ព័ត៌មានទាន់ហេតុការណ៍៖

ទឹក​ស្ទឹង​សង្កែ​ ក្រុងបាត់ដំបង​ វិល​រក​ភាព​ប្រក្រតី​ទាំង​ស្រុង​វិញ​ហើយ​

ខេត្តបាត់ដំបង​៖ បន្ទាប់ពី​ឡើង​ដល់​កម្រិត​ប្រកាស​ឱ្យ​ប្រុងប្រយ័ត្ន​ នោះ​ ឥឡូវ​នេះ​ ទឹក​ស្ទឹង​សង្កែ​ ក្រុងបាត់ដំបង​ វិល​រក​ភាព​ប្រក្រតី​ទាំង​ស្រុង​វិញ​ហើយ​ ។

ហ្វេសប៊ុក​ផេក​ក្រសួង​ធនធាន​ទឹក​និង​ឧតុនិយម​ សរសេរ​ថា​ គិតត្រឹមម៉ោង៦ ព្រឹកថ្ងៃទី២២ ខែសីហា​នេះ ទឹកស្ទឹងសង្កែក្រុងបាត់ដំបង បានបន្តស្រកចុះមកនៅក្នុងកម្ពស់១០,០០​ម៉ែត្រ​ ដែល​កម្ពស់ប្រកាស​ឱ្យ​ប្រុងប្រយ័ត្ន១៣,៧៥​ម៉ែត្រ​។

ក្រសួង​ បង្ហាញ​ថា​ ជារួមទឹកស្ទឹងសង្កែ បានវិលមករក​ស្ថានភាពប្រក្រតីស្ទើរទាំងស្រុងហើយ ៕ ចេស្តា