ព័ត៌មានទាន់ហេតុការណ៍៖

ទឹកទន្លេហក់ឡើងសារជាថ្មី ធ្វើឲ្យបងប្អូនពលរដ្ឋមានការព្រួយបារម្ភកាន់តែខ្លាំង ព្រោះមេឃនៅតែបន្តភ្លៀងមិនឈប់

ខេត្តស្ទឹងត្រែង៖ ទឹកទន្លេហក់ឡើងសារជាថ្មីទៀតហើយ ធ្វើឲ្យបងប្អូនប្រជាពលរដ្ឋមានការព្រួយបារម្ភ ព្រោះទឹកមិនអាចស្រកផុតពីជើងសសរផ្ទះ និងវាលស្រែចម្ការលិចលង់ ងាប់រលួយអស់ ដោយសារទឹកឡើងមិនប្រាកដថា ពេលណាទើបស្រកផុតនោះទេ ។

បើតាមការព្យាករណ៍របស់ក្រសួងធនធានទឹក នឹងឧតុនិយម​ នៅថ្ងៃទី១៩ ខែសីហានេះ ទឹកទន្លេមរគង្គបន្តហក់ឡើង ១១.០០ម៉ែត្រ នាថ្ងៃទី២២ខាងមុខ នឹងប្រកាសឲ្យប្រុងប្រយ័ត្នកម្ពស់ទឹក ១១.៧០ សម្រាប់កម្ពស់ទឹកទន្លេមេគង្គខេត្តស្ទឹងត្រែង។

លោកប៉ាង ប៉េង ប្រធានមន្ទីធនធានទឹកនឹងឧតុនិយមខេត្តបានឲ្យដឹងថា នៅថ្ងៃទី១៨ ទី១៩ ខែសីហា សម្រាប់កម្ពស់ទឹកនៅថ្ងៃទី១៨ ទន្លេមេគង្គ (ប្រ.១០.៧០ម) ព្រឹក ១០ ៦៥ម បើធៀបល្ងាចម្សិល១០.៧៤ម ស្រក ០.០៩ម

-ទន្លេសេសាន(ប្រ.១០.៥០ម) ព្រឹក ១០.៧៤ម បើធៀបល្ងាចម្សិល១១.៥៤ម ស្រក ០.៣៥ម

-ទន្លេសេកុង(ប្រ.១១.៥០ម) ពេលព្រឹក ១០.៧៤ម  បើធៀបល្ងាចម្សុិល ១១.៥៤ម  ឡើង ០.២០ម។

កម្ពស់ទឹកសម្រាប់ថ្ងៃទី១៩ ខែសីហា

-ទន្លេមេគង្គ(ប្រ.១០.៧០ម) ពេលព្រឹក១០.៧៦ម  ពេលល្ងាច ១០.៨៥ម  ឡើង ០.០៩

-ទន្លេសេសាន(ប្រ.១០.៥០ម) ពេលព្រឹក ៩.៦៧ម  ពេលល្ងាច ៩.៨៥ម ឡើង០.១៨

-ទន្លេសេកុង(ប្រ.១១.៥០ម ពេលព្រឹក ១១.៩៨ម  ល្ងាចនេះ ១២.០៣ម  ឡើង ០.០៥ម

លោកបញ្ជាក់ទៀតថា នៅល្ងាចនេះ បញ្ហាទ្វារទឹកបិតបើកនោះពេលទឹកឡើង ដល់កម្រឹតត្រូវបិតដើម្បីប្រើម៉ាស៊ីនទាំងបីប៉ូមរំដោះទឹកចេញពីអូរ តែពេលនេះទឹកឡើង ១០.៨៥ម៉ែត្រ ដូច្នេះទ្វារទឹកត្រូវបានបើកទាំងអស់។

ជុំវិញរឿងនេះលោកម៉ែន គង់ អ្នកនាំពាក្យសាលាខេត្តបានឲ្យដឹងថា ប្រជាពលរដ្ឋរងគ្រោះដោយសារគ្រោះធម្មជាតិនេះ បះពាល់ប្រមាណជាង៣០០គ្រួសារ ក្នុងស្រុកទាំងបួន និងក្រុងមួយ ក្នុងខេត្តស្ទឹងត្រែងទាំងមូល ហើយប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារទឹកជំនន់នោះ ត្រូវបានទទួលអំណោយរបស់កាកបាទក្រហមកម្ពុជាយើងជាបន្តបន្ទាប់មកហើយ នឹងអំណោយសប្បុរសធម៌ផ្សេងទៀត ដែលពួគគាត់បានចូលរួមចំណែកក្នុងសង្គមជាតិ ជួយដល់បងប្អូនយើងដែលរងគ្រោះដោយទឹកជំនន់នេះផងដែរ៕ មាស សុផាត