ព័ត៌មានទាន់ហេតុការណ៍៖

ទូកដឹកអ្នកទេសចរណ៍ឆ្លងចរន្តភ្លើងឆេះសន្ធោរសន្ធៅ

ខេត្តព្រះសីហនុ៖ ទូកដឹកអ្នកទេសចរណ៍មួយគ្រឿងឈ្មោះ សាន់ ធួរ បានរងការឆាបឆេះ ដោយអគ្គីភយ័ មិនអាចជួយពន្លត់បានឡើយ ចាប់តាំងពីវេលាម៉ោង៤ទៀបភ្លឺ រហូតមកដល់ព្រឹក ថ្ងៃទី២៦ ខែសីហា ២០១៨ នៅចំណុចផែតាហាវ ទំនប់រលក ក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ ។

សមត្ថកិច្ចបញ្ជាក់ថា ហេតុការណ៍នេះបណ្តាលមកពីឆ្លងចរន្តភ្លើងក្នុងទូក ហើយទូកដែលឆេះនេះមានបណ្តោយ២២ម៉ែត្រ ទទឹងជាង៧ម៉ែត្រ ម្ចាស់ឈ្មោះ រ៉ូបឺត ហាយដុកចិត ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិអាល្លឺម៉ង់ ស្នាក់នៅ សង្កាត់លេខ៤ក្រុងព្រះសីហនុ(ម្តុំដុនបូស្កូ) ។

ក្រៅពីខូចខាតទូកទាំងស្រុង ករណីនេះមិនបណ្តាលឲ្យមានឝ្រោះថ្នាក់មនុស្ស និងឆ្លងរាលដាលដល់ទ្រព្យសម្បត្តិអ្នកដទៃផ្សេងឡើយ ៕ ឆ្លាម សមុទ្រ