ព័ត៌មានទាន់ហេតុការណ៍៖

ទុកម៉ូតូខាងក្រោមឡើងទៅបន្ទប់ជាន់ទី១ចុះមកវិញបាត់មិនដឹងទៅណា

ភ្នំពេញ៖ បុរសម្នាក់ បានធ្វើដំណើរមកកាន់ប៉ុស្តិ៍នគរបាលដើម្បីសុំការអន្តរាគមន៍ ខណ៖មកពីរត់ម៉ូតូឌុបហើយទុកម៉ូតូនៅខាងក្រោមរួចឡើងទៅបន្ទប់ជាន់ទី១ពេលចុះមកវិញត្រូវចោរលួចបាត់ ។

ហេតុការខាងលើបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០ និង៥៥នាទីព្រឹក ថ្ងៃអង្គារ ៤រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅបន្ទប់ជួល ភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះ ឈ្មោះ សំ ស៊ាងអ៊ាន់ ភេទប្រុស អាយុ៥៨ឆ្នាំ មុខរបរ រត់ម៉ូតូឌុប ស្នាក់នៅកន្លែងកើតហេតុ មានស្រុកកំណើត ក្រុងសួង ខេត្តត្បូងឃ្មុំ ។ ហើយម៉ូតូដែលចោរលួចបាត់ខាងលើ ម៉ាកហុងដា សេ១២៥ សេរី២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម 1G-6410 ជាម៉ូតូបង់រំលស់ ។

តាមសម្តីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុរូបគាត់បានជិះម៉ូតូមកពីរត់ឌុបហើយបានទុកនៅខាងក្រោម ដោយចាក់សោរកត្រឹមត្រូវរួចឡើងទៅបន្ទប់ជួលដែលនៅជាន់ទី១ មួយសន្ទុះក្រោយមកស្រាប់តែរូបគាត់ចុះមកវិញ ក៏បាត់ម៉ូតូមិនដឹងទៅណា ទើបរត់ប្តឹងសមត្ថកិច្ចឲ្យជួយអន្តរាគមន៍តែម្តង ៕ សុខាសែនជ័យ