ព័ត៌មានទាន់ហេតុការណ៍៖

ទុស្សេបង្គោលខ្សែភ្លើងឆាបឆេះផ្អើល នៅខណ្ឌចំការមន

ភ្នំពេញៈ ​ ឆ្លងចរន្តអគ្គិសនីទុស្សេបង្គោលខ្សែភ្លើងបណ្ដោយឲ្យ ឆាបឆេះផ្អើលទាំងថ្ងៃត្រង់​ ត្រូវ​អណ្តាតភ្លើងឆាប​ឆេះខ្សែភ្លើងយ៉ាងសន្ធោរសន្ធៅចេញពី​ផ្នែ​ក​​ខាង​លើ ​បច្ចុប្បន្នរថយន្ត ពន្លត់​អគ្គិភ័យបានមកបាញ់ផងដែរ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងទាំងកណ្តាលថ្ងៃត្រង់ ដោយបានឆេះបំផ្លាញអស់ខ្សែភ្លើង និងខ្សែរកាបិ៍ អុបទិកមួយ ចំនួនដាច់ធ្លាក់ផងដែរ។

ហេតុការណ៍នេះដែរបានកើតឡើងកាលពីវេលាម៉ោង ១១ និង ៥០នាទី ថ្ងៃទី ៣ ខែ កញ្ញា ឆ្នាំ ២០១៨ នៅលើបង្គោលភ្លើងមួយដើម ដែលមានទីតាំងនៅតាមបណ្តោយផ្លូវលេខ ៩៥ ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ៕ ស រស្មី