ព័ត៌មានទាន់ហេតុការណ៍៖

ទូរទស្សន៍ Samsung ស៊េរីថ្មី Frame TV អាចបន្លំជារូបភាពតាំងជញ្ជាំងបាន

នៅក្នុងឆ្នាំ 2015 ក្រុមហ៊ុន Samsung បានយកនូវវិធីសាស្រ្តតូចមួយជាមួយទូរទស្សន៍ Serif TV របស់ខ្លួន ទូរទស្សន៍ 4K ដែលបានរចនាឡើងដើម្បីលាយបញ្ចូលតុបតែងជាមួយគ្រឿងសង្ហារឹមរបស់អ្នកនៅក្នុងផ្ទះឬការិយាល័យ។ ផលិតផលនោះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុននេះដើម្បីធ្វើឱ្យរូបរាងទូរទស្សន៍មើលទៅមិនសូវលយចេញពេក ដោយមិនបាត់បង់មុខងារចម្បងរបស់ខ្លួនដែលអាចឱ្យអ្នកមើលខ្សែភាពយន្ដសំណព្វរបស់អ្នកឬកម្មវិធីទូរទស្សន៍។ ក្នុងខែមីនា ឥឡូវនេះមានរួមបញ្ចូលទាំង “Frame TV” ដែលត្រូវបានបង្កើតឡើងជាមួយនឹងគំនិតដែលជាបំណែកមួយនៃសិល្បៈ។ គំនិតនេះត្រូវបានបង្កើតឡើងជាមួយនឹងអេក្រង់ LCD, បន្ទះ UHD, Tizen OS smart TV features និងប្រព័ន្ធ wall-mounting ដែលក្រុមហ៊ុន Samsung បាននិយាយថាមិនតម្រូវឱ្យអ្នកជួលនរណាម្នាក់ក្នុងការរៀបចំវាឡើង។

ដើម្បីធ្វើឱ្យទូរទស្សន៍ Frame TV ទាក់ទាញ ក្រុមហ៊ុន Samsung បានធ្វើការជាមួយអ្នករចនាម៉ូដស្វ៊ីសផ្នែកឧស្សាហកម្មល្បីល្បាញគឺលោក Yves Behar ដែលបានរៀបចំដឹកនាំមួយចំនួននៃស្នាដៃសិល្បៈដែលអ្នកអាចបង្ហាញលើទូរទស្សន៍ជាលក្ខណៈ “art mode” ។ ក្រុមហ៊ុន Samsung បាននិយាយថានឹងធ្វើអោយទូរទស្សន៍ Frame TV នេះអោយមានភាពទាក់ទាញនិងទទួលការកោតសរសើរ ។ ទូរទស្សន៍ Frame TV មានស៊ុមពណ៌ឈើក្រមៅ ហើយមានម៉ូដែលទំហំ 55- និង 65 អ៊ីញ វានឹងចាប់ផ្តើមដឹកជញ្ជូននៅដើមខែមិថុនានេះ ប៉ុន្តែក្រុមហ៊ុន Samsung មិនទាន់និយាយពីតម្លៃនៅឡើយទេ ៕ ហេង លក្ខិណា

NKD-36x6_outline