ព័ត៌មានទាន់ហេតុការណ៍៖

ទុ​ស្សេ​ចរន្ដអគ្គិសនី​ឆេះ​គ្រឿង​ក្នុងផ្ទះ ​សម្អាងកា​រទាំង​ កណ្ដាល​ថ្ងៃ​នៅ​ក្រុង​តា​ខ្មៅ​

ខេត្ដកណ្ដាល​ ៖​ ផ្ទះ​សម្អាងការ​យីហោ​ ប៊ុត​ធា​ សុខសួស្ដី​ ស្ថិត​នៅ​ក្នុងភូមិ​ព្រែក​ សំរោង​១​ សង្កាត់​-​ក្រុង​តា​ខ្មៅ​ ខេត្ដកណ្ដាល​ ត្រូវ​អគ្គិភ័យ​ឆាបឆេះ​ដោយ​គេ​សង្ស័យ​ថា​ បណ្ដាល​មក​ពី​ទុ​ស្សេ​ចរន្ដអគ្គិសនី​ ខណៈ​ ម្ចាស់ផ្ទះ​មិន​នៅ​ ។​

​ករណី​អគ្គិភ័យ​នេះ​បាន​កើតឡើង​កាល​ ពី​វេលា​ម៉ោង​១១​និង​៤៥​នាទី​ព្រឹក​ថ្ងៃ​ទី​ ២៧​ ខែមករា​ ឆ្នាំ​២០១៥​ ប៉ុន្ដែ​ពុំ​បណ្ដាល​ ឱ្យ​គ្រោះថ្នាក់​ដល់​មនុស្ស​និង​រាលដាល​ ទៅ​ផ្ទះ​អ្នក​ជិតខាង​ឡើយ​ ។​

​បើ​តាម​អាជ្ញាធរ​ក្រុង​តា​ខ្មៅ​បានឱ្យ​ ដឹង​ថា​ ម្ចាស់ផ្ទះ​មានឈ្មោះ​ ជា​ ស៊ី​ណា​ន​ អាយុ​៣៩​ឆ្នាំ​ រីឯ​ប្រពន្ធ​ឈ្មោះ​ នួន​ សៀ​ប​ រស់នៅ​ភូមិ​-​សង្កាត់​កើតហេតុ​ខាងលើ​។​

​ប្រភព​បាន​បន្ដ​ថា​ នៅ​ក្នុង​ករណី​អគ្គិ​ ភ័យ​នេះ​បាន​បំផ្លាញ​សម្ភារ​មួយ​ចំនួន​នៅ​ ក្នុងផ្ទះ​តែ​បាន​ជួយ​ទាន់​ពេលវេលា​ពី​ រថយន្ដ​ពន្លត់​អគ្គិភ័យ​របស់​ស្នងការដ្ឋាន​ នគរបាល​ខេត្ដកណ្ដាល​ ហើយ​បាន​គ្រប់​ គ្រង​អគ្គិភ័យ​ទាំងស្រុង​នៅ​វេលា​ម៉ោង​១២​និង​១៥​នាទី​រសៀល​ថ្ងៃ​ដដែល​ ។​

​នគរបាល​បានឱ្យ​ដឹង​ដែរ​ថា​ ផ្ទះ​ដែល​ ត្រូវ​អគ្គិភ័យ​ឆាបឆេះ​មាន​ទំហំ​៤​ម៉ែត្រ​ គុណ​១៤​ម៉ែត្រ​ សង់​ពី​ថ្ម​ ប្រក់​ក្បឿង​ ហើយ​ពេល​ឆាបឆេះ​គេ​ពុំ​ឃើញ​ម្ចាស់ផ្ទះ​នៅ​នោះ​ទេ​ ហើយ​អគ្គិភ័យ​បាន​ឆាបឆេះ​ នៅ​បន្ទប់​ឡៅតឿ​ជាន់​ទី​១​ ៕
33(9)

31

32