ព័ត៌មានទាន់ហេតុការណ៍៖

ទីតាំងយោធាអាមេរិករងការបំផ្លាញដោយសារព្យុះកំណាច

ទីតំាងទ័ពអាកាស Tyndall រងការខូច ខាតយ៉ាងខ្លាំង ក្រោយរងការវាយប្រហារ ដោយព្យុះកំណាច Michael ដែលមានល្បឿនខ្យល់ដល់ទៅជាង២០០គីឡូម៉ែត្រក្នុងមួយម៉ោង ។

កម្លាំងទាហាន នៅក្នុងទីតាំងខាងលើបានជម្លៀសសម្ភារយោធា ក្នុងនោះមាន យន្តហោះ ចម្បាំងជាដើម ទៅកាន់តំបន់ មានសុវត្ថិភាពបញ្ចៀសការខូចខាត។ យន្តហោះចម្បាំងទាំងឡាយត្រូវបានបញ្ជូនទៅកាន់ទីតាំងទ័ពអាកាស Wright Patteson នៅរដ្ឋអូហៃយ៉ូ ។

បើទោះបីបញ្ជូនយន្តហោះទៅកាន់តំបន់មានសុវត្ថិភាព ប៉ុន្តែទីតាំងទ័ពអាកាសខាង លើ មិនអាចបញ្ចៀសបានពីការខូចខាតនោះឡើយ ដោយសារតែព្យុះកំណាច Michael វាយប្រហារចូលដីគោកមានល្បឿនខ្យល់ជាង២០០គីឡូម៉ែត្រក្នុងមួយម៉ោង។ តាមព័ត៌មានមន្ត្រីនៅទីតាំងទ័ពអាកាសខាងលើបានបញ្ជាក់ថា ដើមឈរដំបូលផ្ទះត្រូវខ្យល់កួចប៉ើងនិងបាក់សង្កត់បង្កការខូចខាតយ៉ាងខ្លាំង។

មកទល់ពេលនេះការខូចខាតបណ្តាល មកពីព្យុះកំណាចខាងលើ មិនទាន់កំណត់ នៅឡើយ ។ រូបភាពដែលបង្ហោះតាម បណ្តាញសង្គមហ្វេសប៊ុក បង្ហាញឲ្យឃើញ ថា យន្តហោះចម្បាំង F-15 របស់អាមេរិក ស្ថិតនៅក្នុងគំនរបាក់បែកនិងដើមឈើដួល រលំសង្កត់ពីលើ។ មន្ត្រីនៅទីតាំងទ័ពអាកាសខាងលើបានបញ្ជាក់ថា មិនទាន់មានព័ត៌ មានស្តីពីយោធារងរបួសនៅក្នុងហេតុ ការណ៍នេះឡើយ ៕ ម៉េវ សាធី