ព័ត៌មានទាន់ហេតុការណ៍៖

ទុកម៉ូតូស្គូបពីនៅមុខបន្ទប់ជួលជាន់ ក្រោមចុះមកវិញចោរកាច់សោរកយកទៅបាត់

ភ្នំពេញ ទុកម៉ូតូស្គូបពីនៅមុខបន្ទប់ជួល ហើយឡើងទៅជាន់ខាងលើចុះមកវិញចោរកាច់សោរកយកទៅបាត់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោ១២និង៣០នាទី ថ្ងៃទី៨  ខែមិថុនា ឆ្នាំ២០១៦ នៅចំណុចម្តុំផ្ទះជួល ក្រោយផ្សារទឹកថ្លា ភូមិផ្សារទឹថ្លា សង្កាក់ទឹកថ្លា ខណ្ឌសែនសុខ ។

ម្ចាស់ម៉ូតូឈ្មោះ នាក់ សុភា ភេទប្រុសអាយុ២១ឆ្នាំ មុខរបរនិសិត្សសកលវិទ្យាល័យបៀលប្រាយ ស្នាក់នៅបន្ទប់ជួលកន្លែងកើតហេតុខាងលើចំណែកម៉ូតូដែលចោរលួចយកទៅនោះម៉ាកស្គូបពីពណ៌ទឹកសមុទ្យពាក់ស្លាកលេខ តាកែវ 1F-9485 ។

តាមការឲ្យដឹងពីយុវជនជាម្ចាស់ម៉ូតូថា នៅមុនពេលកើតហេតុរូបគេបានទុកម៉ូតូម៉ាកស្គូបពីនៅមុខបន្ទប់ជួលនៅខាងក្រោមដូចសព្វដងហើយក៏ឡើងទៅសម្រាកក្នុងបន្ទប់ដែលខ្លួនជួលនៅជាន់ខាងលើដែលពេលនោះមេឃកំពុងភ្លៀងខ្លាំងប៉ុន្តែគេបានចាក់សោរកត្រឹមត្រូវដែរ ហើយដោយសាររាល់ថ្ងៃគឺអ្នកជួលបន្ទប់ស្នាក់នៅនិងគាត់តែងតែដាក់ម៉ូតូនូវកន្លែងនោះដែរតែមិនដែលបាត់ទេ។ លុះពេលមេឃរាំងភ្លៀងរូបគេបានចុះមកខាងក្រោមស្រាប់តែពុំឃើញម៉ូតូទើបដឹងថាចោរលួចកាច់សោរកយកទៅបាត់ ។

ក្រោយមកទើបគេមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លាដើម្បីឲ្យសមត្ថកិច្ចជួយស្រាវជ្រាវរក ៕

1-279