ព័ត៌មានទាន់ហេតុការណ៍៖

ទុសេខ្សែភ្លើងឆេះព្រុយក្រណាត់មួយប្រ៉ាវ ផ្អើលដល់កម្មកររត់ជាន់ជើងគ្នា

ភ្នំពេញ ៖ មានករណីអគ្គិភ័យមួយ ផ្ដើមចេញពីទុសេខ្សែភ្លើងក្នុងរោងចក្រ បោកគក់ឈ្មោះ ចេង វៃ ហ្វា ឡន ឌ្រី នៅជាប់ផ្លូវលេខ២១៧ ស្ថិតក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ ដោយបង្កការភ្ញាក់ផ្អើលជាខ្លាំងដល់កម្មក កម្មការិនី រត់ចេញពីរោងចក្រ ព្រមទាំងអាជ្ញាធរ ចេញរថយន្តពន្លត់អគ្គិភ័យ មកជួយអន្តរាគមន៍ កាលពីវេលាម៉ោង ០១និង២៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃសៅរ៍ ១៣រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៨ ។

តាមប្រភពពីអាជ្ញាធរមូលដ្ឋានដែលនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលមានករណីអគ្គិភ័យឆាបឆេះខាងលើនេះគឺ ដំបូងផ្ដើមចេញមកពីទុសេខ្សែភ្លើង រួចក៏ឆេះព្រុយក្រណាត់ក្នុងរោងចក្របោកគក់ ឈ្មោះ ចេង វៃ ហ្វា ឡន ឌ្រី តែម្ដង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ តែក្នុងករណីនេះ មិនបណ្តាលឲ្យខូចខាតដល់រោងចក្រ ឬ សម្ភារក្នុងរោងចក្រនោះឡើយ ។

មូលហេតុដោយសារ ឆេះព្រុយក្រណាត់ ទុកចោលក្បែររបងរោងចក្រ ។

ដោយឡែក រថយន្តពន្លត់អគ្គិភ័យ ក៏មិនបានបាញ់ពន្លត់ដែរ គឺខាងរោងចក្រយកបំពង់ពន្លត់អគ្គិភ័យបាញ់ពន្លត់ដោយខ្លួនឯង ៕ ភារ៉ា ដង្កោ