ព័ត៌មានទាន់ហេតុការណ៍៖

ទុស្សេខ្សែភ្លើងបណ្តាលឲ្យឆេះផ្ទះប្រជាពលរដ្ឋ១ខ្នងនៅស្រុកពញាក្រែក

ខេត្តត្បូងឃ្មំុ៖ ផ្ទះប្រជាពលរដ្ឋ១ ខ្នងនិងសម្ភារះមួយចំនួនត្រូវបាន អគ្គីភ័យឆាបឆេះទាំងស្រុង ហើយករណីមហន្តរាយនេះ ត្រូវបានគេអះអាងថា បណ្តាលមកពីទុស្សេខ្សែភ្លើង។

ហេតុការណ៍នេះកើតឡើងកាល ពីវេលាម៉ោង ១៥និង៣០នាទី ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៧ នៅភូមិទួលអង្គ្រង ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។

ប្រភពពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា មានករណីអគ្គីភ័យ មួយកើតមានឡើងបណ្ដាលឱ្យឆេះផ្ទះចំនួន ០១ ខ្នង របស់ប្រជាពលរដ្ឋឈ្មោះ ធីវ ហាន ភេទប្រុស អាយុ ៦៥ ឆ្នាំ រស់នៅភូមិទួលអង្គ្រង ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។

NKD-36x6_outline

តាមការបំភ្លឺីរបស់ប្រជាពលរដ្ឋម្ចាស់ផ្ទះបានអោយដឹងថា ករណីអគ្គីភ័យនេះ កើតមានឡើងដោយសារ ទុសេខ្សែភ្លើង បង្កឱ្យមានការឆាបឆេះឡើង ចំណែកសម្ភាៈដែលខូចខាតរួមមាន ផ្ទះ ១ ខ្នង ទំហំ ៧x៨ ម៉ែត្រ ជញ្ជាំងក្ដាប្រក់ក្បឿង អង្ករ ២ បេ ស្រូវ៨បេ ទូរទស្សន៍១គ្រឿង និងថវិកា២០០,០០០រៀល ប៉ុន្តែពុំមានបង្កឱ្យមានរបួស ឬគ្រោះថ្នាក់ដល់មនុស្សនោះទេ ៕ វណ្ណះ

img-20170103-wa0009 img-20170103-wa0010 img-20170103-wa0008