ព័ត៌មានទាន់ហេតុការណ៍៖

ទុស្សេខ្សែភ្លើងឆ្លងចរន្តអគ្គិសនីឆេះទូកុងតឺន័រស្នាក់នៅរបស់កម្មករទាំងកណ្តាលអធ្រាត្រ

ខេត្តកំពង់ស្ពឺ៖ ទូកុងតឺន័រស្នាក់នៅរបស់ក្រុមកម្មកររោងចក្រ យីហោ លីណាណា អ៊ីនធើណេស៊ិនណល ត្រូវទុស្សេខ្សែភ្លើងឆ្លងចរន្តអគ្គិសនីឆេះបង្កការភ្ញាក់ផ្អើលទាំងកណ្តាលអធ្រាត្រ ម៉ោង២និង៣០នាទីឈានចូលថ្ងៃចន្ទ ១រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨ តាមបណ្តោយផ្លូវជាតិលេខ៤១ ស្ថិតនៅក្នុងភូមិជៃតាកួន ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ករណីនេះមិនបង្កឲ្យនរណាម្នាក់រងគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ ។

សាក្សីថា ក្រុមកម្មករបានចូលសម្រាកនៅក្នុងទូកុងតឺន័រ លុះដល់ម៉ោងកើតហេតុ មានធុំក្លិនឆ្ងៀម និងមានផ្សែងហ៊ុយ បង្កភ្ញាក់ផ្អើល ហៅរថយន្តពន្លត់អគ្គីភ័យ២គ្រឿងមកបាញ់ទឹកពន្លត់ ។

ករណីនេះបណ្តាលឲ្យខូចខាតសម្ភារទូកុងទីន័រស្នាក់នៅ ទំហំ ២.៥ម៉ែត្រ×១២ម៉ែត្រ, ខូចខាតម៉ាស៊ីនត្រជាក់៣គ្រឿង ម៉ាស៊ីនកាត់ស្មៅ ១គ្រឿង ម៉ូទ័រកាត់ដែក ១គ្រឿងទូរទស្សន៍ ១គ្រឿង ថ្នាំលាប សម្លៀកបំពាក់ និងសម្ភារប្រើប្រាស់មួយចំនួនទៀត តែពុំមានមនុស្សរងរបួសនោះទេ ៕ សេនាស័ក្តិ