ព័ត៌មានទាន់ហេតុការណ៍៖

ទុស្សេខ្សែភ្លេីងនៅលេីបង្គោល តែសំណាងប្រេីបំពង់បាញ់ពន្លត់ទាន់ពេល

ភ្នំពេញ : ហេតុការណ៍ភ្ញាក់ផ្អេីលទាំងព្រលឹមតែម្តង ដោយសារមានករណីទុស្សេឆេះនៅលើបង្គោលភ្លេីង ហេីយប្រជាពលរដ្ឋអន្តរាគមន៍យកបំពង់ពន្លត់អគ្គិភ័យបាញ់ពន្លត់ទាន់ពេលវេលាមិនបណ្ដាលឲ្យខូចខាតទ្រព្យសម្បត្តិប្រជាពលរដ្ឋនោះទេ កាលវេលាម៉ោង៨ព្រឹក ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ ២០១៨ ស្ថិតនៅចំណុចផ្លូវលេខ៤៣២ កែងផ្លូវលេខ១៥៥ សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន ។

សមត្ថកិច្ចបានប្រាប់ថា ករណីទុស្សេខ្សែភ្លេីងនៅលេីបង្គោល ក្រោយមកក៏បានហៅប្រជាពលរដ្ឋនៅក្បែរនោះឲ្យយកបំពង់ពន្លត់អគ្គិភ័យយកមកបាញ់ទប់ស្កាត់ជៀសវាងរាលដាលដល់ផ្ទះពលរដ្ឋ ។ ក្រោយមក ក៏ប្រេីប្រាស់បំពង់ពន្លត់អគ្គិភ័យបាញ់ទាន់ពេលហេីយ ក៏បានទំនាក់ទំនងខាងមន្រ្តីអគ្គិសនីមកតបណ្ដាញឡេីងវិញ ដេីម្បីឲ្យប្រជាពលរដ្ឋប្រេីប្រាស់បន្ត៕ ស រស្មី