ព័ត៌មានទាន់ហេតុការណ៍៖

ទុ​ស្សេ​ចរន្ដអគ្គិសនី​ក្នុង​រោងចក្រ​ស្បែកជើង​ឡុ​ង​​លី​ដ​បណ្ដាល​ឱ្យ​កម្មការិនី​ជិត​១០០​នាក់​ដួល​សន្លប់​

​ខេត្ដកំពង់ឆ្នាំង​ ៖​ កម្មការិនី​ប្រមាណ​ ជិត​១០០​នាក់​ដែល​កំពុង​ប​ម្រី​ការងារ​នៅ​ អគារ​B​នៃ​រោងចក្រ​ស្បែកជើង​ឡុ​ង​លី​ដ​ បាន​ដួល​សន្លប់​ជា​បន្ដបន្ទាប់​ក្រោយ​ពី​ មាន​ហេតុការណ៍​ទុ​ស្សេ​ខ្សែភ្លើង​នៅ​ក្នុង​ អគារ​នៃ​រោងចក្រ​នេះ​ ។​

ករណី​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២១​ ខែ​ កុម្ភៈ​ ឆ្នាំ​២០១៥​ នៅ​ភូមិ​ចំការ​ស្វាយ​ ឃុំ​ សេដ្ឋី​ ស្រុក​សាមគ្គី​មាន​ជ័យ​ ខេត្ដ​កំពង់​ ឆ្នាំង​ ។​

ប្រភព​ពី​កម្មការិនី​ដែល​បម្រើ​ការងារ​ នៅ​ក្នុង​រោងចក្រ​នោះ​បាន​ប្រាប់​ឱ្យ​ដឹង​ថា​មូលហេតុ​ដែល​បណ្ដាល​ឱ្យ​មានការ​ដួល​សន្លប់​កម្មការិនី​ជា​បន្ដបន្ទាប់​បែប​នេះ​ គឺ​ដោយសារ​ទុ​ស្សេ​ចរន្ដអគ្គិសនី​នៅ​ក្នុង​អគារ​B​។​ ក្រោយ​ពី​មានការ​ទុ​ស្សេ​ខ្សែភ្លើង​ នេះ​ភ្លាម​កម្មករ​កម្មការិនី​ដែល​បម្រើ​ ការងារ​នៅ​ទីនោះ​មានការ​តក់ស្លុត​ក៏​ បណ្ដាល​ឱ្យ​មានកម្ម​ការិនី​ចាប់ផ្ដើម​ដួល​សន្លប់​តែ​ម្ដង​ ។​ ដោយ​ឃើញ​ស្ថានភាព​ បែប​នេះ​កម្មការិនី​ផ្សេង​ដែល​ស្ថិត​ក្នុង​ អគារ​រោងចក្រ​នេះ​ក៏​ដួល​សន្លប់​ជា​បន្ដ​ បន្ទាប់​ផង​ដែរ​ ។​

ក្រោយ​ពី​មានការ​ដួល​សន្លប់​នេះ​ក៏​ មាន​រថយន្ដ​សង្គ្រោះ​របស់​មន្ទីរពេទ្យ​ប្រតិបត្ដិ​ស្រុក​កំពង់ត្រឡាច​ទៅ​ដឹក​កម្មករ​ ទាំងនោះ​យក​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ បង្អែក​ស្រុក​កំពង់ត្រឡាច​ ។​ កម្មការិនី​ ដែល​ដួល​សន្លប់​ទាំងនោះ​មាន​ប្រមាណ​ជិត​ ១០០​នាក់​ត្រូវ​បាន​គ្រូពេទ្យ​ជួយ​សង្គ្រោះ​ បាន​ទាន់​ពេលវេលា​ ។​

កម្មការិនី​ដែល​បាន​ចូល​មក​សម្រាក​ ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​កំពង់ត្រឡាច​មាន​ប្រមាណ​ជិត​៥០​នាក់​ ។​ ដោយឡែក​កម្មការិនី​មួយ​ចំនួន​ទៀត​ បាន​ចូល​ទៅ​ព្យាបាល​នៅ​គ្លីនិក​ឯកជន​ ។​

រហូត​មក​ដល់​ថ្ងៃ​ទី​២៣​ ខែកុម្ភៈ​ ឆ្នាំ​ ២០១៤​កម្មការិនី​ទាំងនេះ​មាន​សភាព​ ធូរស្បើយ​វិញ​ហើយ​និង​បាន​វិល​ត្រឡប់​ ទៅ​ផ្ទះ​ជា​បន្ដបន្ទាប់​ដែរ​ ៕ ច​ន្ថា​

10403011_1797164450508172_7211180669307244158_n

11018584_1797164497174834_6000584062947088156_n

11021115_1797164377174846_101111477144708792_n