើតរោគ​ស្ត្រី​មួយ​ចំនួន​គ្រាន់តែ​ព្យាបាល​ឱ្យ​រដូវ​ទៀង​វិញ​នឹង​អាច​មាន​លទ្ធភាព​មានកូន​តាម​លក្ខណៈ​ធម្មជាតិ​ហើយ​។​ ជម្រើស​នៃ​ការ​ព្យាបាល​ គឺ​អាស្រ័យ​តាម​មូលហេតុ​នៃ​ការ​លំបាក​។​តាម​លក្ខណៈ​បច្ចេកទេស​ គឺ​ត្រូវ​រក​មូលហេតុ​ឱ្យ​ បាន​ច្បាស់​មុន​នឹង​កំណត់​ជម្រើស​ព្យាបាល​។​សូម​គូសបញ្ជាក់​ថា​ការ​លំបាក​មានកូន​គ្រប់​ កម្រិត​ទាំងអស់​គឺ​មាន​ដំណោះស្រាយ​ហើយ​នៅ​ពេល​នេះ​។​

​មន្ទីរ​សម្រាក​ព្យាបាល​កម្ពុជា​ ដែល​មាន​ទីតាំង​ស្ថិត​នៅផ្ទះ​លេខ​៣១​ សង្កាត់​ផ្សារ​ថ្មី​៣​ ខណ្ឌដូនពេញ​ រាជធានី​ភ្នំពេញ​ (​ជាប់​របង​ខាងជើង​សាលា​បឋម​សិក្សា​ដូនពេញ​)​ មាន​អ្នក​វ​ជំនាញ​កម្ពុជា​ដែល​បញ្ចប់​ការ​សិក្សា​ពី​បរទេស​ និង​អ្នកឯកទេស​បង្ក​កំណើត​ជា​បរទេស​។​ ទូរស័ព្ទ​ទំនាក់ទំនង​ (023)​ 2222​ 95​ ឬ​ (017)​ 5757​ 94៕​ វ​ឌ្ឍ​នា​

photo_2015-06-20_14-34-03(1)

Mr.samnag1

edsw

unnamed