ព័ត៌មានទាន់ហេតុការណ៍៖

ទុ​ស្សេ​អគ្គិសនី​នៅ​បង្គោល​ភ្លើង​ ផ្អើល​សមត្ថកិច្ច​ និង​ប្រជាពលរដ្ឋ​ជួយ​គ្នា​ពន្លត់​ទាន់​ពេល​

ចែករំលែក៖

​ ​ខេត្តបន្ទាយមានជ័យ​ ៖​ ឧបទ្ទវហេតុ​ ទុ​ស្សេ​ចរន្តអគ្គិសនី​មួយ​ បាន​បង្ក​ការ​ភ្ងា​ក់​ ផ្អើល​ដល់​សមត្ថកិច្ច​ និង​ប្រជាពលរដ្ឋ​ នាំ​គ្នា​ពន្លត់​ញាប់ដៃ​ញាប់​ជើង​ ទើប​បង្ការ​មិន​ឲ្យ​មាន​ ការ​រាលដាល​ដល់​លំនៅ​ឋាន​របស់​អ្នកស្រុក​ ឬ​បង្ក​ឲ្យ​មាន​មនុស្ស​ណា​ម្នាក់​រង​របួស​កាលពី​ វេលា​ម៉ោង​៩​និង​២៦​នាទី​យប់​ ថ្ងៃ​ទី​១៧​ ខែឧសភា​ ឆ្នាំ​២០១៥​ នៅ​តាម​បណ្ដោយ​ផ្លូវ​បេតុង​ ត្រង់​ចំណុច​ក្បែរ​ផ្ទះ​សាំ​បូ​រី​ ស្ថិត​ក្នុងភូមិ​ក្បាលស្ពាន​២​ សង្កាត់​ប៉ោយ​ប៉ែ​ត​ ។​

​ ​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​ម្នាក់​បាន​ឲ្យ​ដឹង​ថា​ ខណៈ​ដែល​រូប​គាត់​កំពុង​ជិះ​ម៉ូតូ​ល្បាត​ ក្នុង​មូលដ្ឋាន​ ស្រាប់តែ​បាន​ប្រទះ​ឃើញ​មាន​ផ្កាភ្លើង​បែក​ព្រាកៗ​ នៅ​បង្គោល​ភ្លើង​ត្រង់​ចំណុច​ កើតហេតុ​ខាងលើ​។​ ក្រោយមក​បន្តិច​គាត់​ក៏​សង្កេត​ឃើញ​ថា​ មានការ​ឆាបឆេះ​កាន់តែ​ខ្លាំង​ ឡើងៗ​រហូត​បង្ក​ឲ្យ​មាន​អណ្ដាតភ្លើង​ ទើប​គាត់​បាន​រាយការណ៍​ទៅ​អង្គភាព​មក​ជួយ​ អន្តរាគមន៍​។​ ពេល​នោះ​សមត្ថកិច្ច​ ក៏​បាន​ហៅ​រថយន្ត​ប​ន្ល​ត់​អគ្គិភ័យ​របស់​ក្រុមហ៊ុន​កាស៊ីណូ​ ត្រូ​ពី​កា​ណា​មក​ពន្លត់​ និង​ដោយ​មានការ​សហ​ការណ៍​ពេញដៃពេញជើង​ពី​ប្រជាពលរដ្ឋ​ ទើប​ អាច​ទប់ស្កាត់​ការ​រាល​ដល់​លំនៅ​ឋាន​ដែល​នៅ​ក្បែរ​នោះ​ ។​

​ ​ទាក់ទិន​នឹង​ករណី​នេះ​ ប្រជាពលរដ្ឋ​បាន​រិះគន់​ចំពោះ​ក្រុមហ៊ុន​អគ្គិសនី​ម៉ៅ​ការ​នៅ​ ទីនោះ​ ដែល​ហាក់​ពុំ​យកចិត្តទុកដាក់​បាន​ត្រឹមត្រូវ​លើ​បច្ចេកទេស​ខ្សែភ្លើង​របស់​ខ្លួន​នោះ​ទេ​។​ លើស​ពី​នេះ​ទៀត​ ពួក​គាត់​បាន​ចោទសួរ​ថា​ មិនដឹង​ជា​ក្រុមហ៊ុន​ត​ខ្សែភ្លើង​យ៉ាងម៉េច​ បានជា​ ភ្លើង​ផ្ដល់​ភ្លើង​ដូច​អំពិលអំពែក​ មួយ​ថ្ងៃៗ​ដាច់​មិន​ចេះ​ឈប់​រកតែ​ធ្វើ​ការងារ​មិនកើត​និង​ បណ្ដាល​ឲ្យ​សម្ភារ​អេ​ឡិច​ត្រូ​និ​ច​ របស់​ពួក​គាត់​ខូច​ខ្ទិចខ្ទី​អស់ហើយ​ ។​

​ ​នគរវត្ត​មិន​អាច​ទាក់ទង​បាន​ទេពី​តំណាង​ក្រុមហ៊ុន​ម៉ោង​ការ​អគ្គិសនី​ ដែល​ទទួលខុស​ ត្រូវ​នៅ​ទីនោះ​ ព្រោះ​មិន​មាន​លេខ​ទូរស័ព្ទ​ ៕​ វ​ណ្ណា​

Vana001-(4)

Vana001

Vana001-(1)

Vana001-(2)

Vana001-(3)


ចែករំលែក៖