ព័ត៌មានទាន់ហេតុការណ៍៖

ទុស្សេខ្សែភ្លើងឆ្លងចរន្តអគ្គិសនីឆេះផ្ទះ២ខ្នងទាំងយប់អធ្រាត្រ

ភ្នំពេញ ៖ អគ្គិភ័យបានឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោរសន្ធៅ អស់ចំនួន២ខ្នង បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១ និង២០នាទីយប់ ថ្ងៃសៅរ៍ ៥រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៦ ខែមករា ឆ្នាំ២០១៨ នៅភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ប្រជាពលរដ្ឋបានឲ្យដឹងថា មុនពេលកើតហេតុ ម្ចាស់ផ្ទះបានចាក់សោផ្ទះចោល ដោយទៅចូលរួមកម្មវិធីបងប្អូន ខណៈមកដល់វេលាកើតហេតុ ស្រាប់តែមានអគ្គិភ័យឆាបឆេះផ្ទះយ៉ាងសន្ធោរសន្ធៅ ភ្លាមនោះត្រូវបានសមត្ថកិច្ចចុះមកអន្តរាគមន៍ភ្លាមៗ និងទាក់ទងទៅក្រុមរថយន្តពន្លត់អគ្គិភ័យមកបាញ់ទឹកពន្លត់ភ្លើង ហើយ សមត្ថកិច្ចមិនទាន់ដឹងអំពីទំហំនៃការខូចខាត ។

NKD-36x6_outline

គ្រោះអគ្គិភ័យខាងលើនេះ អង្គភាព៧១១ នៃកងពលតូចលេខ៧០ ក៏បានបញ្ជូនរថយន្តពន្លត់អគ្គិភ័យចំនួន៤គ្រឿង សហការជាមួយរថយន្តរបស់សាលាខណ្ឌមួយគ្រឿងផងដែរ។ ពាក់ព័ន្ធនឹងមូលហេតុនោះ សមត្ថកិច្ចសន្និដ្ឋានថា មកពីផ្ទុះសេខ្សែភ្លើង៕ សុខាសែនជ័យ