ព័ត៌មានទាន់ហេតុការណ៍៖

ទាំងមេ ទាំងកូនចៅ ប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកអន្តរជាតិអូស្មាច់រងចោទ ប្រើប្រាស់តួនាទីធ្វើស្រែលើខ្នងរាស្រ្ដមួយថ្ងៃបានរាប់សិបលានរៀលដាក់ហោប៉ៅ

ខេត្តឧត្តរមានជ័យ ៖ បើលោកឧត្ដមសេនីយ៍ត្រី ខួង ទីមេប៉ុស្ដនិ៍ គនបាលអន្តោប្រវេសន៍ប្រចាំនៅច្រាកទ្វារអន្តរជាតិអូស្មាច់ និងលោកវរៈសេនីយ៍ឯក ជា ព្រឿង រងប៉ុស្ដិ៍ និង មន្ត្រីប្រចាំការនៅទីនោះ កំពុងតែជញ្ជក់ឈាមពីពលរដ្ឋ តាមរយៈការបោះត្រាលើសៀវភៅឆ្លងដែន ក្នុងមួយនាក់មួយម៉ឺនរៀល និងប្រាំពាន់រៀល និងឲ្យពលរដ្ឋ និងអាជីវករបង់ប្រាក់តាមការដឹកទំនិញចេញ ចូលពីប្រទេសថៃ ទាំងមិនមានការប្រមូលពន្ធចូលរដ្ឋ ក្នុងមួយថ្ងៃរាប់សិបលានរៀល តើយកប្រាក់ទាំងអស់នោះទៅណា? បើប្រមូលប្រាក់ទាមទារពីប្រជាពលរដ្ឋ ដោយគ្មានបង្កាន់ដៃប្រមូលពន្ធចូលរដ្ឋផងនោះ ។

នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ ប្រជាពលរដ្ឋឆ្លងដែន ទៅប្រទេសថៃតាមច្រកទ្វារអន្តរជាតិអូស្មាច់ បានឲ្យដឹងថា ពួកគាត់ត្រូវមន្រ្ដីនគរបាលអន្តោរប្រវេសន៍ តម្រូវឲ្យពួកគាត់បង់ប្រាក់ ក្នុងមួយនាក់១ម៉ឺនរៀល និងប្រាំពាន់រៀល នៅពេលចូលបោះត្រាឆ្លងដែន តាមការទាមទារបានតិច បានច្រើនតាមអំពើចិត្ត ហើយក្នុងមួយថ្ងៃរាប់រាយនាក់ បូករួមអាជីវករដឹកទំនិញឆ្លងដែន ដែលមន្រ្ដីនគរបាលអន្តោរប្រវេសន៍ អង្គុយចាំប្រមូលប្រាក់គ្មានដែនកំណត់ រហូតដល់បីកន្លែង នៅក្នុងច្រកទ្វារអូស្មាច់មួយ ដែលខិតខំប្រាក់ដាក់ ចូលទៅក្នុងហោប៉ៅបុគ្គល ។

ប្រភពពីសមត្ថកិច្ចនៅច្រកទ្វារបានលួចបង្ហើបឲ្យដឹងថា ការប្រមូលប្រាក់រាប់លានរៀលក្នុងមួយថ្ងៃដាក់ក្នុងហោប៉ៅរបស់លោកឧត្ដមសេនីយ៍ត្រី ខួង ទីន និងលោកវរៈសេនីយ៍ឯក ជា ព្រឿង បានកើតមានច្រើនឆ្នាំមកហើយៗ រហូតមកទល់នឹងពេលនេះ បានក្លាយទៅជាប្រពៃណី ដែលមិនអាចលុបបំបាត់បានឡើយ។

តើអគ្គនាយកដ្ឋានអន្តោប្រវេសន៍ គិតយ៉ាងណា? ឬមួយករថ្នាក់ដឹកនាំដឹងហើយធ្វើមិនដឹងមិនលឺ បណ្ដែតបណ្ដោយឲ្យលោកឧត្ដមសេនីយ៍ត្រី ខួងទីន និងលោកវរៈសេនីយ៍ឯក ជាព្រឿង យកស្ថាប័ននគរបាលអន្តោប្រវេសន៍ មកជញ្ជក់ឈាម និងធ្វើស្រែលើខ្នងរាស្រ្ដ រួចប្រមូលផលចែកគ្នា។

លោកឧត្ដមសេនីយ៍ត្រី ខួង ទីន បានឲ្យដឹងតាមទូរស័ព្ទថា លោកមិនបានដឹងអីទេ ព្រោះលោកមិនដែលសូវនៅកន្លែងផង ៕ ប៉ែន នួន