ព័ត៌មានទាន់ហេតុការណ៍៖

ទឹកទន្លេបន្ដកើនឡើងដោយសារតែ ភ្លៀងនៅមីយ៉ាន់ម៉ា ថៃ និងឡាវ

ភ្នំពេញៈ ក្រសួងធនធានទឹកនិងឧតុ និយមឱ្យដឹងថា ស្ថានភាពទឹកទន្លេនៅ កម្ពុជានឹងបន្ដកើនឡើងដោយសារតែ ឥទ្ធិពលព្យុះភ្លៀងនៅប្រទេសមីយ៉ាន់ម៉ា ថៃ និងប្រទេសឡាវដែលក្នុងអំឡុង ប្រមាណ១សបា្ដហ៍ទៀតអាចធ្វើឱ្យតំបន់ទំនាបមួយចំនួនដែលស្ថិតនៅអមសង ខាងដងទន្លេមេគង្គលើក្នុងខេត្ដស្ទឹងត្រែង ក្រចេះ និងខេត្ដកំពង់ចាមត្រូវលិចលង់ ។

យោងតាមសេចក្ដីជូនដំណឹងស្ដីពី ស្ថានភាពកម្ពស់ទឹកទន្លេនៅកម្ពុជានា ថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៥ ចុះហត្ថ លេខាដោយលោក លឹម គានហោ រដ្ឋមន្ដ្រីក្រសួងធនធានទឹកនិងឧតុនិយមបង្ហាញថា ការលិចលង់ដោយទឹកជំនន់ ទន្លេមេគង្គនោះអាចនឹងធ្វើឱ្យមានការ ប៉ះពាល់ដល់ដំណាំកសិកម្មរបស់ប្រជា ពលរដ្ឋនៅតំបន់ជាប់ទន្លេមេគង្គលើក្នុង ខេត្ដស្ទឹងត្រែង ក្រចេះ និងខេត្ដកំពង់ ចាម ។
ដោយសារឥទ្ធិពលរបស់ប្រព័ន្ធ សម្ពាធទាបដែលបាននិងកំពុងអូសកាត់ពីលើអាងទន្លេមេគង្គក្នុងប្រទេសមីយ៉ាន់ម៉ា ថៃ និងឡាវបានបង្កឱ្យមានភ្លៀងធ្លាក់ និងជំរុញឱ្យកម្ពស់ទឹកទន្លេមេគង្គកម្ពុជា ទន្លេបាសាក់ ទន្លេសាប និងទឹកក្នុងបឹង ទន្លេសាបកើនឡើងជាបន្ដបន្ទាប់ ។

យោងតាមការព្យាករបរិមាណទឹក ដែលមានស្រាប់នឹងធ្វើឱ្យទឹកទន្លេទាំង អស់ក្នុងប្រទេសកម្ពុជាបន្ដកើនឡើង សន្សឹមៗ ។
ក្រសួងធនធានទឹកនិងឧតុនិយមបានអំពាវនាវដល់អាជ្ញាធរដែនដីនិងប្រជា ពលរដ្ឋដែលរស់នៅតាមដងទន្លេ ពិសេស ទន្លេមេគង្គក្នុងខេត្ដស្ទឹងត្រែង ក្រចេះ និងខេត្ដកំពង់ចាមមានវិធានការ ប្រមូលកសិផលឱ្យទាន់ពេលវេលានិង ត្រូវបង្កើននូវការយកចិត្ដទុកដាក់ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗដែល អាចកើតមានឡើងជាយថាហេតុ៕ សហការី

img_5989

mekong

images (1)

images