ព័ត៌មានទាន់ហេតុការណ៍៖

ទឹកជំនន់ពន្លិចទីក្រុង ហ្សាការតា ទាំងមូល

ភ្លៀងធ្លាក់ខ្លាំងតាំងពីថ្ងៃទី ៨ ខែកុម្ភៈ ឆ្នាំ២០១៥ រហូតមកទល់ពេលនេះបានពន្លិចតំបន់ជាច្រើន នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី ផ្លូវ ថ្នល់ ជាច្រើន ត្រូវលិចលង់យ៉ាងជ្រៅ ក្នុងនោះ មានទាំងវិមានប្រធានាធិបតីទៀតផង ។

ពលរដ្ឋប្រមាណ ៦.០០០ នាក់នៅតំបន់ ១០០ ផេ្សងគ្នាត្រូវភៀសខ្លួនទៅរស់នៅ ក្នុងជំរុំបណ្ដោះអាសន្ន។ សាលារៀនជាច្រើននិងទីតាំងសាធារណផេ្សងៗជាច្រើនត្រូវបិទទ្វារ ។
ទីតាំងអគ្គិសនី៤៧០កន្លែង ត្រូវទឹកជំនន់ពន្លិចធ្វើឱ្យអគ្គិសនីយត្រូវ កាត់ផ្ដាច់ក្នុងតំបន់ធំ ។

ប្រព័ន្ធដឹងជញ្ជូនសាធារណជាប់គាំងទាំងស្រុងដោយទឹកជនលិចផ្លូវពី៨០សង់ទីម៉ែត្រដល់ទៅជាង មួយម៉េត្រ ។

ក្រុមហ៊ុនរថយន្ដក្រុង Trans jakarta បានធ្វើការសុំទោសដល់ពលរដ្ឋដោយ សារតែមិនបានបំពេញតម្រូវការចរា ចរណ៍បានដោយសារតែទឹកលិច ។ ក្រុម ជួយសង្គ្រោះមានទាំងកម្លាំងប៉ូលិស ទាហានទៅជួយជម្លៀសពលរដ្ឋទៅកាន់តំបន់មានសុវត្ថិភាព។

តំបន់ដែលរងផលប៉ះពាល់ខ្លាំងជាង គេបំផុតនោះគឺភាគខាងជើងទីក្រុងហ្សាការតា។ រដ្ឋាភិបាលបានដាក់ម៉ាស៊ីន បូម ទឹកធំៗចំនួន៥បូមទឹកចេញកាត់បន្ថយការលិចលងខ្លាំងជាងនេះ។ គ្រោះទឹកជំនន់ ប៉ះពាល់យ៉ាងខ្លាំងដល់ជីវភាពរស់នៅ របស់ ពលរដ្ឋ មជ្ឈមណ្ឌល ផ្សាទំនើបធំៗនៅ ទីទួលបើកទ្វាប៉ុន្ដែមិនមានពលរដ្ឋណា មួយទៅកាន់ទីនោះឡើយ ។

តូបលក់ ទំនិញជាង៧៥ពាន់កន្លែងរួមទាំងមជ្ឈ មណ្ឌលផ្សាទំនើបមួយចំនួននៅទីក្រុងហ្សាការតាត្រូវបិទទ្វារដោយបុគ្គលិក
មិនអាចមកធ្វើការបាន ។ គ្រោះទឹកជំនន់បានធ្វើឱ្យខាតបង់គិតជាទឹកប្រាក់ប្រមាណ ១១៨លានដុល្លារអាមេរិក។

ទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី តែងតែរងនូវគ្រោះទឹកជំនន់ជាញឹញាប់ ហើយរដ្ឋាភិបាលបានរិះរកគ្រប់វិធីសាស្ដ្រ ដើម្បីទប់ទល់នឹងគ្រោះទឹកជំនន់ទាំងនោះ។នៅក្នុងគ្រោះទឹកជំនន់កាលពីខែមករា ឆ្នាំ២០១៤ មានពលរដ្ឋប្រមាណជាង ៣០ពាន់នាក់ត្រូវភៀសខ្លួនទៅរស់នៅ ក្នុងជំរុំនិង៧នាក់ស្លាប់ ៕ ម៉ែវ សាធី

Inter3

Inter4

Inter5