ព័ត៌មានទាន់ហេតុការណ៍៖

ទាហានជើងទឹកចិនធ្វើសមយុទ្ធបង្ហាញពីសមត្ថភាពដល់អាមេរិកនិងកូរ៉េខាងជើង

កម្លាំងទាហានចិន បានប្រកាសឲ្យដឹង ថា ការធ្វើសមយុទ្ធនៅលើដែនសមុទ្រដើម្បីបង្ហាញពីសមត្ថភាពប្រឆាំងនឹង មីស៊ីល ក៏ដូចជាសមត្ថភាពវាយបករបស់ កម្លាំងទាហានខ្លួន។

សារព័ត៌មាន South China Morning Post បានផ្សាយថា កម្លាំងទាហានជើងទឹក ចិនបានបញ្ជូននាវាចម្បាំងរហូតដល់ទៅ ៤០គ្រឿង ចូលរួមនៅក្នុងសមយុទ្ធទ្រង់ទ្រាយធំបំផុត នៅលើដែនសមុទ្រចិនភាគ ខាងកើត។

សមយុទ្ធរបស់ចិនត្រូវបានគេវាយតម្លៃថា ជាការបង្ហាញពីសមត្ថភាពយោធា ចំពោះអាមេរិក និងកូរ៉េខាងជើង ក្នុងពេលដែលមានភាពតានតឹងកាន់តែខ្លាំងឡើង។ នាវាចម្បាំងមកពីកងពលភាគខាងជើង និងភាគខាងត្បូង បានបង្ហាញពីសមត្ថភាពប្រឆាំងនឹងកាំជ្រួចមីស៊ីល ក៏ដូចជាវាយ បកទៅលើទីតាំងរបស់សត្រូវ។

ក្រុមអ្នកឯកទេសយោធាបានបញ្ជាក់ ថា ការធ្វើសមយុទ្ធនៅលើដែនអាកាស និងនៅលើដែនសមុទ្រ គឺជាការបង្ហាញ ពីការត្រៀមលក្ខណៈបានយ៉ាងល្អ របស់ កម្លាំងទាហានចិន។

NKD-36x6_outline

កន្លងមក អ្នកនាំពាក្យកម្លាំងទាហានអាកាសចិនលោក Shen Jinke បានបញ្ជាក់ថា យន្តហោះចម្បាំងរបស់ចិនបានចូលរួមធ្វើសមយុទ្ធរួមជាមួយកម្លាំងទាហានជើងទឹកផងដែរ ហើយបានហោះហើរនៅក្នុងតំបន់ដែលមិនធ្លាប់ហោះហើរពីមុនមកឡើយ។

នេះជាការបង្ហាញពីសមត្ថភាពយោធាថ្មីបំផុតរបស់ចិន ក្នុងពេលដែលភាពតាន តឹងរវាងអាមេរិក នឹងកូរ៉េខាងជើងកាន់តែ ខ្លាំងឡើង អាចផ្ទុះសង្គ្រាមគ្រប់ពេល វេលា។ ទាំងនោះហើយបានជាចិនត្រូវ ត្រៀមលក្ខណៈដើម្បីទប់ទល់នឹងហេតុ ការណ៍អាក្រក់ដែលអាចកើតឡើងគ្រប់ ពេល៕ ម៉ែវ សាធី